បណ្ណាល័យមួយទើបទទួលបានសៀវភៅមកវិញ ក្រោយគេខ្ចីអស់ជាង៧០ឆ្នាំ
អង់គ្លេស ៖ បណ្ណាល័យមួយនៅក្នុងប្រទេសអង់គ្លេសទើបតែទទួលបានសៀវភៅមកវិញ បន្ទាប់ពីត្រូវ
អង់គ្លេស ៖ បណ្ណាល័យមួយនៅក្នុងប្រទេសអង់គ្លេសទើបតែទទួលបានសៀវភៅមកវិញ បន្ទាប់ពីត្រូវ
អង់គ្លេស ៖ បណ្ណាល័យមួយនៅក្នុងប្រទេសអង់គ្លេសទើបតែទទួលបានសៀវភៅមកវិញ បន្ទាប់ពីត្រូវបានគេខ្ចីយកទៅអានអស់រយៈពេលជិត ៧៦ឆ្នាំ។ នេះជាកំណត់ត្រាថ្មីនៃការខ្ចីសៀវភៅយូរបំផុតរបស់បណ្ណាល័យ ។
បណ្ណាល័យ Keighley និយាយថា កាលពីពេលថ្មីៗនេះមន្ត្រីខ្លួនទទួលបានអ៊ីម៉ែលពីលោក Charlie Studdy ដែលរកឃើញសៀវភៅល្ខោនមួយក្បាលមានចំណងជើងថា This Way To The Tomb និពន្ធដោយ Ronald Duncan ខណៈពេលលោកវែកមើលសៀវភៅមួយចំនួនរបស់គ្រួសារគាត់។
សៀវភៅនោះមានសញ្ញាសម្គាល់ពីបណ្ណាល័យ និងមានការចុះការបរិច្ឆេទនៃការសង់វិញនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៤៦។
បណ្ណាល័យបានសរសេរសារនៅលើបណ្តាញសង្គម Twitter ដូច្នេះថា «នេះគឺជាកំណត់ត្រាសម្រាប់ពួកយើង គឺជិត ៧៦ឆ្នាំ»។
លោក Charlie Studdy បានយកសៀវភៅនោះប្រគល់ដោយដៃទៅកាន់បណ្ណាល័យវិញ។ លោកនិយាយថា ម្តាយរបស់គាត់ច្បាស់ជាអានសៀវភៅនោះអំឡុងពេលគាត់នៅមានជីវិតរស់នៅ។
បណ្ណារក្សបានគណនាថារកឃើញថា អ្នកខ្ចីសៀវភៅនោះនឹងត្រូវបង់ថ្លៃសង់ យឺតយ៉ាងចំនួន ៤.៣៥៧ដុល្លារ ប៉ុន្តែមន្ត្រីនៅបណ្ណាគារបានលើកលែងការផាកពិន័យនោះ៕ (យោងតាមប្រភព៖ UPI)
ចែករំលែកព័តមាននេះ