ខេត្តប៉ៃលិន ៖ ស្ត្រីជនជាតិថៃម្នាក់បានស្លា.ប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណៈមានទំនាស់ជាមួយបុរសជនជាតិថៃដូចគ្នាដោយជេរប្រមាថគ្នាចុះឡើងៗ ស្រាប់តែបុរសរូបនោះ ទាញយកកូនកាំ.បិ.ត.ចា.ក់បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី២២ មិថុនា ឆ្នាំ២០២២ នៅចំណុចក្នុងសណ្ឋាគារម្កុជពេជ្រ បន្ទប់លេខ២០៤ ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះកាប៉ាន់យ៉ា ថាមម៉ាសេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ។ ចំណែកជនរងគ្រោះ ឈ្មោះឈីង មើយ ភេទស្រី អាយុប្រហែល៣០ឆ្នាំ ជនជាតិថៃដូចគ្នា ស្នាក់នៅក្នុងសណ្ឋាគារម្កុជពេជ្រ បន្ទប់លេខ២០៤ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លា.ប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន)។

ប្រភពដដែលបានបញ្ជាក់ទៀតថា ៖ មូលហេតុដោយសារតែជនសង្ស័យខឹងនឹងជនរងគ្រោះជេរប្រមាថដល់ឪពុកម្តាយរបស់ខ្លួនក៏មានទំនាស់ពាក្យសម្តីគ្នា ហើយជនបង្កទាញយកកូនកាំបិតចាក់ទៅលើរងគ្រោះជាច្រើនកាំ.បិ.ត បណ្ដាលឱ្យរងរបួសធ្ងន់ ដេកដួលក្នុងថ្លុកឈាម។ ភ្លាមៗនោះ បានអ្នកជិតខាងឃើញទាន់ ក៍ចូលទៅជួយអន្តរាគមន៍ និងប្តឹងនគរបាល ឱ្យចុះឃាត់ខ្លួន។
រីឯជនរងគ្រោះត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ហើយក៏បានស្លា.ប់ពេលទៅដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយសាររបួសធ្ងន់ធ្ងរពេក ។ បច្ចុប្បន្ន នគរបាលជំនាញកំពុងរៀបចំសំនុំរឿង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ចែករំលែកព័តមាននេះ