ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តក្រចេះណែ​នាំ​ប្រជាពលរដ្ឋដែល​ជឿ​ការ​ញុះញង់​មេ​ខ្យល់​​រឿងកា.ប់​ទន្ទ្រាន​ដី​​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ កម្លាំង​ចម្រុះ​ដឹកនាំ​ ដោយ​លោក​បណ្ឌិត កៅ ម៉ា​ឌី​ឡែ​ន ប្រធានមន្ទីរ​រៀបចំ​ដែនដី នគ​រូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តក្រចេះ​…

ខេត្តក្រចេះ ៖ កម្លាំង​ចម្រុះ​ដឹកនាំ​ ដោយ​លោក​បណ្ឌិត កៅ ម៉ា​ឌី​ឡែ​ន ប្រធានមន្ទីរ​រៀបចំ​ដែនដី នគ​រូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តក្រចេះ​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក វ៉ា ថន អភិ​បាល​ខេត្ត​ក្រចេះ ដោយមាន​ការសម្រប​សម្រួល​ពី​លោក រ៉ា ប៉ូ​រ៉ា​ន់​នី ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត កាលពី​ថ្ងៃទី២២ មិថុនា ​នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពន្យល់​ណែនាំ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ដែល​​បាន​ចូល​កាប់​ទន្ទ្រាន​ហ៊ុមព័ទ្ធ​យក​ដី​របស់​រដ្ឋ ដែល​រាជរដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​វិនិ​យោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ជូន​ក្រុមហ៊ុន ស៊ី អេច ភី ប៊ី ដែល​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​កំពង់​ចាម ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ និង​ឃុំ​ជ្រោយបន្ទា​យ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​ ។

លោក កៅ ម៉ា​ឌី​ឡែន បាន​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី២៣ មិថុនា នេះ​ថា លោក​បាន​ធ្វើការ​ពន្យល់​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ៦០គ្រួសារ ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង២០០គ្រួសារ​ដែល​ត្រូវ​បាន​មេខ្យល់ ឈ្មោះ គែន អុល ឃោសនា គៀង​គរ អូសទាញ បោក​យក​លុ​យ​ឲ្យ​ចូល​ទន្ទ្រាន​ហ៊ុម​ព័ទ្ធ​បោះបង្គោល​យក​ដី​រដ្ឋ នៅក្នុង​ក្រ​វ៉ាត់​ព្រំ​ដី​ដែល​បាន​កាយ​រួច​យ៉ាង​អនា​ធិប​តេយ្យ ។ ហើយ​
លោ​ក​ក៏​​បាន​ណែនាំ​ឲ្យ​បងប្អូន​ត្រូវ​បញ្ឈប់​សកម្ម​ភាព​បោះ បង្គោល​ហ៊ុំ​ព័ទ្ធ​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​បន្ត​ទៀ​ត ដោយ​ទីតាំង​ដី​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្តល់​សិទ្ធិ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន CHPB ជា​ដី​សម្ប​ទាន​សេដ្ឋកិច្ច រួចហើយ​។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បើ​បងប្អូន​ណា​ខ្វះខាត​ដី ឬអត់​ដី ហើយ​បាន​ដាក់ពាក្យ​ស្នើសុំ​ដីសម្បទាន​សង្គមកិច្ច​ តាមរយៈ​អាជ្ញាធរ​កន្លងមក ក្រុមការងារ​នឹង​ពិនិត្យ​នីតិ​វិធី​ច្បាប់ ជូន​បងប្អូន ប៉ុន្តែ​បងប្អូន​មិន​ត្រូវ​ចូល​មក​កាប់​ទន្ទ្រាន​យក​ដី​ដោយខ្លួនឯង ឬ​តាម​ការ​អូសទាញ​របស់​មេខ្យល់​នោះ​ទេ គឺជា​រឿង​ខុសច្បាប់ ដូច្នេះ ​សូម​បងប្អូន​ត្រូវ​បញ្ឈប់​ជាបន្ទាន់ ​ទុក​ពេល​ឲ្យ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង រួច​លើក​សំណើ​ជូន​លោក​អភិបាលខេត្ត ដើម្បី​ពិនិត្យ​ដោះស្រាយ​ជូន​បងប្អូន​តាម​នីតិវិធី​។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ