ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួ​ន​ប្តី ទុក​ប្រពន្ធ​ឱ្យ​នៅ​មើលកូ​ន ករណី​​បើក​ល្បែងស៊ីសង​​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធា​នី​ភ្នំ​ពេញ ៖ លោកកី ម៉ា​នេរ៉ា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២០ ខែមិថុនា ​បានសម្រេច​ឃុំខ្លួនមេកន្ទុយលេខ(ឆ្នោត​វៀតណាម) ម្នាក់(ប្តី) ដាក់​ពន្ធ​នាគារ​ជា​បណ្តោះ​អាសន្ន…

រាជធា​នី​ភ្នំ​ពេញ ៖ លោកកី ម៉ា​នេរ៉ា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២០ ខែមិថុនា ​បានសម្រេច​ឃុំខ្លួនមេកន្ទុយលេខ(ឆ្នោត​វៀតណាម) ម្នាក់(ប្តី) ដាក់​ពន្ធ​នាគារ​ជា​បណ្តោះ​អាសន្ន ពី​បទ.បើក​ល្បែងស៊ីសង​ដោយ​ខុសច្បា​ប់ ចំ​ណែក​ប្រពន្ធត្រូវ​​ដោះលែង​ឱ្យ​មាន​សេរីភា​ព​វិញ ដើម្បី​ទុកឲ្យ​មើលកូន ។

ដីកាសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ឈ្មោះ ឡាច វុទ្ធី ភេទប្រុស អាយុ៥១ ឆ្នាំ មុខរបរកត់​ឆ្នោត នៅផ្ទះ​លេខ​១ ផ្លូវ​លេខ៦០៨ ភូមិ១៧ សង្កាត់​បឹងកក់​ទី​២ ខ័ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។ ការដោះ​លែង​​ស្ត្រីជា​ប្រពន្ធ​ឈ្មោះ ស៊ុ ស្រី​រ័ត្ន អាយុ៤៧ឆ្នាំ មុខរបរកត់​ឆ្នោត​ខុសច្បាប់​ដូចគ្នា ។

សូមជម្រាប​ថា កាលពី​រសៀល​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំង​សមត្ថ​កិច្ច​ជំនាញ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ជាក់ស្តែង​ទីតាំង បើក​លេងល្បែង​ស៊ីសង​ខុស​ច្បាប់ កត់​ឆ្នោត​វៀតណាម​មួយ​​កន្លែង ស្ថិតនៅ​ចំណុច​ផ្ទះលេខ១ ផ្លូវ​លេខ៦០៨ ភូមិ១៧ សង្កាត់​បឹងកក់​ទី២ ខណ្ឌ​ទួលគោក ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​មេ​ឆ្នោត២នាក់​ប្តី​ប្រពន្ធ ដូច​មានឈ្មោះ​ខាងលើ​នេះ ។

ក្នុង​នោះ​ សមត្ថកិច្ច​បាន​ធ្វើការ​ចាប់​យក​វត្ថុ​តាង​មាន ៖
១.ម៉ា​ស៊ី​នព្រីន​ចំនួន២គ្រឿង
២.ម៉ាស៊ីនគិតលេខ១គ្រឿង
៣.ទូរស័ព្ទ៣ គ្រឿង
៤.ប្រាក់​ចំនួន១៦០ ០០០ រៀល ។

ក្រោយពេល​ឃាត់ខ្លួន​ជន សង្ស័យ២នាក់​ប្តី​ប្រពន្ធ​បាន​សារ​ភា​ប្រហាក់​ប្រហែល​គ្នា​ថា សព្វថ្ងៃ​ពួក​គាត់​ប្រកបមុខរបរ​រកស៊ី​កត់​ឆ្នោត​ខ្មែរ និង ឆ្នោត​យួន ឲ្យ​ទៅ​មេ​ឈ្មោះ ឧក​ញ៉ា​ខ្នា អស់​រយៈពេល​ជាង៥ឆ្នាំ​ហើ​យ ដោយ​ស៊ី​ជា​ភាគ​រយ (ស៊ី​ទឹក) ។ ក្នុង​មួយថ្ងៃ​ ពួកគាត់​ទទួល​កត់​ឆ្នោត​ខ្មែរ​មាន៥វេន ចំណែក​ឆ្នោត​យួន មាន២វេន ដែល​ក្នុង​មួយថ្ងៃ​ពួកគាត់​កត់​ឆ្នោត​បាន​ប្រាក់​ប្រហែល​ជា​ង១លាន​រៀល និង​ក្រោយពេល​កត់​បាន​ប្រាក់​នោះ ពួកគាត់​បាន​ផ្ញើ​ឲ្យ​ទៅ​មេ(ឧក​ញ៉ា​ខ្នា)តាមរយៈ​ប្រពន្ធ ទ្រូ​ម៉ា​នី មិនដែល​ខកខាន​ឡើយ ហើយក៏​រកស៊ី​កាក់កប​ជាង៥ឆ្នាំ​មក​ដែរ ។

ប៉ុន្តែ​មិនដឹង​មូលហេតុ​យ៉ាងម៉េច​បាន​ជា នៅ​រសៀល​ថ្ងៃទី១៧ ខែមិថុនា ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ចុះទៅ​ចាប់ខ្លួន​ទាំ​ង២នាក់​ប្តី​ប្រពន្ធ ដែល​កំពុង​នៅ​អង្គុយ​កត់​ឆ្នោត​ដុស​ស្លែ​រាប់​ឆ្នាំ​
នេះ ។

សមត្ថកិច្ច​ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង២ នាក់​ប្តី​ប្រពន្ធ​ទៅ​សាលា​ដំ​បូ ងរា​ជ​ធានី​ភ្នំពេញ តាម​នីតិវិធី រហូតដល់​ដំណាក់កាល​ចុងក្រោយ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ប្តី ដោះលែង​ប្រពន្ធ​ទុកឲ្យ​មើលកូន ៕​

អត្ថបទសរសេរ ដោយ