ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបចោរវះកុងតឺន័របាន១០នាក់ តែគេចាំមើលវាសនា​ជនម្នាក់​

7 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ បើ​តាម​ប្រភព​ពី​សម​ត្ថកិ​ច្ច ​ដែល​ចូលរួម​បង្ក្រាប​ក្រុម​វះ​ទូ​កុង​តែ​ន័​រ​​បាន​បង្ហើប​ថា ​កម្លាំង​​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​១០​នាក់ ​ដែល​ក្នុង​នោះ​មាន​ម្នាក់​ឈ្មោះ​ណុ​ប ​ឌី ​ជា​មេ​ខ្លផង ​និង​ជា​ឈ្មួញ​រក​ស៊ី​​ឈើ​ដុះ​ស្លែ​នៅ​ខេត្តកំពង់ស្ពឺ ​ដែល​សមត្ថ​​កិច្ច​មិន​

ខេត្ត​កំពង់ស្ពឺ ៖ បើ​តាម​ប្រភព​ពី​សម​ត្ថកិ​ច្ច ​ដែល​ចូលរួម​បង្ក្រាប​ក្រុម​វះ​ទូ​កុង​តែ​ន័​រ​​បាន​បង្ហើប​ថា ​កម្លាំង​​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​១០​នាក់ ​ដែល​ក្នុង​នោះ​មាន​ម្នាក់​ឈ្មោះ​ណុ​ប ​ឌី ​ជា​មេ​ខ្លផង ​និង​ជា​ឈ្មួញ​រក​ស៊ី​​ឈើ​ដុះ​ស្លែ​នៅ​ខេត្តកំពង់ស្ពឺ ​ដែល​សមត្ថ​​កិច្ច​មិន​ដែល​បង្ក្រាប​ម្តងណា​ឡើយ ​ក្នុង​របរ​រក​ស៊ី​ឈើ​ តែ​ដល់​ពេលរ​ប្តូរ​របរ​មក​ធ្វើ​ជា​មេ​ខ្លោង រ​កស៊ី​​វះ​ទូ​កុងតឺន័រ​ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​​ចាត់​ការ​តាម​ច្បាប់​។

ជនសង្ស័យ​ទាំង​១០​នាក់ ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​បាន​នៅ​ចំណុច​ភូមិ​ផ្គង សង្កាត់​ច្បា​មន ក្រុង​ច្បារមន កាលពី​ព្រឹក​ថ្ងៃទី​០៣ ​ធ្នូ ​២០១៦ ។

ក្នុង​នោះ ​១-ឈ្មោះ​ជួន​ ឡង់​ឌី អាយុ​៣៦​ឆ្នាំ ២-ឈ្មោះ​ធាន ផា​ន​ហៅ​សាក់ ​ជួល​ផ្ទះ​នៅ​ត្រពាំង​ថ្លឹង ៣-ឈ្មោះ​ទុន ជាតិ អាយុ​២៥​ឆ្នាំ អ្នក​កាត់​ជី​ភី​អេស ទូ​កុង​តឺន័​រ​នៅ​ខេត្តកំពង់ចាម ៤-ឈ្មោះ​ស៊ុំ សា​រ៉េ​ត អាយុ​៥៦​ឆ្នាំ ស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ ជា​អ្នក​ផ្តល់​ទីតាំង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស ​​៥​-ឈ្មោះ​ណុ​ប ឌី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំបង​វេញ ​ឃុំ​សង្កែ​សាទ​ប​ ស្រុកឱរ៉ាល់ ​ខេត្តកំពង់​ស្ពឺ​ ៦-ឈ្មោះ​សុខ ស័ង អាយុ​១៩​ឆ្នាំ ខេត្តកំពង់ស្ពឺ អ្នក​ជួយ​រើ​ឥ​វ៉ា​ន់ ៧-ឈ្មោះ​ភួង សុខ​ផល អាយុ​៣៦ឆ្នាំ​ ខេត្តកំពង់ស្ពឺ អ្នក​ផ្តល់​ទីតាំង ៨-ឈ្មោះ​សែ​ម សុ​ខវិន អាយុ​២៨​ឆ្នាំ ខេត្តកំពង់ស្ពឺ អ្នក​ជួយ​រើ​ឥ​វ៉ា​ន់ ៩-ឈ្មោះ​ឈុ​ន លឹ​ម អាយុ​២៨​ឆ្នាំ ខេត្តកំពង់ស្ពឺ អ្នក​បើកឡាន​ឱ្យជួន ឡង់​ឌី និង១០-ឈ្មោះ​ឆាយ ក្តិ​ប អាយុ ៣៦​ឆ្នាំ​ ជា​អ្នក​ចាំ​មើលផ្លូវ​អោយ​គេ​ធ្វើ​សកម្មភាព ។

បច្ចុប្បន្ន​ ជនសង្ស័យ​និង​វត្ថុ​តាង​សម្ថ​កិច្ច​បាន​នាំ​ខ្លួន​ទៅ​កាន់​ក្រសួងមហាផ្ទៃ​ ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​ ។

​មជ្ឈដ្ឋាន​មហាជន​រង់ចាំ​មើល​ថា​ តើមេ​ក្លោ​ង​វះ​ទូ​កុងតឺន័រ​នេះ ​មាន​វាសនា​បាន​រួចខ្លួន​ពី​សំណាញ់​ច្បាប់​ដែរ​ឬទេ​ ខណៈ​មាន​អ្នក​រត់ការ​ខ្វែងដៃខ្វែងជើង ដើម្បី​សុំ​ឱ្យ​​មានការ​ដោះ​លែង​មេ​ខ្លោងរូប​នេះ​ ។