រឹបអូសឈើអាររាប់កំណាត់ ប្រុងឆ្លងទន្លេ ទៅរតនគិរី
- រតនគិរី
ខេត្តស្ទឹងត្រែង÷ កម្លាំងសមត្ថកិច្ច រួមមាន នគរបាល រដ្ឋបាលព្រៃឈើ និងបរិស្ថាន បានចុះរឹបអូសឈើអារ ប្រភេទលេខ១ រាប់រយកំណត់ ស្ថិតនៅចំណុចអូរដំបង…
ខេត្តស្ទឹងត្រែង÷ កម្លាំងសមត្ថកិច្ច រួមមាន នគរបាល រដ្ឋបាលព្រៃឈើ និងបរិស្ថាន បានចុះរឹបអូសឈើអារ ប្រភេទលេខ១ រាប់រយកំណត់ ស្ថិតនៅចំណុចអូរដំបង…
ខេត្តស្ទឹងត្រែង÷ កម្លាំងសមត្ថកិច្ច រួមមាន នគរបាល រដ្ឋបាលព្រៃឈើ និងបរិស្ថាន បានចុះរឹបអូសឈើអារ ប្រភេទលេខ១ រាប់រយកំណត់ ស្ថិតនៅចំណុចអូរដំបង ភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់ និងឃុំហាតប៉ក់ ស្រុកកូនមុំខេត្តរតនគិរី កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។
ប្រភពព័ត៌មានអោយដឹងថា ឈើផ្ចឹក ប្រភេទលេខ ១ នោះ មានចំនួនរហូតទៅដល់ជាង ៣២០កំណាត់ តាមការប៉ាន់ស្មានរាប់រយម៉ែត្រគូប ត្រូវបានឈ្មួញបញ្ជាទិញពីអ្នកចូលទៅកាប់នៅព្រៃក្រឡាពុះ និងភ្នំគល់ អាចនិយាយបានថា ជាដែនជីវៈចម្រុះរបស់បរិស្ថាន និងដែលរបស់រដ្ឋបាលព្រៃឈើ។ ក្រោយការកាប់ និងបញ្ជាទិញពីឈ្មួញឈើទាំងនោះ ត្រូវដឹកជ្ជូនតាមគោយន្តកន្ត្រៃមក ទម្លាក់នៅក្បែមាត់ទន្លេចំណុចអូរដំបង ភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ហើយបន្តដឹកតាមផ្លូវទឹក ទៅឡើងដាក់នៅមាត់ទន្លេត្រើយម្ខាង ឃុំហាតប៉ក់ ស្រុកកូនមុំ ខេត្តរតនគិរី ហើយបន្តទៅព្រំដែលអន្តរជាតិ ចូលទៅប្រទេសវៀតណាម។
ប្រភពដដែលបន្តថា ចំណុចគោលដៅសន្និធិឈើល្មើសច្បាប់នោះត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសចុះទៅដល់ទីតាំនោះចាប់តាំងពីថ្ងៃទី២១មិថុនា២០២២មកម្លេះ ខណៈកម្លាំងចុះទៅដល់ភ្លាមៗ ក៏ប្រទះឃើញគោយន្តរាប់សិបគ្រឿង ដែលបម្រើអោយបទល្មើនោះ នៅស្កេកស្កះដែរ តែពុំអាចឃាត់បានដោយកម្លាំងសមត្ថកិច្ចមានតែ ៣នាក់ មិនអាចគ្រប់គ្រង ស្ថានភាពបាន។ ក្រោយការចុះបង្ក្រាបឈើល្មើសច្បាប់ទាំងនោះ កម្លាំងនគរបាលបានរាយការណ៍ទៅថ្នាក់ដឹកនាំ ដើម្បីរិះរកវិធានការរឹបអូសយកទៅរក្សាទុក។
ទាក់ទិនករណីខាងលើនេះ យើងពុំអាចទាក់ និងសុំព័ត៌មានជាក់លាក់បន្ថែមទៀតនោះទេ ដោយសារសមត្ថកិច្ច សូមឱ្យរង់ចាំ បទបញ្ជាពីថ្នាក់ដឹកនាំសម្រេចយ៉ាងណា ទើបអាចផ្តល់ព័ត៌មានដល់អ្នកកាសែតផ្សាយបាន។
ចំណែកមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានបញ្ជាក់ក្នុងរបាយការណ៍ថា ឈើខាងលើ ជាប្រភេទឈើអារ លេខ១ (ឈើផ្ចិក ឡាំជាបួនជ្រុង) មានមុខកាត់មធ្យម ០.៣ ម៉ែត្រ ជុំ ប្រវែង ២.៥ ម៉ែត្រ ទៅ ៣ម៉ែត្រ ជាង រយកំណាត់។ គោលដៅឆ្លងទន្លេសេសាន ទៅខេត្តរតនគិរី។ ចំណែកម្ចាស់ គេចខ្លួនបាត់៕
ចែករំលែកព័តមាននេះ