ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកហូត​ម៉ូតូ​​ជាង១០គ្រឿង​ពី​កុងស៊ី អត់​មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​ស្រាវជ្រាវ​បទល្មើស

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​នគរបាល កម្លាំង​

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​នគរបាល កម្លាំង​សមត្ត​កិច្ច​ផែនការ​ងារ​នគរ​បា​ល​យុត្តិធម៌​នៃ​អធិការដ្ឋាន​ស្រុក​សូទ្រនិគម សហការ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​យ៉ែ​ក និង​កម្លាំង​ប្រជា​ការពារ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ទោ ឃី​ម ផល្លា អធិការ នគរបាល​ស្រុក បាន​ចុះ​ធ្វើ​រដ្ឋបាល​ចំហរ ពិនិត្យ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ទទួល​បញ្ចាំ​ម៉ូតូ​អត់​មាន​ឯកសារ (​កាត​គ្រី​) ស្ថិត​នៅ​ចំណុច​ភូមិ​ចំប៉ី ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

លទ្ធផល​ដកហូត​ម៉ូតូ​សរុប​ចំនួន​១៤ គ្រឿង ដែល​អត់​មាន​ឯកសារ​គ្រប់គ្រាន់ នាំ​យក​ទៅ​រក្សា​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ស្រាវជ្រាវ​រក​បទល្មើស ។ ម៉ូតូ​១៤ គ្រឿង​នោះ​មាន​ដូច​ខាងក្រោម​នេះ ៖

១-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២១ គ្មាន​ស្លាក​លេខ
២-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ស្លាក​លេខ សៀមរាប 1AI-2899
៣-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម គ្មាន​ស្លាក​លេខ
៤-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២២ គ្មាន​ស្លាក​លេខ
៥-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២១ គ្មាន​ស្លាក​លេខ

៦-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ គ្មាន​ស្លាក​លេខ
៧-ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២១​គ្មាន​ស្លាក​លេខ
៨-ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ស្លាក​លេខ កំពង់ស្ពឺ 1H-2432
៩-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២១ ស្លាក​លេខ សៀមរាប 1AL-1491
១០-ម៉ូតូ​ម៉ាក វេ​វ ស៊េរី​ឆ្នាំ​២០១៩ គ្មាន​ស្លាក​លេខ

១១-ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ស្លាក​លេខ សៀមរាប 1X-1599
១២-ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២១ ស្លាក​លេខ សៀមរាប 1AL-8548
១៣-ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៩ ស្លាក​លេខ 1AD-6550
១៤-ម៉ូតូ​ម៉ាក​ហុងដា​មូ (Moov) ស្លាក​លេខ សៀមរាប 1X-6494

សមត្ថកិច្ច​បានការ​សហការ​ពី​អ្នក​ទទួល​បញ្ចាំ ធ្វើ​កំណត់ហេតុ​ដកហូត​បណ្ដោះអាសន្ន ព្រមទាំង​យក​ម៉ូតូ​ទាំងអស់​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​តា​យ៉ែ​ក ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ