ខេត្តព្រះសីហនុ ៖ ករណីកា.ប់ប្លន់យកកាបូបលុយមួយស្ថិតនៅឃុំរាម កើតឡើងកាលពីរសៀលថ្ងៃទី២២ មិថុនា នៅលើដងផ្លូវជាតិលេខ៤ ចំណុចភ្នំ៩៣ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃ នប់ ខេត្តព្រះសីហនុ ទីបំផុត ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រីឯម្នាក់ទៀតកំពុងគេចខ្លួន ។

ប្រភពឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះឡាត់ ជីវរ អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំ នៅ ភូមិទ្រារ៤ សង្កាត់ស្ទឹង មានជ័យ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះយុ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ-សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ពួកគេទាំង២នាក់បានធ្វើសកម្មភាពទាញយកកាបូប ហើយប្រើច្រវ៉ាក់និងកាំបិតប៉័ងតោដេញកា.ប់ប្លន់ទៅលើជនរងគ្រោះ២នាក់ដែលជាប្ដីប្រពន្ធនឹងគ្នា ។
សមត្ថកិច្ចឱ្យទៀតថា ជនរងគ្រោះឈ្មោះ អេ កប ភេទប្រុស អាយុ៥៥ឆ្នាំ ជាប្តី និងជាអ្នកលក់ដូរ
និងម្នាក់ទៀតឈ្មោះ ហ៊ន ង៉ែត អាយុ៥២ឆ្នាំ មានទីលំនៅភូមិអូរចំណារ ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ខណៈពេលជនរងគ្រោះទាំង២នាក់ជិះម៉ូតូចេញពីលក់ដូរក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងត្រឡប់មកផ្ទះវិញ។

ក្រោយពេលធ្វើសកម្មភាពរួច កម្លាំងបានឃាត់ជនសង្ស័យម្នាក់ឈ្មោះឡាត់ ជីវរ និងដកហូតវត្តុតាងជន រងគ្រោះរួម មាន៖
+កាបូបលុយចំនួន០១
-លុយដុល្លាចំនួន ១៦៥២$
-លុយខ្មែរចំនួន ១៥៧៦០០៛
-ជញ្ជៀនចំនួន០១វង់។
+វត្តុតាងជនសង្ស័យរួមមាន៖
-កាំបិតបាំងតោចំនួន០១
-ច្រវ៉ាក់០១ខ្សែមានកិបសោរ
-ម៉ូតូម៉ាកWIN NERពណ៏ខ្មៅ ពណ៌ ខ្មៅ គ្មានផ្លាកលេខ០១ គ្រឿង
-ទូរស័ទ្ទ០១គ្រឿងម៉ាកVIVO ពណ៏ខៀវ០១គ្រឿង។ រីឯឈ្មោះ-យុ រត់គេចខ្លួនបាត់។ បច្ចុប្បន្ន យើងកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។

ចែករំលែកព័តមាននេះ