លំហាត់ប្រាណពិសេសជួយកុមារឱ្យលូតកម្ពស់បានល្អ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លំហាត់ប្រាណអាចជួយកូនរបស់អ្នកបាន ។ លំហាត់ប្រាណដែលផ្តោតលើចលនា និងពង្រីករាងកាយ ជួយកុមារឱ្យធំធាត់ឡើងបានយ៉ាងល្អ ។ លំហាត់ប្រាណអាចជួយទាញពង្រីក លាត…
រាជធានីភ្នំពេញ ៖ លំហាត់ប្រាណអាចជួយកូនរបស់អ្នកបាន ។ លំហាត់ប្រាណដែលផ្តោតលើចលនា និងពង្រីករាងកាយ ជួយកុមារឱ្យធំធាត់ឡើងបានយ៉ាងល្អ ។ លំហាត់ប្រាណអាចជួយទាញពង្រីក លាត…
រាជធានីភ្នំពេញ ៖ លំហាត់ប្រាណអាចជួយកូនរបស់អ្នកបាន ។ លំហាត់ប្រាណដែលផ្តោតលើចលនា និងពង្រីករាងកាយ ជួយកុមារឱ្យធំធាត់ឡើងបានយ៉ាងល្អ ។ លំហាត់ប្រាណអាចជួយទាញពង្រីក លាត និងពន្លូតនៃឆ្អឹងខ្ចី និងសរសៃពួរជុំវិញដៃ និងជើង ដែលវានឹងជួយបង្កើតចន្លោះបន្ថែម និងដែលអនុញ្ញាតឱ្យមានការលូតលាស់ឆ្អឹងកាន់តែប្រសើរ ។
ឥរិយាបថក៏ជួយផងដែរ ការឈរឱ្យត្រង់អាចជួយបង្កើតកន្លែងសម្រាប់ការលូតលាស់ឆ្អឹងបានត្រឹមត្រូវ ដែលនាំឱ្យកុមារមានកម្ពស់ខ្ពស់ ។ លើសពីនេះ ចលនាប្រចាំថ្ងៃ និងការហាត់ប្រាណនឹងជួយលើកកម្ពស់អ័រម៉ូនលូតលាស់នៅក្នុងរាងកាយ ។ ឱ្យកូនរបស់អ្នកលេងនៅទីធ្លាខាងក្រៅផ្ទះឱ្យបានច្រើន ទទួលបានវីតាមីន D ខ្លះទៅដើរលេងធម្មជាតិខ្លះ ដេញឆ្កែលេងខ្លះ និងផ្លាស់ទីឱ្យបានច្រើនជារៀងរាល់ថ្ងៃ ។
សាកល្បងលំហាត់ប្រាណដ៏អស្ចារ្យទាំងនេះ ដើម្បីពង្រឹងឥរិយាបថ និងជួយឱ្យកូនអ្នកលូតកម្ពស់ ៖
១. យូហ្គា ៖ សព្វថ្ងៃនេះ យើងមានសំណាងដែលមានយូហ្គាច្រើនប្រភេទ ហើយអាចធ្វើវាបាននៅផ្ទះ ។ យូហ្គាប្រភេទណាក៏ដោយ គឺល្អសម្រាប់ការបង្កើនកម្ពស់ ។ ជ្រើសរើសមួយណាដែលអ្នក និងកូនចូលចិត្ត ហើយធ្វើវារួមគ្នាជាគ្រួសារ ។
២. ព្យាយាមលាតសន្ធឹង ៖ ការលាតសន្ធឹងរាងកាយសាមញ្ញៗនឹងជួយពង្រីកឆ្អឹងខ្នង និង ក បានល្អបំផុត ។ កូនអ្នកកំពុងព្យាយាមដោះលែងសន្លាក់ និងបន្ធូរសរសៃពួរ ដើម្បីឱ្យឆ្អឹងទាំងអស់របស់ពួកគេឱ្យបានចន្លោះ និងកម្លាំងដើម្បីលូតលាស់ ។ អ្វីក៏ដោយដែលជួយពង្រីករាងកាយរបស់កូនអ្នក បង្កើតកន្លែងសម្រាប់ការលូតលាស់ ។ បង្កើតទម្លាប់នៃការលាតសន្ធឹងប្រចាំថ្ងៃ ហើយចូលរួមជាមួយកូនរបស់អ្នក ។ វាសប្បាយ ងាយស្រួល ហើយនឹងជួយកូនរបស់អ្នកឱ្យធំឡើងមានអារម្មណ៍ថា មានថាមពល ។
៣. ហាត់ព្យួរ ៖ ហាត់ធ្វើការព្យួរខ្លួនខ្លះៗ គឺគ្រាន់តែ ១០ នាទីក្នុងមួយថ្ងៃអាចធ្វើឱ្យមានភាពខុសគ្នា ។ ការទាញឡើង គឺជាលំហាត់ប្រាណដ៏អស្ចារ្យ ប៉ុន្តែប្រសិនបើកូនរបស់អ្នកមិនអាចទាញឡើងបាន សូមឱ្យពួកគេព្យួរ ។ ប្រសិនបើអ្នកមានសួនឧទ្យាននៅក្បែរ ត្រូវដើរជាមួយកូនរបស់អ្នក ហើយឱ្យពួកគេរត់លេងដោយតោងលើទំពក់ព្យួរនានានៅន្លែងសួនច្បារ ព្រោះវាជួយលាតសន្ធឹងរាងកាយ ពង្រីកឆ្អឹងខ្នង និងបង្កើតកម្លាំង ។
៤. ហែលទឹក ៖ ហែលទឹកអាចជាស្តេចនៃកីឡាសម្រាប់ធ្វើឱ្យក្មេងមានកម្ពស់ខ្ពស់ ។ ជាថ្មីម្តងទៀត វាពង្រីកឆ្អឹងខ្នង ពង្រីកក និងសាច់ដុំស្នូល ហើយវាជំរុញអ័រម៉ូនលូតលាស់នៅក្នុងរាងកាយ ។ ការហាត់ប្រាណ និងកីឡាភាគច្រើននឹងជំរុញអ័រម៉ូនលូតលាស់ ។ កីឡាវាយកូនបាល់ បាល់បោះ បាល់ទាត់ គឺជាកីឡាដ៏អស្ចារ្យ ហើយនឹងជួយលើកកម្ពស់ការផលិតអ័រម៉ូនលូតលាស់នៅក្នុងរាងកាយ ។ ទោះជាយ៉ាងណាក៏ដោយ ការហែលទឹកក៏ជួយពង្រីករាងកាយផងដែរ ។ វាលាតសន្ធឹង និងពង្រឹងកម្លាំងក្នុងចលនាសារធាតុរាវ ។
៥. លំហាត់ប្រាណដែលគួរចៀសវាង ៖ ការលើកទម្ងន់ធ្ងន់ខ្លាំងអាចរំខានដល់អ័រម៉ូនលូតលាស់របស់មនុស្សមុនវ័យជំទង់ ។ ការរំខានដល់ការសម្ងាត់អ័រម៉ូនលូតលាស់អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើកម្ពស់ ដូច្នេះ កុំនាំកូនហាត់ប្រាណបែបនេះ ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបតិ្តការជាមួយបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ។ បណ្តាញគ្រឹះស្ថាអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប នឹងបើកដំណើរការគ្រឹះស្ថានអប់រំថ្មី ទី ៧ បន្ថែមទៀត គឺ «សាលារៀនសហគមន៍ ២១» នៅតំបន់ក្រាំងធ្នង់ និងតំបន់ព្រែកអញ្ចាញ ។
សាលារៀនមានកម្មវិធីមត្តេយ្យភាសាអង់គ្លេស និងភាសាខ្មែរ កម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីភាសាអង់គ្លេសជា មួយតម្លៃសមរម្យ ។ សាខាទាំងពីរចាប់ទទួលចុះឈ្មោះសិស្សចូលរៀនពីថ្ងៃផ្សាយដំណឹងនេះតទៅ ។ សម្រាប់វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខនេះ ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ 029 24 31 68 / 071 95 55 837 ។
ចែករំលែកព័តមាននេះ