ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តតាកែវ អញ្ជើញ​បូក​សរុប​ការងារ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​​ទី​៥ ឆ្នាំ​២០២២

1 ឆ្នាំ មុន
  • តាកែវ

នៅ​សាល​មហោស្រព​ខេត្ត នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ឆ្នាំ​២០២២​នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិ​បាល​ខេត្តតាកែវ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បូក​សរុប

ខេត្តតាកែវ ៖ នៅ​សាល​មហោស្រព​ខេត្ត នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ឆ្នាំ​២០២២​នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​បាន​រៀបចំ​ដោយ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តតាកែវ​។

ដែល​ពិធី​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ដោយ​លោកស្រី ហែម បញ្ញា ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តតាកែវ លោកស្រី អភិបាលរង​ខេត្ត លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត តំណាង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត តំណាង​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក អភិបាល ក្រុង​ស្រុក ព្រមទាំង​មន្ត្រី​តាម​ការិយាល័យ​បោះ​ឆ្នោត និង​លោក លោកស្រី ជា​តំណាង​គណបក្ស​នយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល ជា​ច្រើន​រូប​ផង​ដែរ​។

លោក អ៊ូច ភា អភិបាលខេត្ត ក៏​បាន​ធ្វើការ​វា​.​យ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តតាកែវ​ទាំងអស់ ដែល​លះបង់​កម្លាំងកាយ​ចិត្ត បំពេញ​តួនាទី​បាន​យ៉ាង​ល្អ​ប្រសើរ ក្នុង​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​នេះ បាន​ទៅ​ដោយ​រលូន គ្មាន​ការ​គំ​រា​.​ម​កំហែង គ្មាន​អំពើ​ហិ​.​ង្សា និង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​នោះ​ឡើយ ។ ហើយ​ត្រូវ​បាន​មតិ​ជាតិ និង​អន្តរជាតិ​ភាគច្រើន​បាន​វា​.​យ​តម្លៃ​ថា បាន​ប្រព្រឹត្តិ​ទៅ​ក្នុង​បរិយាកាស​សន្តិសុខ និង​មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ មាន​តម្លាភាព សេរី ត្រឹមត្រូវ​យុត្តិធម៌​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​មុន​ៗ ការ​បោះ​ឆ្នោត​លើក​នេះ​មាន​ភាពល្អ​ប្រសើរ​ច្រើន​ឡើង​ៗ ទាំង​លើ​ទិដ្ឋភាព​ច្បាប់ និង​ទិដ្ឋភាព​បច្ចេកទេស​។

លោក​បាន​បន្ត​ថា ការ​រៀបចំ​បោះ​ឆ្នោត​នេះ​ទទួល​បាន​ជោគជ័យ​ទៅ​បាន​អាស្រ័យ​ដោយ​កត្តា​សំខាន់​ៗ​មាន​ដូច​ជា អំពី​ក្រប​ខណ្ឌ​ច្បាប់ បទបញ្ជា និង​និ​តិ​វិធី រចនា​សម្ព័​ន្ឋ​គ្រប់គ្រង ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ការ​អប់រំ​អ្នកបោះឆ្នោត​និង​សាធារណជន ការ​ប្រើប្រាស់​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ អំពី​តម្លាភាព​ក្នុង​ការ​ទទួល និង​បញ្ជូន​ទិន្នន័យ និង​ការ​ដាក់ ការ​ទទួល និង​ដោះស្រាយ​ពាក្យបណ្តឹង ។

បន្ថែម​ពី​នេះ​ដែរ អភិបាល​ខេត្តតាកែវ លោក អ៊ូច ភា សូម​ធ្វើការ​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​គណបក្ស​នយោបាយ អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ ភាគី​ពាក់ព័ន្ធ ព្រម​ទាំ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត និង​គោរព​ច្បាប់បោះឆ្នោត បទបញ្ជា និ​តិ​វិធី និង​ក្រមសីលធម៌​សម្រាប់​ការ​បោះ​ឆ្នោត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ភាព​ថ្លៃថ្នូរ​ដែល​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ សម្រាប់​អាណត្តិ​ទី​៥​នេះ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ទាំង​លើ​ទិដ្ឋ​ភាព​ច្បាប់ និង​ទិដ្ឋភាព​បច្ចេកទេស​ក្រោម​បរិយាកាស​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​គ្មាន​ការ​គំ​រា​.​ម​កំហែង និង​គ្មាន​អំពើ​ហិ​.​ង្សា​នោះ​ឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ