ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ស្ត្រីម្នាក់​អង្គុយ​នៅ​ទីងងឹត លុះចូល​ទៅ​សួរនាំ ភ័យស្លន់​ស្លោ​ទម្លាក់​ភស្តុតាង

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​ល្បាត​ការពារ​សន្តិសុខ រហូត​ដល់​ចំណុច​​សួន​មាន​ជ័យ ​(​វេទិការ​ខេត្ត​) ក៏ប្រទះ​ឃើញ​ស្រី្ត​ម្នាក់​អង្គុយ​នៅ​ទីកន្លែង​ងងឹត​​គួរ​ឱ្យ​សង្ស័យ លុះពេល​កម្លាំង​​ចុះ​ទៅ​សួរនាំ​ធ្វើ​ឱ្យ​ស្រី្ត​នោះ​ភ័យ​ស្លន់​ស្លោ ហើយ​ក៏​បាន​ទម្លាក់​

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​ល្បាត​ការពារ​សន្តិសុខ នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សិរី​សោភ័ណ ។ រហូត​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់ ពេល​ដល់​ចំណុច​ខាងកើត​សួន​មាន​ជ័យ ​(​វេទិការ​ខេត្ត​) ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ប្រទះ​ឃើញ​ស្រី្ត​ម្នាក់​អង្គុយ​នៅ​ទីកន្លែង​ងងឹត​​ដែល​គួរ​ឱ្យ​សង្ស័យ ។ ពេល​នោះ​កម្លាំង​ក៏​បាន​ចុះ​ទៅ​សួរនាំ​ធ្វើ​ឱ្យ​ស្រី្ត​នោះ​ភ័យ​ស្លន់ស្លោ ហើយ​ក៏​បាន​ទម្លាក់​គ្រឿងញៀ.ន​១​ថង់​តូច​ចោល រួច​ក៏​បម្រុង​រត់គេច​ខ្លួន តែ​ត្រូវ​បាន​ឃាត់ខ្លួន​ហើយ​សួរនាំ​ភ្លាម​ៗ ។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​ឃាត់ខ្លួន​ឈ្មោះ ស៊ឹ​ម ច្រឹប អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​​ផា​ស៊ី​ស្រា ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។ ក្រោយ​ពី​កម្លាំង​សួរនាំ​ភ្លាម​ៗ​ស្រី​រូប​នោះ​បាន​ឆ្លើយ​សារភាព​ថា គ្រឿងញៀ.ន​១​កូន​ថង់​នេះ​រូបគេ​បាន​យក​មក​ពី​ផ្ទះ​ស្រី្ត​ចំណាស់​ម្នាក់​រស់នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មានការ​សហការ​ពី​ជនសង្ស័យ​ខាងលើ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បន្ត​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ដល់​ផ្ទះ​ស្រី្ត​ចំណាស់​ឈ្មោះ ស៊ូ សៀង អាយុ​៧២​ឆ្នាំ រក​ឃើញ​គ្រឿងញៀ.ន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៥៣​កូន​ថង់​បន្ថែម​ទៀត ក្នុង​នោះ​៣០​កូន​ថង់​រុំ​ស្កុ​ត​ខ្មៅ និង​គ្រឿងញៀ.ន​គ្រាប់​ពណ៌​ក្រហម ​(WY)​ចំនួន​២​គ្រាប់ នៅ​ក្នុង​ប្រអប់​ដាក់​ជើងធូប ព្រមទាំង​ថង់​សម្រាប់​​ច្រក​គ្រឿងញៀ.ន​មួយ​ចំនួន ។

ហើយ​បើ​តាម​ចម្លើយ​ឈ្មោះ ស៊ឹ​ម ច្រឹប​ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ជួញដូរ​គ្រឿងញៀ.ន​ពិត​ប្រាកដ​មែន រួម​ទាំង​ការ​ប្រើប្រាស់​ផង​ដែរ ។

លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង​គ្រឿង​ញៀ.ន​​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា លទ្ធផល​ដែល​បង្ក្រាប​បាន​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿង​ញៀ.ន​ទាំង​២​នាក់​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជា​ការ​​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។ ជនសង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២​នេះ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ