ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CNN ផ្សាយ​ព័​ត៌​មាន​សុខ​ៗ​ ​បែរ​​ចេញរឿង​អាសអាភាសរយៈពេល​​៣០​​នាទី

8 ឆ្នាំ មុន

អាមេរិក ៖ ប៉ុស្តិ៍​ទូរទស្សន៍ CNN បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​​ថា ខ្លួន​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្សាយ​រឿង​អាសអាភាស​រយៈពេល​៣០​នាទី ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​​ឡើយ ហើយ​បាន​ទម្លាក់​កំហុស​ដល់​ក្រុមហ៊ុន​ខ្សែកាប RCN ទៅ​វិញ​ ។ ​CNN បាន​និយាយ​​​ក្នុង​សេ​ក្តី​ថ្លែងការណ៍​មួយ​ថា «​ក្រុមហ៊ុន​ខ្សែកាប RCN នៅ Boston បាន​ចាក់​ផ្សាយ​រឿង​អាសអាភាស​អស់​រយៈពេល​៣០

អាមេរិក ៖  ប៉ុស្តិ៍​ទូរទស្សន៍ CNN បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​​ថា ខ្លួន​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្សាយ​រឿង​អាសអាភាស​រយៈពេល​៣០​នាទី ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​​ឡើយ ហើយ​បាន​ទម្លាក់​កំហុស​ដល់​ក្រុមហ៊ុន​ខ្សែកាប RCN ទៅ​វិញ​ ។ ​CNN បាន​និយាយ​​​ក្នុង​សេ​ក្តី​ថ្លែងការណ៍​មួយ​ថា «​ក្រុមហ៊ុន​ខ្សែកាប RCN នៅ Boston បាន​ចាក់​ផ្សាយ​រឿង​អាសអាភាស​អស់​រយៈពេល​៣០​នាទី​លើ​បុ​ស្តិ៍ CNN កាលពី​យប់មិញ​ ។ CNN បាន​ស្នើ​ឲ្យ​មានការ​បកស្រាយ​រួច​ជា​ស្រេច​ហើយ​» ។

​២​ម៉ោង​ក្រោយមក CNN បាន​និយាយ​ថា “RCN បាន​បញ្ជាក់​ប្រាប់​ពួក​យើង​ថា​ មិន​មាន​ភាព​រអាក់រអួល​ពី​ក្រុមហ៊ុន​របស់​ពួក​គេ​ឡើយ​​ កាលពី​យប់មិញ​​ ។

​ទស្សនិកជន​នា​ពេល​នោះ​ គឺ​កំពុង​តែ​ទស្សនា​កម្មវិធី Anthony Bourdain’s Parts Unknown ​​ខណៈ​ដែល​កម្មវិធី​នេះ ​ត្រូវ​បាន​ជំនួស​​ ដោយ​រឿង​អាសអាភាស ​ដែល​សម្តែង​​ដោយ​តារា​ឈ្មោះ Riley Quinn ទៅ​វិញ​ ។ តារា​រូប​នេះ​ បាន​អរគុណ​ដល់​ទៅ CNN សម្រាប់​ការ​ចាក់​ផ្សាយ​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​។​

លោក Jeff Carlson ដែល​ជា​អ្នកគ្រប់គ្រង​របស់ RCN Boston បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​បាន​ធ្វើការ​ស៊ើបអង្កេត​ហើយ ​ប៉ុន្តែ​មិន​បាន​​រក​ឃើញ​ភស្តុ​តាង​អ្វី​ឡើយ​ដែល​បញ្ជាក់​ថា​ ជា​កំហុស​របស់​ក្រុមហ៊ុន​របស់​ពួក​គេ​។

ការ​អះអាង​ថា​ កំហុស​នេះ​គឺជា​របស់ RCN Boston នោះ​ត្រូវ​បាន​លើក​ឡើង​ដោយ​ទស្សនិកជន​ម្នាក់​ដែល​បា​នប​ង្កោះ​រអ៊ូ​លើ Twitter​។ អ្នក​ប្រើប្រាស់ Twitter រូប​នេះ​ ​មានឈ្មោះ​ថា Rose បាន​ប្រាប់​ទៅ​កាន់ BuzzFeed News នា​ពេល​ក្រោយមក​ថា
«​ជាដំ​បូង​ខ្ញុំ​ចង់​ដឹង​ថា ​តើ​មាន​នរណា​ក្នុង Boston បាន​ជួប​ប្រទះ​នឹង​វា​ដូច​គ្នា​ឬទេ​ ។ ​ខ្ញុំ​គិត​ថា​ វា​គ្រាន់តែ​ជា​កំហុសឆ្គង ​ក្នុង​ការ​ចាក់​ផ្សាយ​​ដែល​ប៉ះពាល់​តែ​ផ្ទះ​របស់ខ្ញុំ​ប៉ុណ្ណោះ​ » ។ ប៉ុន្តែ​បន្ទាប់​ពី​រឿង​នេះ​ ត្រូវ​បាន​រាយការណ៍​ជា​ច្រើន​ដង​​មក អ្នក​ប្រើប្រាស់​ខាងលើ​បាន​​ចាប់ផ្តើម​ទទួល​បាន​សារ​គំរាម​​ពី​មនុស្ស​ដែល​ចោទប្រកាន់​ថា​ នាង​បោកប្រាស់​។

កាលពី​ថ្ងៃ​សុក្រ RCN ក៏​បាន​ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​លើ Twitter នេះ ​និង​បាន​ស្នើឱ្យ​​អ្នក​ប្រើប្រាស់​នោះ​ ផ្ញើ​ព័​ត៌​មាន​ផ្ទាល់​ខ្លួន​ផង​ដែរ​ ។ ក្រុមហ៊ុន​នេះ ​បាន​សរសេរ​ថា «​ពួក​យើង​មិន​បាន​ទទួល​សេចក្តីរាយការណ៍​ពី​បញ្ហា​អ្វី​ឡើយ​ក្នុង Boston​ ។ ប្រសិនបើ​អ្នក​នៅ​តែ​មាន​បញ្ហា​នេះ​​ដដែល សូម​ផ្ញើ​អា​ស​យ​ដ្ឋា​ន​របស់​អ្នក​មក​កាន់​ក្រុមហ៊ុន​ ដើម្បី​ពួក​យើង​អាច​ដោះស្រាយ​វា​បាន​ពេល​​ដែល​អ្នក​នៅផ្ទះ​» ។

មិន​ថា​ក្រុមហ៊ុន​ខ្សែកាប​នេះ​ មាន​កំហុស​ឬ​យ៉ាងណា​ទេ វា​ពិតជា​មិនល្អ​សម្រាប់ CNN ឡើយ​ ។ មុន​រឿង​អាសអាភាស​នេះ​ ត្រូវ​បាន​ចាក់​ផ្សាយ CNN ក៏​ធ្លាប់​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ដាក់​ចំណងជើង​ព័​ត៌​មាន​ប៉ះពាល់​ដល់​ជនជាតិ​​ជី​ហ្វ​ ។