ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហូ​ប​មង្ឃុត​ជាមួយ​ស្ករ​នឹង​ពុល​ស្លា​.​ប់?

1 ឆ្នាំ មុន

មានការ​និយាយ​ត​ៗ​គ្នា​ថា ការ​ហូប​មង្ឃុត​ជាមួយនឹង​ស្ករ អាច​ធ្វើ​អោយ​ពុល​ស្លា​.​ប់​បាន ។ តើ​រឿង​នេះ ជា​ការ​ពិត​ដែរ​ឬទេ? មង្ឃុត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ផ្លែ​ឈើ​ដ៏​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​មាន​ផលប្រយោជន៍​ជា​ច្រើន ។…

មានការ​និយាយ​ត​ៗ​គ្នា​ថា ការ​ហូប​មង្ឃុត​ជាមួយនឹង​ស្ករ អាច​ធ្វើ​អោយ​ពុល​ស្លា​.​ប់​បាន ។ តើ​រឿង​នេះ ជា​ការ​ពិត​ដែរ​ឬទេ?

មង្ឃុត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ផ្លែ​ឈើ​ដ៏​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​មាន​ផលប្រយោជន៍​ជា​ច្រើន ។ ទាក់ទង​នឹង​ច​ម្ង​ល់​ដែល​ថា ការ​ហូប​ផ្លែ​មង្ឃុត​ជាមួយនឹង​ស្ករ​អាច​ធ្វើ​អោយ​ពុល​ស្លា​.​ប់​ដែរ​ឬទេ​នោះ គេ​មិនឃើញ​ការ​គាំទ្រ​ផ្នែក​វិទ្យាសាស្ត្រ​ណាមួយ អាច​គាំទ្រ​នឹង​ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​ឡើយ ។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ ក៏​គ្មាន​សេចក្តីរាយការណ៍​ព័ត៌មាន​ណាមួយ​ថា មាន​អ្នក​ស្លា​.​ប់ ដោយសារ​ការ​ហូប​មង្ឃុត​ជាមួយ​ស្ករ​ឡើយ ។

ផ្ទុយ​ទៅ​វិញ ប្រជាជន​សិង្ហ​បូ​រី និង​ម៉ា​ឡេ​ស៊ី​ចូល​ចិត្ត​ហូប​មង្ឃុត ក្រោយ​ពី​ការ​ហូប​ទុរេន​ហើយពី​ព្រោះ​គេ​យល់​ថា​ទុរេន គឺជា​ផ្លែ​ឈើ​ដែល​ក្តៅ និង​មាន​ជាតិ​ស្ករ​ច្រើន ។ គេ​ហូប​ផ្លែ​មង្ឃុត​ក្រោយ​ការ​ហូប​ទុរេន គឺ​មាន​បំណង​ធ្វើ​អោយ​ខ្លួន​ត្រជាក់​វិញ ។

ដូច្នេះ បើសិនជា​ការ​ហូប​មង្ឃុត​ជាមួយ​ស្ករ​អាច​ធ្វើ​អោយ​ពុល​ស្លា​.​ប់​នោះ វា​ប្រហែលជា​ធ្វើ​អោយ​ស្លា​.​ប់​អស់ហើយ​ជនជាតិ​សិង្ហ​បូ​រី និង​ម៉ា​ឡេ​ស៊ី ពីព្រោះ​នៅ​ក្នុង​ទុរេន​មាន​ជាតិ​ស្ករ​យ៉ាងច្រើន​។

ផ្អែក​ទៅ​លើ​អំណះអំណាង​នេះ វា​ប្រហែលជា​មិន​មានការ​ពិត​ទេ​ដែល​ថា ការ​ហូប​មង្ឃុត​ជាមួយ​ស្ករ​អាច​ធ្វើ​អោយ​មនុស្ស​ពុល​ស្លា​.​ប់ ។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ​វា​ក៏​គ្មាន​ហេតុផល​អ្វី​ដែល​យើង ត្រូវ​ហូប​ផ្លែ​មង្ឃុត​ជាមួយ​ស្ករ​ដែរ ពីព្រោះ​មង្ឃុត​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ស្រាប់​ទៅ​ហើយ ។

ម្យ៉ាងទៀត​នោះ មង្ឃុត គឺជា​ផ្លែ​ឈើ​ដ៏​មាន​ប្រយោជន៍​យ៉ាង​សំខាន់​ផង​ដែរ សម្រាប់​សុខភាព របស់​យើង​ទាំងអស់​គ្នា​។

១ មង្ឃុត​អាច​កាត់​បន្ថយ​ការ​កើត​មហារីក

សារធាតុ​ម្យ៉ាង​មានឈ្មោះ​ថា xanthone អាច​មានមុខ​ងារ​ប្រឆាំង​អុកស៊ីតកម្ម និង​មាន​ឥ​ទ្ឋិ​ពល​ប្រឆាំង​ការ​រលាក ( antiinflamotory )​។ ដោយសារ​តែ​មុខងារ​ទាំងនេះ មង្ឃុត​អាច​កាត់​បន្ថយ ការ​កើត​ជំងឺមហារីក ដូច​ជា មហារីក​សុដន់ មហារីក​ក្រពះ និង​មហារីក​សួត​ជាដើម​។

ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​រក​ឃើញ​ថា សារធាតុ xanthone ដែល​មាន​តែ​នៅ​ក្នុង​ផ្លែ​មង្ឃុត មាន​ឥទ្ធិពល​ក្នុង​ការ​ទប់ស្កាត់​ការ​កើត​ជំងឺមហារីក ។

២ មង្ឃុត​អាច​ជួយ​សម្រក​ទម្ងន់

ផ្លែ​មង្ឃុត​ត្រូវ​បាន​គេ​ល្បី​ថា មាន​ឥទ្ធិពល​នៅ​ក្នុង​ការ​សម្រក​ទម្ងន់​ផង​ដែរ ។ គេ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ ទៅ​លើ មនុស្ស និង​សត្វ​កណ្តុរ ហើយ​រក​ឃើញ​ដូច​គ្នា​ថា មង្ឃុត​ធ្វើ​អោយ​ស្រក​គីឡូ ។ ប៉ុន្តែ​គេ​នៅ​តែ​ត្រូវ​ធ្វើការ​សិក្សា​ស្រា​បវ​ជ្រាវ​ទ្រង់ទ្រាយ​ធំ​បន្ថែម​ទៀត មុន​នឹង​ឈាន​ដល់​ពេល​ប្រកាស​ជា​សាធារណៈ​ថា​មង្ឃុត គឺជា​ផ្លែ​ឈើ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​អ្នក​ធាត់ ហើយ​ចង់​មាន​ផែនការ​សម្រក​ទម្ងន់ ។

៣ មង្ឃុត​អាច​ជួយ​អ្នកជំងឺ​ទឹកនោមផ្អែម​នៅ​ក្នុង​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ខ្លួន
ផ្លែ​មង្ឃុត​មាន​ឥ​ទ្ឋិ​ពល​នៅ​ក្នុង​ការ​សម្រក​ទម្ងន់​ដោយសារ​កត្តា​ពីរ​យ៉ាង ដែល​គេ​បាន​សិក្សា​ស្រាវជ្រាវ​ឃើញ ។ វា​មាន​ឥទ្ធិពល​បែប​នេះ គឺ​ដោយសារ​វា​មាន​សារធាតុ xanthone និង​ជាតិ​សរសៃ ( fiber) ។ គេ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ស្ត្រី​ដែល​ធាត់​លើស​ទម្ងន់​ហើយ​បាន​រក​ឃើញ​ស្ត្រី​ដែល​ហូប​ផ្លែ​មង្ឃុត​ក្នុង​ទម្រង់​ជា​អាហារ​បំប៉ន គឺ​បាន​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​។

៤ មង្ឃុត​ធ្វើ​អោយ​ប្រព័ន្ធ​ភាព​សាំ​រឹង​មាំ​ក្នុង​ការ​តទល់​នឹង​ជំងឺ​នានា

ដោយសារ​វា​មាន​ជាតិ​សរសៃ និង​វីតាមីន C នោះ មង្ឃុត​មាន​សារសំខាន់​នៅ​ក្នុង ការ​ធ្វើ​អោយ​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​ដើម្បី​អោយ​ខ្លួនប្រាណ​យើង​អាច​តទល់​ជាមួយ​ជំងឺ​នានា ។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​រក​ឃើញ​ថា សារធាតុ​នៅ​ក្នុង​មង្ឃុត​មាន​សារធាតុ​ប្រឆាំង​បាក់តេរី ។ ដោយសារ​ការ​សិក្សា​ស្រាវជ្រាវ​ទាំង នោះ​មាន​ទំហំ​តូច​នៅឡើយ គេ​ទាមទារ​ការ​សិក្សា​ស្រាវជ្រាវ​ធំ​ជាង​នេះ មុន​ដល់​ពេល​គាំទ្រ​ពេញលេញ​ដល់​ការ​អះអាង​នេះ​។

៥ មង្ឃុត​អាច​ជួយ​ថែរក្សា​ស្បែក​មិន​អោយ​ឆាប់​ចាស់

ស្បែក​មនុស្ស​យើង​រង​ការ​ខូចខាត ដោយសារ​កម្តៅថ្ងៃ ។ គេ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​មួយ​ទៅ​លើ សត្វ​កណ្តុរ​ដោយ​ផ្តល់​អោយ​វា​ស៊ី​សារធាតុ​ដែល​ចម្រាញ់​ចេញពី​មង្ឃុត​រយៈពេល​បី​ខែ ។ គេ​រក​ឃើញ​ថា វា​បាន​កាត់​បន្ថយ​មិន​អោយ​ស្បែក​ឆាប់​ចាស់ ។

អ្នក​ស្រាវជ្រាវ​ក៏​យល់​ថា សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង សារធាតុ​ប្រឆាំង​ការ​រលាក​ក្នុង​ផ្លែ​មង្ឃុត បាន​ធ្វើ​អោយ​វា​មាន​សមត្ថភាព​ក្នុង​ការ​ការពារ​ស្បែក​មិន​អោយ​ឆាប់​ចាស់​និង​មិន​អោយ​កើត​មហារីក​ស្បែក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ