ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​១​មេ​យ៉ាង​ធំ​ធ្វើ​ឱ្យ​រលំ​ដួល​និង​ប៉ើង​ដំបូលផ្ទះ​ជា​ច្រើន​ខ្នង ពលរដ្ឋ​ភ័យ​រត់​ចេញ

1 ឆ្នាំ មុន
  • ប៉ៃលិន

បន្ទាប់​ពី​ផ្ទៃមេឃ​ប្រែ​ពី​ពណ៌​ខៀវ​ថ្លា ទៅ​ទៅ​ជា​ងងឹតស្លុប និង​មាន​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង​មក​ពី​ទិស​ខាងលិច បង្ក​ឱ្យ​ក្លាយទៅជា​ភ្លៀង​១​មេ​យ៉ាង​ធំ​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ើង​អស់​ដំបូលផ្ទះ​ប្រជាពលរដ្ឋ រលំ​ដួល ព្រមទាំង​ទ្រេត​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង ធ្វើ​ឱ្យ​ម្នាក់​ៗ

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ផ្ទៃមេឃ​ប្រែ​ពី​ពណ៌​ខៀវ​ថ្លា ទៅ​ទៅ​ជា​ងងឹតស្លុប និង​មាន​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង​មក​ពី​ទិស​ខាងលិច បង្ក​ឱ្យ​ក្លាយទៅជា​ភ្លៀង​១​មេ​យ៉ាង​ធំ​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ើង​អស់​ដំបូលផ្ទះ​ប្រជាពលរដ្ឋ រលំ​ដួល ព្រមទាំង​ទ្រេត​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ខណៈ​ដែល​មាន​ផ្គរ​រន្ទះបាញ់​ទៅ​លើ​ដើមឈើ​ទៀត​ផង​។

តែ​ទោះបីជា​យ៉ាងណា មិន​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ ឬ​សត្វ​ចិញ្ចឹម​ណាមួយ​ទទួល​រងគ្រោះថ្នាក់​នោះ​ទេ​។ ហេតុការណ៍​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ​បាយសី និង​ភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល នៃ​អធិការ​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ៖ ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ខូចខាត​មាន​ចំនួន​២​ភូមិ គឺ ៖ ភូមិ​បាយសី រង​ផល​ប៉ះពាល់​ចំនួន​២១​ខ្នង និង​ភូមិ​ភ្នំ​ព្រាល​ចំនួន​០៤​ខ្នង ស្ថិត​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ដដែល​បន្ត​ថា ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​មាន​ដូច​ជា ៖ រលំ​ដួល​ផ្ទះ​ទាំងស្រុង​ចំនួន​០៥​ខ្នង បណ្តាល​ឱ្យ​ខូចខាត​សម្ភារ​: បែក​ពាង បែក​ចានឆ្នាំង និង​របស់របរ​ប្រើប្រាស់​មួយ​ចំនួន​។ ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​ទទួល​រង​គ្រោះ​ប៉ើង​ស័ង្កសី​ចំនួន​១៨​ខ្នង ដោយ​ខ្យល់​បក់​ទាញ​នាំ​ទៅ​ធ្លាក់​នៅ​វាលស្រែ ធ្វើ​ឱ្យ​ម្នាក់​ៗ​ភ័យ​ព្រលឹង​ចុង​សក់​។ ចំណែកឯ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០២​ខ្នង​ទៀត ទទួល​រង​ការ​ទ្រេត តែ​មិន​ដួល​រលំ​ឡើយ ខណៈ​ម្ចាស់​នាំ​គ្នា​រត់​ចេញពីផ្ទះ​រក​កន្លែង​សុវត្ថិភាព​ក្បែរ​ៗ​នោះ ដោយ​ខ្លាចក្រែង​ផ្ទះ​រលំ​សង្កត់ពីលើ​។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ក្រោយមក ក៏​មាន​ក្រុមការងារ​ខេត្ត បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ត្រួតពិនិត្យ​ពី​ស្ថានភាព​ដែល​ទទួល​រង​ផល​ប៉ះពាល់ ដើម្បី​រៀបចំ​អំណោយ​សង្គ្រោះ​ជូន​ដល់​ប្រជាពលរដ្ឋ​ខាងលើ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ