ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ហាញមុខ​ក្រុម​ជន​ប្រដា​ប់អាវុ​ធ៦នាក់​ មុន​បញ្ជូន​​ទៅ​តុលា​ការ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បង្ហាញមុខ​ក្រុម​ជន​ប្រដា​ប់​អាវុ​ជា​ជនជាតិ​វៀ​តណា​ម​ចំនួន៦នាក់ ដែល​តែងតែ​ធ្វើសកម្មភា​ព អុកឡុក បង្ក​អសន្តិសុខ នៅ​ខេត្ត​មាត់ សមុទ្រ​ជា​តំបន់​ទេសចរណ៍​មួយ​នេះ ហើយ​ក្រុម​នេះ​ដែល​បាន​ផ្ទះ​អា.វុធ​បណ្តាល​ឲ្យ​រង​របួស​ដល់​សមត្ថ​កិច្ច​ម្នាក់…

ខេត្ត​ព្រះសីហនុ ៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បង្ហាញមុខ​ក្រុម​ជន​ប្រដា​ប់​អាវុ​ជា​ជនជាតិ​វៀ​តណា​ម​ចំនួន៦នាក់ ដែល​តែងតែ​ធ្វើសកម្មភា​ព អុកឡុក បង្ក​អសន្តិសុខ នៅ​ខេត្ត​មាត់ សមុទ្រ​ជា​តំបន់​ទេសចរណ៍​មួយ​នេះ ហើយ​ក្រុម​នេះ​ដែល​បាន​ផ្ទះ​អា.វុធ​បណ្តាល​ឲ្យ​រង​របួស​ដល់​សមត្ថ​កិច្ច​ម្នាក់ ខណៈ​ពេល​ចុះបង្ក្រាប ។

ក្នុង​ពិធី​បង្ហាញមុខ​ជនសង្ស័យ​ លោក​ឧត្ត​មសេនី​យ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​បាន​ថ្លែង​ឲ្យដឹង​ថា នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហ​កា​រ​ជាមួយ​នាយកដ្ឋាន សន្តិសុខ នាយ​ដ្ឋាន​ព្រហ្មទណ្ឌ​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ស្នងការ​ដ្ឋាន​នគរបាល​រាជ ធានី ខេត្ត​កណ្ដាល ខេ​ត្ត​ឧត្តមា​ន​ជ័យ ខេត្ត​រតនគីរី ក្រោម​កា​រសម្រ​ប​សម្រួល​នីតិវិធី​ពីសំណាក់​ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា ខេត្ត​ព្រះសីហនុ និងឯ​ក​ឧ​ត្ត​មព្រះរាជអាជ្ញា រាជធានី.ខេត្ត ដោយ​គោរព​អនុវត្ត​តាម​ការ​ចង្អុល​បង្ហាញ​​ពី​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និងនាយ​ឧត្តម​សេនីយ​សន្តិ​បណ្ឌិ​ត នេត សាវឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ពិ​សេស​ថែមទៀត​នោះ​ មាន​ឯក​ឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត ដឹកនាំ​បញ្ជា​ដាច់ខាត​មិន​លើក​លែង រាល់​បទល្មើស​ដែល​បាន​កើតឡើង​នៅ​លើទឹក​ដី​ខេត្ត​មាត់សមុទ្រ​នេះ ។

លោក​ឧត្តមសេនីយ៍​ទោ ជួន ណា​រិន្ទ បាន​បន្ត​ថា កម្លាំង​សហការ​បាន​បន្ត​ការស៊ើបអង្កេត និង ស្រាវជ្រាវ ដល់​ឬ​សគ​ល់​រហូ​ត​ឈាន​ដល៎​ការ​បង្ក្រាប​ជាក់ស្តែង​ដូចជា ៖

ករណី​ទី១-នៅ​ថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២២ មាន​ករណី ជនជាតិ​វៀតណាម ៣នាក់ (ស្រី​ម្នាក់) អាវុធ​ខ្លី១ ដើម ត្រូវ​បាន​បង្ក្រាប ដែល​ក្នុង​នោះ មន្ត្រី​នគរបាល​យើង​ម្នាក់​បាន​រង​របួស (ក្រុម​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ) ។ ករណី​ទី២-ថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ច​យើង​សហការ ស្រាវជ្រាវ​បង្ក្រាប​បន្តបន្ទាប់ ៖


.ឃាត់​ជនសង្ស័យ​ចំនួន៦ នាក់ ដែល​ស្ថិតនៅ​ទី​តាំង​ផ្សេង​ៗ​គ្នា
.ដកហូតអាវុធ​ខ្លី​ចំនួន៩ដើម វែង២ដើម (ថ្មី​ស្វាយ​ប្រ​វត្តិ)
.ដក់​ហូត​អាវុធ បាញ់​គ្រាប់​ជ័​រ បាញ់​គ្រាប់ឃ្លី​ដែ​ក គឺ​ប្រភេទ​ខ្លី ចំនួន២៨ដើម និងវែង៣ដើម ។
សូម​បញ្ជាក់​ថា (អាវុធ​ប្រភេទ​បាញ់​គ្រប់​ឃ្លី​ដែក អាច​បណ្ដាលឲ្យ​របួស​ឬ​ស្លាប់​បាន) ។
.ប្រដាប់​កែ​ឆ្នៃ គ្រាប់​ជ័រ និង​គ្រាប់​ពិត១គ្រឿង
.ឧបករណ៍​កែ​ឆ្នៃ និង ប្រដាប់​ជួសជុល​អ​វុធ១គ្រឿង ។
.គ្រាប់​គ្រប់​ប្រភេទ​មួយចំនួន​ធំ
.បំពុង​ខ្ទប់​សម្លេង​ចំនួន១៩ និង សម្ភារៈ កែ​ឆ្នៃ អាវុធ​មួយចំនួន​ទៀត ។

ក្រោយ​បង្ហាញមុខ​ជនសង្ស័យ​ទាំ​ង៦ នាក់ រួម​ទាំង​វត្ថុ​តាង និង សម្ភារៈ​ដូច​រៀបរាប់​ខាង​លើ ត្រូវ​បាន​ចាត់​បញ្ចូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ