ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាង​1​លាន​នាក់​ក្នុង​ខែតុលា

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ក្នុង​ខែតុលា​កន្លង​មក ឥណ្ឌូ​ណេ​ស៊ី​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​១​លាន​នាក់ ដែល​ធ្វើ​ឲ្យ​មាន​ក្ដី​សង្ឃឹមថា ប្រទេស​នេះ​នឹង​សម្រេច​តាម​គោលដៅ​របស់​ខ្លួន ។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ក្នុង​ខែតុលា​កន្លង​មក ឥណ្ឌូ​ណេ​ស៊ី​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​១​លាន​នាក់ ដែល​ធ្វើ​ឲ្យ​មាន​ក្ដី​សង្ឃឹមថា ប្រទេស​នេះ​នឹង​សម្រេច​តាម​គោលដៅ​របស់​ខ្លួន ។

យោង​តាម​ទិន្នន័យ​របស់​ភា្ន​ក់​ងារ​ស្ថិតិ​កណ្តាល (BPS) ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ឲ្យ​ដឹង​ថា ប្រទេស​ដែល​សម្បូរ​ដោយ​ប្រជុំ​កោះ​ច្រើន​ជាងគេ​លើ​ពិភពលោក​នេះ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដល់​ទៅ​១,០៤​លាន​នាក់​ក្នុង​ខែតុលា ដែល​ច្រើន​ជាង​១៨,៥%​ធៀប​នឹង​ឆ្នាំ​មុន និង​ច្រើន​ជាង​ខែកញ្ញា ៣,៣៨%​ផង​ដែរ ។

បើ​គិត​ពី​ខែមករា ដល់​តុលា​កន្លង​មក ប្រទេស​នេះ​បាន​ទទួលភ្ញៀវ​ទេសចរ​ដល់​ទៅ ៩,៤​លាន​នាក់​ឯណោះ ដែល​ខិត​ជិត​គោលដៅ ១២​លាន​នាក់​សម្រាប់​ឆ្នាំ​នេះ ។

ដូចនឹង​ខែ​មុន​ៗ​ដែរ ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​ភាគច្រើន​ជា​ជនជាតិ​ចិន ដែល​មាន​ដល់​ទៅ​១២១.៨៨០​នាក់​ក្នុង​ខែតុលា ។ ប្រទេស​នេះ​ក៏​បាន​ជំនួស​ប្រទេស​ម៉ា​ឡេ​ស៊ី និង​អូស្ត្រាលី​ផង​ដែរ ។

លោក I Gde Pitana ជំនួយការ​ផ្សព្វផ្សាយ​បរទេស​របស់​ក្រសួងទេសចរណ៍ ថ្លែង​ថា ៖ « ការ​កើនឡើង​នៃ​ភ្ញៀវ​ទេសចរ​នេះ គឺ​មក​ពី​ការ​ផ្សព្វផ្សាយ​ដ៏​ខ្លាំងក្លា​ទៅ​កាន់​បរទេស ក៏​ដូច​ជា​ក្រុមហ៊ុន​ឯកជន​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ផង​ដែរ » ។

ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន រួម​ទាំង Lion Air និង Garuda Indonesia បាន​បើក​ជើង​យន្តហោះ​ផ្ទាល់​ពី​ទីក្រុង​របស់​ចិន មក​កាន់​ទីតាំង Jakarta និង Denpasar ។ ទោះជា​យ៉ាងណា អាជីវករ​នៅ​តែ​ព្រួយបារម្ភ ជា​ពិសេស ការ​ចម្រុះ​ជាតិ​សាសន៍​របស់​ភ្ញៀវ​ទេសចរ​ទាំងនោះ ។

ប្រធាន​សមាគម​នៃ​ភ្នាក់ងារ​ដំណើរ​កម្សាន្ត​ឥណ្ឌូ​ណេ​ស៊ី (ASITA) លោក Asnawi Bahar កត់​សម្គាល់ថា ទោះជា​មាន​ភ្ញៀវ​ទេសចរ​ច្រើន​មក​ពី​ប្រទេស​ចិន​ក្តី ប៉ុន្តែ​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ភាព​ចម្រុះ​នៃ​ទីផ្សារ​ភ្ញៀវ​ទេសចរ ។

រដ្ឋាភិបាល​បច្ចុប្បន្ន មាន​គោលដៅ​ជំរុញ​ចំនួន​ភ្ញៀវ​ទេសចរ​រហូត​ដល់​២០​លាន​នាក់​ក្នុង​ឆ្នាំ​២០១៩ តិច​ជាង​ប្រទេស​ថៃ និង​ម៉ា​ឡេ​ស៊ី ដែល​មាន​ភ្ញៀវ​ទេសចរ​២៥​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ ៕