ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​២០​នាក់​បញ្ជូនទៅ​សាលា​ដំបូង ពាក់ព័ន្ធ​បទល្មើស​ខុសច្បាប់

1 ឆ្នាំ មុន
  • ព្រះសីហនុ

ជនសង្ស័យ​២០​នាក់ នា​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២២ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ក្រោយ​បញ្ចប់

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​២០​នាក់ នា​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២២ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ក្រោយ​បញ្ចប់​ការ​សាក​សួរ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​ និង​រក្សា​ទុក​គ្រឿងញៀ.ន​ដោយ​ខុសច្បាប់ ។

លោក​វរសេនីយ៍ត្រី ឡុ​ង គឹ​ម​ហួរ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​នៃ​កងរាជអាវុធហត្ថ ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា ៖

ជនសង្ស័យ​ទី​១- ​ឈ្មោះ សិត ពិ​សិទ្ធ ហៅ​អា​ខ្មៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីកន្លែង​កំណើត​ភូមិ​ព្រែក​ក្ដី ឃុំ​ព្រែក​ក្ដី ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ទីលំនៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ ។ ទី​២- ​ឈ្មោះ ចាន់ វិត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទីកន្លែង​កំណើត ភូមិ​អូរ​ចារ សង្កាត់​​អូរ​ចារ ខេត្តបាត់ដំបង ស្នាក់​នៅ បណ្ដោះអាសន្ន​ក្រុម​៦ ភូមិ​២ ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។ ទី​៣- ​ឈ្មោះ សេង រតនៈ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​កំណើត ភូមិ​រោង​វែង ស្រុក​កំពង់ត្រាច ខេត្តកំពត​ ស្នាក់​នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ជនសង្ស័យ​​ទាំង​៣នេះ​ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២ ដោយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹង​ហាវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ថៃ គឹ​ម​សាន មេបញ្ជាការ គឺ​ចាប់ខ្លួន​នៅ​ត្រង់​ចំណុច​ក្រុម​៦ ភូមិ​២ ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។ និង​ដក​ហួត​បាន​វត្ថុ​តាង​រូ​ម​មាន​ម្សៅ​ស​ថ្លា​ចំនួន​១៤​កញ្ចប់ ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ដែកកេះ​ចំនួន​៩ ជញ្ជីង​ថ្លឹង​១​គ្រឿង ប្រាក់​ចំនួន​២០០.០០០​រៀល ឧបករណ៍​សម្រាប់​ជក់​ចំនួន​១៩ កន្ត្រៃ​១ អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​១ ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ចំនួន​១ លិខិតឆ្លងដែន​១ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន ។

ជនសង្ស័យ​ទី​៤- ​ឈ្មោះ LY SHU SHENG​ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ យាម​នាវា ។ ទី​​៥- ​ឈ្មោះ សឿ​ន សេង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​នេសាទ (​ស្នាក់​នៅ​លើ​ទូក​នេសាទ​)​ស្រុក​កំណើត ភូមិ​ក្រចាប​ឃុំ​ព្រៃខ្លា ស្រុក​ព្រៃវែង ខេត្តព្រៃវែង ។ ទី​៦-​ឈ្មោះ វី លី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​នេសាទ​ (​ស្នាក់​លើ​ទូក​)​ ស្រុក​កំណើត​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ។ ទី​៧-​ឈ្មោះ សឿ​ន ស្រា៑ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្ម​ករ​នេសាទ​(​ស្នាក់​នៅ​លើ​ទូក​) ស្រុក​កំណើត​ភូមិ​ស្រែ​មុត ឃុំ​ក​ញ្ច្រៀ​ច ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង ។ ទី​៨-​ឈ្មោះ ម៉ា​ញ់ ឌឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​នេសាទ​ (​ស្នាក់​លើ​ទូក​) ​ស្រុក​កំណើត​ភូមិ​បត់​សេ​មាន់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ក្រុម​ជនសង្ស័យ​នេះ ​ត្រូវ​បាន​ចាប់​ខ្លូ​ន​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ដោយ​កម្លាំង​ការិយាល័យ ប្រឆាំង​គ្រឿងញៀ.ន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឡុ​ង គឹ​ម​ហួរ នាយការិយាល័យ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​ទំនប់​រលក​ដឹកនាំ​ដោយ​លោក អនុ​​សេនី​យ៏​ឯក ឈុ​ន ឈា គឺ​ចាប់​ខ្លួន​នៅ​ត្រង់​ចំណុច​លើ​ទូក​នេសាទ​ចិន​ចត​ចោល​យូរ​ឆ្នាំ​មក​ហើយ ស្ថិត​ក្នុង​ក្រុម​ទី​២៦​ ភូមិ​៣ ទំនប់​រលក​សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ក្រោយ​ពេល​ចាប់ខ្លួន​​សមត្ថកិច្ច ដក​ហូត​បាន​វត្ថុ​តាង​ រួ​ម​មាន ៖ ម្សៅ​ស​ថ្លា​ចំនួន​៤​កញ្ចប់​តូច​ ទម្ងន់​០,៧​ក្រាម លុយ​ខ្មែរ​១០០.០០០​រៀល ដែកកេះ​៣ ទូរស័ព្ទ​ដៃ​៣​គ្រឿង ខ្សៀ​ជក់​៤ លិខិតឆ្លងដែន ​(​ចិន​) ១​ផង​ដែរ ។

ជនសង្ស័យ​ទី​៩-​ ឈ្មោះ ឡេ​ង សុខ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់​នៅ​ក្រុម​៧ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ទី​១០- ​ឈ្មោះ អឿ​ន អាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្រុម​១៤ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ទី​១១- ​ឈ្មោះ​ អាន សំ​អន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្រុម​១៤ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សី​នុ ។ ទី​១២-​ឈ្មោះ អាន សំ​អ៊ុ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្រុម​១៤ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ទី​១៣-​ ឈ្មោះ ​ចាន់ សុភា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្រុម​១៤ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ទី​១៤-​ ឈ្មោះ រស់ ឆាំង​កា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ទី​១៥- ​ឈ្មោះ ឈុ​ន យន្ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្រុម​១៦ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ទី​១៦- ​ឈ្មោះ​យ៉ា​ន់ ពិ​សិទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ ជា​ព្រូឡាន ស្នាក់​នៅ​ក្រុម​១៣ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ខាងលើនេះ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ដោយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឡុ​ង គឹ​ម ហួរ នាយការិយាល័យ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​ទំនប់​រលក​ដឹកនាំ​ដោយ​លោក​​អនុ​សេនីយ៍ឯក ឈុ​ន ឈា និង​ចាប់​ខ្លូ​ន​នៅ​ត្រង់​ចំណុច​ក្រុម​១១ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ និង​ដក​ហួត​បាន​វត្ថុ​តាង ​រួ​ម​មាន ៖ ​ម្សៅ​ស​ថ្លា​ចំនួន​៥​កញ្ចប់ ទម្ងន់​៥.៥៤​ក្រាម ដែកកេះ​៦ ទូរស័ព្ទ​ដៃ​៤​គ្រឿង ខ្សៀ​ជក់​៤ ប្រាក់​១២០.០០០​រៀល​ផង​ដែរ ។

ជនសង្ស័យ​ទី​១៧-​ ឈ្មោះ អឿ សុវណ្ណ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​​នៅ​ក្រុម​១១ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ទី​១៨- ​ឈ្មោះ ជ្រេ​ង ពៅ​សិលា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្រុម​១១ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ទី​១៩- ​ឈ្មោះ មាស សុផល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រើស​​អេ​ត​ចាយ ស្នាក់​នៅ​ក្រុម​១១ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ និង​ទី​២០- ​ឈ្មោះ ង៉ែត សើន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្រុម​១១ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ខាងលើ ​ត្រូវ​បាន​ចាប់​ខ្លួ​ន​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ដោយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឡុ​ង គឹ​ម​ហួរ នាយការិយាល័យ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​ទំនប់​រលក ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក ឈុ​ន ឈា ដែល​ចាប់ខ្លួន​នៅ​ត្រង់​ចំណុច​ក្រុម​១១ ក្នុង​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ និង​ដក​ហូត​បាន​វត្ថុ​តាង​ រួម​មាន ៖ ម្សៅ​ស​ថ្លា​ចំនួន​២​កញ្ចប់ ទម្ងន់​០.៧៧​​ក្រាម ដែកកេះ​១ ដប​ជក់​១ ខ្សៀ​រជក់​៣​គ្រឿង ដាវ​២​ដើម លុយ​ខ្មែរ​៥០០០០​រៀល ។

ជនសង្ស័យ​ទាំង​២០​នាក់​ខាងលើ ត្រូវ​បាន​កសាង​សំណុំរឿង​ប​ញ្ជូន​ទៅ​សាលា​ដំ​បូង​នា​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២២ ដើម្បី​ចាត់ការ​តាម​នី​តី​វិធី ។

ដោយឡែក​មុន​នេះ​ ជនសង្ស័យ​២​នាក់​ផ្សេង​ទៀត ម្នាក់​ឈ្មោះ សៅ បារាំង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​មុខរបរ​កម្មករ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​​សីហ​នុ និង​ម្នាក់​ទៀត​ឈ្មោះ ហេង ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងសំណង់ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ចំការ​ហ្លួង​ ឃុំ​ចំការ​ហ្លួង​ ស្រុក​កំពង់​សីលា​ ខេត្ត​ព្រះ​សីហ​នុ ក៏​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២ ដោយ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​កំពង់​សីលា​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ ប៊ុ​ន សាន នាយសេនាធិការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំពង់​​សីលា គឺ​ចាប់​នៅ​ចំណុច​ភូមិ​ចាំ​ស្រី ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​ពេល​ចាប់​ខ្លួន សមត្ថកិច្ច​ដក​ហួត​បាន​វត្ថុ​តាង រួ​ម​មាន ​៖ ម្សៅ​ស​ថ្លា​១​កញ្ចប់ ទូរស័ព្ទ​ដៃ ម៉ាក​OPPO ចំនួន​២​គ្រឿង ម៉ូតូ​ម៉ាក​សង់ ​C១២៥ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ផលិត​ឆ្នាំ​២០១៣ មួយ​គ្រឿង ។
ជន​សង្ស័យ​ទាំង​២​នាក់​នេះ ក៏​​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បញ្ជាក់​ថា បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​រួច​ហើយ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២២​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ