បុគ្គលពួកខ្លះព្រោះតែមិនស្គាល់ខ្លួនឯងតែងទៅរវល់នឹងរឿងរបស់អ្នកដទៃ យកចិត្តទុកដាក់នឹងរឿងឥតប្រយោជន៍ ដែលមិនមែនជាមុខការរបស់ខ្លួនសោះ នេះក៏ព្រោះតែគេមិនបានពិចារណារកហេតុផលនៃដំណើរជីវិតខ្លួនឯងឱ្យបានច្បាស់លាស់ ទើបចេះតែដឹកនាំចិត្តខ្លួនឯងឱ្យព្រួយចម្បែងតែរឿងរបស់អ្នកដទៃ ។
![Picture]()
សមដូចពុទ្ធគាថាត្រាស់ថា ន បរេសំ វិលោមានិ ន បរេ សំ កតា កតំ អត្តនោវ អវេក្ខេយ្យ កតានិ អកតានិ ច ។ ប្រែថា ពាក្យចាក់ដោតទាំងឡាយរបស់ជនដទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្តទេ កិច្ចដែលធ្វើហើយ និងមិនទាន់ធ្វើហើយរបស់ជនដទៃ ដែលមិនមែនជាមុខការរបស់ខ្លួន បុគ្គលមិនគួរពិនិត្យមើលទេ បុគ្គលគួរពិនិត្យ ពិចារណាតែកិច្ចការទាំងឡាយណាដែលធ្វើហើយនឹងមិនទាន់ធ្វើហើយ របស់ខ្លួនតែម្យ៉ាង ។
រូបតំណាងម្យ៉ាងទៀត បុគ្គលកុំរវល់គិតតែពីរឿងគេ បុគ្គលខ្លះតែងតែគិតក្នុងរឿងមិនមែនជាប្រយោជន៍ដូចជាថា គេទៅណា ទៅធ្វើអ្វី ការងារអី បានលុយដែរឬទេ ចាស់ហើយម៉េចមិនរក្សាសីល ម៉េចមិនរៀនធម៌ ម៉េចមិនទៅវត្តជាដើម ។ រឿងទាំងអស់នេះ មិនមែនជាទួនាទីរបស់យើងទេ កុំចេះជួយគិតគេ ហើយកុំចេះតែចង់ដឹងរឿងផ្ទៃក្នុងគ្រួសារគេ រឿងរបស់គេ ដំណើរជីវិតរបស់គេ ទុកឱ្យគេសម្រេចដោយខ្លួនគេចុះ ។
![Picture]()
រឿងដែលសំខាន់គឺយើងត្រូវរក្សាចិត្តរបស់ខ្លួនឱ្យបានល្អ ឃុំគ្រងចិត្តឱ្យនៅនឹង កុំឲ្យចិត្តនេះវាឃ្លេងឃ្លោង វាខូចលួចទៅស្រាវជ្រាវរឿងជីវិតគេនោះ វាមិនល្អឡើយ ៕
ចែករំលែកព័តមាននេះ