ខេត្តកំពត ៖ គេបានឃើញស្ត្រីម្នាក់បានដឹកដៃកូនផង ពរផង មកអង្គុយនៅជិតដើមពោធិ៍មុខសាលាខេត្តកំពត កាលពីព្រឹកថ្ងៃទី២៧ មិថុនា ដោយអ្នកធ្វើដំណើរចេញចូលនៅសាលាខេត្តកំពតបានសួរនាំគាត់ក៏និយាយប្រាប់គេឯងថា នាងចង់ជួបលោកអភិបាលខេត្តកំពត ដើម្បីសុំអង្ករយកទៅដាំបាយឱ្យកូនៗទាំងពីរហូប ព្រោះនាងដាច់បាយហើយ ។

ជួបជាមួយអ្នកយកព័ត៌មាន នាងបានប្រាប់ថា រូបគាត់ឈ្មោះចាន់ថា ស្រីដាវ អាយុ២៩ឆាំ្ន និងមានប្ដីឈ្មោះរស់ វិសាល អាយុ២៩ឆាំ្ន មានស្រុកកំណើតនៅភូមិមាន់10 ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ស្ត្រីរូបនោះបាននិយាយរៀបរាប់ទៀតថា នាងជាកូនកំព្រាមានប្ដីមករស់នៅខេត្តកំពតនេះ រយៈពេល៦ឆាំ្នហើយ ដោយប្ដីនាងមានមុខរបរធ្វើសំណង់ ។ ស្ត្រីវ័យក្មេងនិយាយប្រាប់បន្តថា នាងមកតាមបុរសជាប្ដីស្នាក់នៅក្រុងកំពតនេះ រហូតមានកូនប្រុសចំនួន2នាក់ ដោយកូនប្រុសច្បងមានអាយុ០២ឆាំ្ន និងកូនប្រុសទី២ មានអាយុទើបតែមួយខួបតែប៉ុណ្ណោះ ។ នាងចាន់ថា ស្រីដាវនិយាយប្រាប់បន្តថា ប្ដីរបស់នាងជាប់ពាក់ពន្ធ័និងគ្រឿងញៀន ក៏ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារព្រែកអំពិល រយៈពេលមួយឆាំ្នមកហើយ។

នាងនិយាយបញ្ជាក់ថា បុរសជាប្ដីជាប់ពន្ធនាគារតាំងតែកូនប្រុសទី២ នៅក្នុងពោះឯណោះ ។នាងចាន់ថា ស្រីដាវ និយាយប្រាប់បន្តថា ការរស់នៅដោយលំបាក រកតែអង្កដាំបាយអោយកូនសុីមិនបាន នាងបានដើរបោកខោអាវអោយគេ និងម្យាងកូនៗនៅតូចៗផង រកប្រាក់មិនបាន ក៏ដាច់ចិត្តដឹកដៃកូន និងពរកូនទាំងពីរនាក់ ដើរឆ្លងស្ពានពីត្រើយខាងលិច មកឈរមុខសាលាខេត្តកំពតដើម្បីសុំអង្កពីលោកអភិបាលខេត្ត ។
នៅព្រឹកថ្ងៃទី២៧ ខែមិថុនា នាងឈ្មោះចាន់ថា ស្រីដាវ មិនបានជួបឯកឧត្តមអភិបាលខេត្តម៉ៅធនិន ទេ ប៉ុន្តែខាងក្រុមការងារដ្ឋបាលខេត្តបានប្រាប់អ្នកនាំពាក្យថា អោយគាត់មកសុំអង្ករជាមួយអ្នកគ្រប់គ្រងនៅសាលាខេត្តចាស់ទៅបានហើយ ។

ក្រោយមក គាត់ក៏បាននាំកូនតូចៗទាំងពីនាក់ ទៅជួបមន្ត្រីប្រចាំការនៅទីនោះ ហើយក៏បាន
យកអង្ករចំនួន២០កំប៉ុង ជូនដល់ស្ត្រីមានកូនទាំងពីរនាក់នោះ។ គេមិនអស់ចិត្ត ខ្លាចស្ត្រីរូបនោះនិយាយមិនពិតក័ជិះម៉ូតូដល់កន្លែងស្ត្រីមានកូនពីរនាក់បានស្នាក់នៅក្នុងបន្ទប់ជួលមួយ ស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពតតែម្តង ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

ចែករំលែកព័តមាននេះ