មើលមួយភ្លែតស្មានតែអ្នកតាំងសីល តាមពិតពាក់ស្បង់ចីវរធ្វើសកម្មភាពផ្អើលពលរដ្ឋ
- តាកែវ
មានករណីធ្វើឲ្យខូចខាតដោយចេតនាមួយកើតឡើង ដែលបង្កឡើងដោយជនសង្ស័យម្នាក់ស្លៀកពាក់ស្បង់ចីវរ ហើយតាំងខ្លួនជាអ្នកធ្វើសមាធិ ប្រដាប់ដោយ
មានករណីធ្វើឲ្យខូចខាតដោយចេតនាមួយកើតឡើង ដែលបង្កឡើងដោយជនសង្ស័យម្នាក់ស្លៀកពាក់ស្បង់ចីវរ ហើយតាំងខ្លួនជាអ្នកធ្វើសមាធិ ប្រដាប់ដោយ
ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ម៉ោង២៣.០០នាទីយប់នេះ នៅចំណុចភូមិដំណាក់រវាង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីធ្វើឲ្យខូចខាតដោយចេតនាមួយកើតឡើង ដែលបង្កឡើងដោយជនសង្ស័យម្នាក់ស្លៀកពាក់ស្បង់ចីវរ ហើយតាំងខ្លួនជាអ្នកធ្វើសមាធិ ប្រដាប់ដោយដំបងឈើ រួចបានធ្វើសកម្មវា.យបំផ្លាញកាមីនភ្លើង របស់ប្រជាពលរដ្ឋ បណ្ដាលអោយរងការខូចខាតកុងទ័រភ្លើងចំនួន០៤ នៅមុខកន្លែងតាំងសមាធិតែម្តង។ ហើយករណីវា.យនេះ ជនសង្ស័យបានប្រព្រឹត្តចំនួន២លើករួចមកហើយ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើត្រូវបានគេស្គាល់ថា មានឈ្មោះ សៀក ធៀង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ហើយក៏ជាមនុស្សមានសតិមិនគ្រប់ (សរសៃប្រសាទ)។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលដោយឯកឧត្ដមព្រះរាជអាជ្ញា សមត្ថកិច្ចយើងក៏បានចុះឃាត់ខ្លួនជនសង្ស័យ រួមជាមួយនឹងវត្ថុតាង នាំមកសាកសួរ និងសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ