ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​មេខ្លោង​ជនជាតិ​ចិន​ ក្រោយ​ប្រើ​ល្បិច​លាក់​បទល្មើស​ក្នុង​ចម្លាក់​ឈើ

3 ឆ្នាំ មុន
  • ភ្នំពេញ

ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​សំណុំរឿង

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​សំណុំរឿង «​ដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿង​ញៀ​.​ន​ដោយ​ខុសច្បាប់ ជាង​១​ខាំ ដែល​បង្កប់​ក្នុង​រូបចម្លាក់​ឈើ​» ដាក់​ពន្ធនាគារ​២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​៥០​លាន​រៀល ។ សាលក្រម​នេះ​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិនជា​ជនជាប់ចោទ​កើត​ទុក​មិន​សុខ​ចំពោះ​ការ​កាត់ក្តី​នេះ ។

ជនជាប់ចោទ​ខាងលើ​មានឈ្មោះ CHEN KEXI ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន ហើយ​មុ​ពេល​ន​ចាប់ខ្លួន គឺ​ជនជាប់ចោទ​ស្នាក់​នៅ​បន្ទប់​លេខ​២០៥ អា​ផាត់​មិន «​វិ​មា​ឯករាជ្យ​» ផ្លូវ​១២៤ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ រហូត​ឈាន​ដល់កំណត់​មុខសញ្ញា បង្ក្រាប និង​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿង​ញៀ​.​ន​មួយ​ករណី ដូច​មានឈ្មោះ​ខាងលើ​នេះ ។

ជាមួយ​នោះ សមត្ថកិច្ច​ក៏​បាន​ចាប់​យក​វត្ថុ​តាង​សារធាតុ​ញៀ​.​ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១២០.២៧ ក្រាម ដែល​ជនជាប់ចោទ បាន​បង្កប់​លាក់​ក្នុង​ចម្លាក់​ឈើ​រូប​ដំរី​២ ដំបង​ឈើ​២ កំណាត់ មាន​៣​គូ ។ ហើយ​ក្រោយ​ពេល​ចាប់ខ្លួន ជន​ជាប់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី រហូត​ដល់​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ចាប់ពី​ពេល​នោះ​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ