ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដក​ខ្សែ​ក្រ​វ៉ា​ត់វា​.​យ​នគរបាល ត្រូវ​តំណាង​​​អយ្យការ​ចោទប្រកាន់​២​បទល្មើស

3 ឆ្នាំ មុន
  • ភ្នំពេញ

លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សំណុំរឿង​បុគ្គល​ម្នាក់​ដែល​ប្រើ​អំពើ​ហិ​.​ង្សា​វា​.​យ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ កំពុង​បំពេញភារៈកិច្ច​លើ​ដងផ្លូវ​សាធារណៈ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ តំណាង​អយ្យការ​បាន​បើក​ការ​ស៊ើបសួរ​ចោទប្រកាន់​ចំនួន​២​បទល្មើស ដោយ​១-​បទ ហិ​.​ង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស និង​២- បទ ជេរ​ប្រមាថ​ជា​សាធារណ​: តាម​បញ្ញតិ​មាត្រា​២១៨ និង​មាត្រា​៣០៧ នៃ​ក្រមព្រហ្មទណ្ឌ​។ ក្រោយ​តំណាង​អយ្យការ​ប្រកាន់​ជា​ផ្លូវការ​ហើយ​សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​បុគ្គល​រូប​នោះ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​កាត់ក្តី​តាម​ផ្លូវច្បាប់ ។

សូម​ជម្រាប​ថា ៖ កម្លាំង​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២២ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ប្រឆាំង​អ្នករាជការ​សាធារណៈ និង​ហិ​.​ង្សា​ដោយ​ចេតនា ។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ប៊ូ សុខ​មាន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​ជនសង្ស័យ​បើកបរ​ល្មើសច្បាប់​ចរាចរណ៍ មិន​ពាក់មួក​សុវត្ថិភាព ជេរ​ប្រមាថ និង​យក​ខ្សែ​ក្រ​វ៉ា​ត់វា​.​យ​ទៅ​លើ​សមត្ថកិច្ច​ទៀត​។

ក្រោយ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ