ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចំណាយ​របស់​អតិថិជន​វៀតណាម​កើនឡើង​ខណៈ​បុណ្យចូលឆ្នាំ​ថ្មី​ជិត​មក​ដល់

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ការ​ចំណាយ​របស់​អតិថិជន​វៀតណាម​បាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៅ​ក្នុង​ខែវិច្ឆិកា ខណៈ​បុណ្យចូលឆ្នាំ​ថ្មី​ចិន​-​វៀតណាម​ខិត​ជិត​មក​ដល់ ។

យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ (GSO) កាលពី​ថ្ងៃ​សុក្រ​បង្ហាញ​ថា

ប្រទេស​វៀតណាម ៖ ការ​ចំណាយ​របស់​អតិថិជន​វៀតណាម​បាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៅ​ក្នុង​ខែវិច្ឆិកា ខណៈ​បុណ្យចូលឆ្នាំ​ថ្មី​ចិន​-​វៀតណាម​ខិត​ជិត​មក​ដល់ ។

យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ (GSO) កាលពី​ថ្ងៃ​សុក្រ​បង្ហាញ​ថា ការ​លក់រាយ​នៃ​ទំនិញ និង​សេវាកម្ម​នៅ​ក្នុង​ខែវិច្ឆិកា គឺ​ច្រើន​ជាង​៣០២,៩​ទ្រី​លាន​ដុ​ង (១៣,៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​កើនឡើង​១,៩% បើ​ធៀប​នឹង​ខែ​មុន និង​១០,៤%​ធៀប​នឹង​ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ការ​លក់ទំនិញ​រាយ​ស្មើនឹង​ជាង​៧៦% នៃ​តម្លៃ​សរុប ។

លោក Vu Manh Ha អ្នកវិភាគ​របស់ GSO ទាក់ទង​នឹង​សេដ្ឋកិច្ច​ក្នុងស្រុក​ឱ្យ​ដឹង​ថា ៖ « ខែវិច្ឆិកា បាន​បង្ហាញ​នូវ​ការ​ទិញ​ដ៏​រឹង​មាំ ដោយសារ​រដូវ​កាល​ទិញ​ទំនិញ​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ថ្មី​ចិន​-​វៀតណាម នឹង​លឿន​ជាង​រាល់ដង ។ ថ្ងៃ​ឈប់​សម្រាក​ឆ្នាំ​នេះ គឺ​នៅ​ចុង​ខែមករា ឆ្នាំ​២០១៧ ដែល​ជា​ធម្មតា នៅ​ដើមខែ​កុម្ភៈ » ។

ការ​ទិញ​ភាគច្រើន គឺ​ទៅ​លើ​សម្ភារ​អាពាហ៍ពិពាហ៍ គ្រឿង​ជួសជុលផ្ទះ និង​ផលិតផល​ថែរក្សា​សម្ផស្ស​ជាដើម ។ នេះ​បើ​តាម​ការិយាល័យ GSO  ។

ការិយាល័យ GSO បន្ត​ថា តម្លៃ​លក់រាយ​សរុប​សម្រាប់​រយៈពេល​១១​ខែ​ដំបូង​ឆ្នាំ​នេះ បាន​កើនឡើង​ដល់​៣.២០០​ទ្រី​លាន​ដុ​ង (១៤៣,៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) កើនឡើង​៩,៥% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ៕