សុត្តន្តបិដកភាគ៧៧ ព្រះសម្មាសម្ពុទ្ធត្រាស់សម្តែងថា អ្នកទាំងឡាយគួរឃើញនូវកោសជ្ជ: គឺសេចក្តីខ្ជិលច្រអូស ថាជាភ័យ គួរដល់នូវការ ប្រារព្ធព្យាយាម ថាជាសេចក្តីក្សេម ហើយប្រឹងប្រែងព្យាយាមចុះ នេះជាពាក្យ ប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។
![Picture]()
អ្នកទាំងឡាយ គួរឃើញនូវវិវាទ: គឺការទាស់ទែងថាជាភ័យ គួរឃើញនូវការមិនទាស់ទែងថាជាសេចក្តីក្សេម ហើយចូរព្រមព្រៀងគ្នា ទាំងជាបុគ្គល មានពាក្យពីរោះរកគ្នាចុះ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។
![Picture]()
មួយទៀតអ្នកទាំងឡាយគួរឃើញនូវសេចក្តីប្រមាទ គឺការភ្លេចស្មារតី, ការប្រហែសធ្វេសថាជាភ័យ គួរឃើញនូវសេចក្តីមិនប្រមាទថាជាសេចក្តីក្សេម ហើយចូរចម្រើន មគ្គប្រកបដោយអង្គ៨ប្រការចុះ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ៕
ចែករំលែកព័តមាននេះ