ប្រទេស G7 និងណាតូ នឹងជំរុញការដាក់សម្ពាធបន្ថែមលើរុស្ស៊ី និងបន្តឃ្លាំមើលចិន
ប្រទេស G7 និងណាតូ ៖ មេដឹកនាំមកពីក្រុមប្រទេសអ្នកមាន G7 និងសម្ព័ន្ធមិត្តអង្គការណាតូនឹង
ប្រទេស G7 និងណាតូ ៖ មេដឹកនាំមកពីក្រុមប្រទេសអ្នកមាន G7 និងសម្ព័ន្ធមិត្តអង្គការណាតូនឹង
ប្រទេស G7 និងណាតូ ៖ មេដឹកនាំមកពីក្រុមប្រទេសអ្នកមាន G7 និងសម្ព័ន្ធមិត្តអង្គការណាតូនឹងស្វែងរកការដាក់សម្ពាធបន្ថែមលើរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែននៅក្នុងកិច្ចប្រជុំនាសប្តាហ៍ក្រោយ ខណៈពួកគេនឹងធ្វើការបញ្ជាក់ច្បាស់ថា ពួកគេនៅតែព្រួយបារម្ភអំពីប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់សម្តីពីមន្ត្រីរដ្ឋបាលអាមេរិក។
មន្ត្រីអាមេរិកថ្លែងថា អង្គការណាតូនឹងប្រកាសការប្តេជ្ញាចិត្តថ្មីក្នុងការពង្រឹងសន្តិសុខអ៊ឺរ៉ុប ខណៈដែលការចូលរួមពីមេដឹកនាំប្រទេសអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ នឹងបង្ហាញថា សង្គ្រាមនៅអ៊ុយក្រែនមិនបានបង្អាក់ដល់ការផ្តោតអារម្មណ៍លើចិននោះទេ។
មេដឹកនាំប្រទេស G7 ក៏ត្រូវគេរំពឹងថានឹងនិយាយអំពីការអនុវត្តន៍សេដ្ឋកិច្ចដោយបង្ខិតបង្ខំរបស់ប្រទេសចិនផងដែរ ដែលវាកាន់តែមានភាពគឃ្លើនទៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕ (យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ