ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត «លុបចោលថ្ងៃការ សុំរាប់អាន​​ជាមិត្ត» ករណី​​កូនក្រមុំ​បាត់​ខ្លួន​

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ កូនក្រមុំ​ដែល​ទើបនឹង​ពេញវ័យ​១៨​ឆ្នាំ ​ឈ្មោះសាន ចិន្តា រស់នៅ​ភូមិ​រោងចក្រ ឃុំ​រោងចក្រ ស្រុក​ចំការលើ ដែល​បាន​បាត់​ពី​ក្នុង​ផ្សារ​ធំ​ ក្រុង​កំពង់ចាម កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​៣០ ​វិច្ឆិកា ២០១៦ បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​នោះ ត្រូវ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​ កាលពីរ​សៀល​ថ្ងៃ​ទី​៤​ ធ្នូ ដោយ​​អះអាង​ថា​ នាង​ត្រូវ​ថ្នាំ​សណ្តំ​ពី​​ស្ត្រី​២​នាក់​ ប៉ង​យក​ទៅ​លក់​ឆ្លង​ដែន​

ខេត្តកំពង់ចាម ​៖ កូនក្រមុំ​ដែល​ទើបនឹង​ពេញវ័យ​១៨​ឆ្នាំ ​ឈ្មោះសាន ចិន្តា រស់នៅ​ភូមិ​រោងចក្រ ឃុំ​រោងចក្រ ស្រុក​ចំការលើ ដែល​បាន​បាត់​ពី​ក្នុង​ផ្សារ​ធំ​ ក្រុង​កំពង់ចាម កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​៣០ ​វិច្ឆិកា ២០១៦ បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​នោះ ត្រូវ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​ កាលពីរ​សៀល​ថ្ងៃ​ទី​៤​ ធ្នូ ដោយ​​អះអាង​ថា​ នាង​ត្រូវ​ថ្នាំ​សណ្តំ​ពី​​ស្ត្រី​២​នាក់​ ប៉ង​យក​ទៅ​លក់​ឆ្លង​ដែន​នៅប្រទេស​វៀតណាម ។

អ្នក​ស្រី ឃី​ន ផល្លា អាយុ​៤៥​ឆ្នាំ ត្រូវជា​ម្តាយ​របស់​កូនក្រមុំ​បាន​រៀបរាប់​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​​ដឹង​នៅរសៀល​ថ្ងៃ​ទី​០៦​ ធ្នូ នេះថា កាល​ពី​ព្រឹក​​ថ្ងៃ​ទី​៣០​ វិច្ឆិកា កន្ល​ង​ទៅ​ កូនស្រី​ទី​៣​​ដែល​ត្រូវ​រៀប​ការ បាន​នាំ​គ្នា​ជិះ​រថយន្ត​ឈ្មួ​ល​ចេញពី​ស្រុក​ចំការលើ មក​កាន់​ក្រុង​កំពង់​ចាម ដើម្បី​យក​រូបថត​សម្រាប់​តាំងនៅ​មុខ​រោងការដែល​ថត​អស់​តម្លៃ​១៧០​ដុល្លារ​នោះ ។ 

ដំបូង ​កូន​មិន​បាន​ប្រាប់​ថា ​នាំ​គ្នា​មក​ក្រុង​កំពង់ចាម​នោះ​ទេ ​ទាល់​តែ​បាត់​កូនស្រី​ឈ្មោះ​ចិន្តា ទើប​កូនស្រី​បង​ឈ្មោះ​ដា​នី បាន​ទូរ​ស័ព្ទ​ប្រាប់​គាត់​ថា​ បាន​បាត់​កូន​ប្អូនស្រី​ ក៏​ប្រញាប់ប្រញាល់​តាម​រក​ក្នុង​ផ្សារ ​តែ​មិនឃើញ​នោះ​ទេ ក៏​មក​ប្តឹង​ប៉ុ​ស្តិ៍​រដ្ឋបាល​សង្កាត់​កំពង់​ចាម ដើម្បី​ឱ្យ​​ជួយ​អន្តរា​គម​ន៍ ​តាម​រក​នៅ​តែ​មិន​មាន​ពន្លឺ​ទៀត ។

អ្នកស្រីឃី​ន ផល្លា ជាម្តាយកូន​ក្រមុំ​បាន​ប្រាប់​បន្ត​ថា ​មាន​មនុស្ស​ស្រី​២​នាក់​ បាន​ចាប់​កូនស្រី​របស់​គាត់​ពីក្នុង​ផ្សារ​ធំ​ក្រុង​កំពង់ចាម  ដើម្បី​យក​ឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅ​ពេល​ដែល​កូនស្រីចិន្តា ត្រូវ​បាន​គេ​ជូន​តាម​ម៉ូតូ​១​គ្រឿង  ស្រប​ពេល​ដែល​អ្នក​ឌុ​ប​​ បាន​ដើរទៅ​ទិញ​សំបុត្រ​នោះ កូនស្រី​គាត់​បានដឹង​ខ្លួន​ឡើង​វិញ​ ក្រោយ​ពី​​​ត្រូវ​ថ្នាំ​សណ្តំ ក៏​រត់​ចុះ​ពីលើ​ម៉ូតូ​ទៅ​បុក​និង​ម៉ូតូ​របស់​ស្ត្រី​ម្នាក់ក៏​ប្រាប់​គេ​ឲ្យ​ជួយ​ផង​ព្រោះ​នាង  ត្រូវ​បាន​គេ​ចាប់​ដើម្បី​យក​ទៅ​លក់ ។ 

សំណាងល្អ​ ត្រូវ​​ស្ត្រី​រូប​នោះ​​ជួយ​សង្គ្រោះ ដោយ​​នាំ​មក​ផ្ទះ​មួយ​កន្លែង​ តែ​គាត់​មិន​បាន​បញ្ជាក់​ថា នៅ​ស្រុក​ណា​ទេ​គ្រាន់ តែ​ដឹង​នៅ​ជាប់​​នឹង​ប្រទេស​វៀតណាម ។ ក្នុង​ពេល​នោះ​ កូនស្រី​បាន​និយាយ​ទូរស័ព្ទ​សន្ទនា​ជាមួយនឹងគាត់​ជា​ម្តាយ ​ដោយ​កូន​បាន​យំ​បង្ហូរ​ទឹកភ្នែក​​ថែម​ទៀត ហើយ​ប្អូនថ្លៃ​ប្រុស​​នៅ​រាជធានី​ភ្នំពេញ​ បាន​ឱ្យ​អ្នក​ជួយ​សង្គ្រោះ​នោះ​ បាន​នាំ​កូនស្រីមក​ជិះ​រថយន្ត​ ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ ។

រហូត​មក​ដល់រសៀល​ថ្ងៃ​ទី​៤ ​ធ្នូ  ទើប​កូន​បាន​ធ្វើ​ដំណើរ​មក​ដល់​ផ្ទះ​ ដោយ​ប្អូនថ្លៃ​ជា​អ្នក​នាំ​មក ។ ចំណែក​កូន​ក​ម្លោះ​ ក្រោយ​ពី​បាន​ដឹង​ថា ​កូនក្រមុំ​ដែល​បាត់​បាន​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​នោះ ក៏​បាន​នាំ​ចាស់ទុំ​មក​និយាយពិភាក្សា​ ដោយ​ភាគី​កូន​ក​ម្លោះ​ជា​មនុស្ស​ដែល​មានចិត្ត​ធម៌បាន​សុំ​មិន​រៀប​ការ​ទេ​ នៅ​ថ្ងៃ​ទី​២២ ​ធ្នូ​ ខាង​មុខ គឺ​សុំ​យក​ថ្លៃ​បណ្ណាការ​តែ​៤,២៩០​ដុល្លារវិញ ​ដើម្បី​បញ្ចប់រឿង​ និង​សុំ​រាប់អាន​គ្នា​ជាមិត្ត ។

អ្នកស្រីឃី​ន ផល្លា ម្តាយកូន​ក្រមុំ​បញ្ជាក់​ថា  នៅ​ថ្ងៃអាទិត្យ​កន្លង​ទៅ​ កូនស្រីមិន​បាន​នៅផ្ទះ​ទេ ​គឺ​ដោយសារ​តែ​​ឥទ្ធិពល​​ថ្នាំ​សណ្តំ​មិន​ទាន់​​អស់​ជាតិ ត្រូវ​បាន​ប្អូនថ្លៃ​យក​ទៅ​ព្យាបាល ដើម្បី​បន្សាប​នៅ​រាជធានីភ្នំពេញ​បន្ត​ទៀត នៅ​ពេល​ដែល​និយាយ​ជួនកាល​កូនស្រី​ត្រូវ​យំ​បង្ហូរទឹកភ្នែក​ផង​ដែរ ។ 

កូនស្រី​គាត់ដែល​រង​គ្រោះ​នេះ ​នឹងឱ្យ​ស្នាក់​នៅ​ភ្នំពេញ​បន្ត​ទៀត  ហើយ​គាត់​ក៏​មិន​ប្តឹង​អ្នក​ដែល​ចាប់​កូនស្រី​គាត់​ដែរ ព្រោះ​បាន​ឃើញ​កូនស្រី​វិញ មានចិត្ត​សេចក្តី​ត្រេកអរ​ណាស់  ​។