ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង១០ និង៤០នាទីយប់
ថ្ងៃទី០២ ធ្នូ មានករណីបុរសគ្រោងស្បងជីវរជាតាបស់ម្នាក់ បានប៉ុនប៉ងចាប់រំលោភលើក្មេងស្រី តែមិនបានសំរេច ត្រូវឪពុកម្តាយនាងតូចដឹង ក៏ចាប់ឃាត់ខ្លួនតែម្តង ។
ប្រភពឱ្យដឹងថា ជនសង្ស័យខាងលើឈ្មោះឈុំ សុរិយពល្លះ អាយុ៣៩ឆ្នាំ គ្រោងស្បងជីពរជាតាបស់គ្មានអាស្រមច្បាស់លាស់
មាន
ស្រុកកំណើតនៅភូមិដូនតុ ឃុំព្រៃជ្រូក ស្រុកពួកខេត្តសៀមរាប និងក្មេងស្រីរងគ្រោះអាយុ៣ឆ្នាំ ។
បើតាមការឱ្យដឹងពីស្ត្រីឈ្មោះឈយ រិក អាយុ២៤ឆ្នាំ ជាម្តាយក្មេងស្រីថា គាត់បានទុកកូនស្រីគាត់ ឱ្យនៅជាមួយម្តាយបង្កើត ដោយគាត់ទៅបេះសណ្តែក ។ ពេលត្រឡប់មកវិញ មិនឃើញ
កូននិងម្តាយនៅផ្ទះ ក៏ដើររកពេលនោះ ទើបដឹងថា ម្តាយយកកូនទៅឱ្យតាបស់មើលជំងឺ
ត្រលេនទេននៅផ្ទះ ឈ្មោះជា រឹម ។
ពេលឃើញកូនហើយ ក៏យកកូនមកសួរនាំ ដោយកូនបាន
ឆ្លើយថា តាបស់នោះបានស្ទាបអង្អែលលើដងខ្លួន ហើយបានស្ទាបច្របាច់ប្រដាប់ភេទ ហើយ
គំរាមកុំឱ្យប្រាប់អ្នកណា ។ ក្នុងពេលធ្វើសកម្មភាពរបស់តាបស់ គឺយាយក្មេងស្រីរងគ្រោះ
បានទៅរកទិញមី មកប្រគេនតាបស់ទុកចៅនៅម្នាក់ឯងជាមួយតាបស់ ឱ្យមើលម្ចាស់ផ្ទះទៀត ។
ពេលឮកូននិយាយប្រាប់ ក៏បានរាយការណ៍មកសមត្ថកិច្ចឱ្យចាប់
ជនសង្ស័យតែម្តង ។
ចែករំលែកព័តមាននេះ