អនិច្ចា! បុរសម្នាក់ជួបគ្រោះអកុសលតាមបណ្ដោយផ្លូវបេតុងក្រោយផ្សារក្រមួន
- ភ្នំពេញ
បុរសម្នាក់បានជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងតាមបណ្ដោយផ្លូវបេតុងក្រោយផ្សារក្រមួន ក៏ត្រូវរ៉ឺម៉កដឹកហ្គាសបុកចំពីមុខពេញទំហឹង
បុរសម្នាក់បានជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងតាមបណ្ដោយផ្លូវបេតុងក្រោយផ្សារក្រមួន ក៏ត្រូវរ៉ឺម៉កដឹកហ្គាសបុកចំពីមុខពេញទំហឹង
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បានជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងតាមបណ្ដោយផ្លូវបេតុងក្រោយផ្សារក្រមួន ក៏ត្រូវរ៉ឺម៉កដឹកហ្គាសបុកចំពីមុខពេញទំហឹង បណ្តាលឲ្យខ្ទាតមនុស្សចេញពីម៉ូតូបោ.កក្បាលរងរបួសធ្ងន់ធ្ងរ តែជាអកុសលបុរសរងគ្រោះក៏បានបាត់បង់ជីវិតមុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ តាមបណ្តោយផ្លូវបេតុង ក្រោយផ្សារក្រមួន ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើមានឈ្មោះ គង់ សុខា អាយុ៤២ឆ្នាំ ភេទប្រុស មុខរបរមន្ត្រីកងរាជអាវុធហត្ថ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ដោយឡែកអ្នកបើករ៉ឺម៉ក់ម៉ូតូ មិនបានអោយស្គាល់អត្តសញ្ញាណ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា ដំបូងឡើយ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IV-7958 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្រោយផ្សារក្រមួន ក្នុងទិសដៅពីកើតទៅលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរ៉ឺម៉កដឹកធុងហ្គាសមួយគ្រឿង គ្មានស្លាកលេខ បើកបរដោយក្មេងប្រុសក្រោមអាយុ១៨ឆ្នាំ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូខ្ទាតផ្លោងចេញពីម៉ូតូបោ.កក្បាលរងបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ តែជាអកុសលបុរសរងគ្រោះបាន ស្លា.ប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ដោយឡែកភាគីខាងក្មេងប្រុស ជាអ្នកបើករ៉ឺម៉ក់ម៉ូតូ រងរបួសស្រាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ។
ក្នុងហេតុការណ៍ខាងលើនេះដែរ បន្តិចក្រោយមក បន្ទាប់ពីដឹងថា ជនរងគ្រោះស្លា.ប់ហើយ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ ក៏បានចុះទៅ និងបានទាក់ទងស្វែងរកសាច់ញាតិរបស់ជនរងគ្រោះផងដែរ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីទាក់ទងសាច់ញាតិបានហើយ សមត្ថកិច្ចក៏បានធ្វើលិខិតប្រគល់ស.ពជនរងគ្រោះអោយយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ និងរ៉ឺម៉កដឹកហ្គាស ព្រមទាំងអ្នកបើកបរ ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះទៅធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ