ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ទេសចរណ៍​ចំនួន​10​ដ៏​ល្បី​នៅ​លើ​ពិភពលោក

7 ឆ្នាំ មុន

១-​ឧទ្យាន​ជាតិ​បឹង «​ភ្លី​ទ្វី​ស​» ប្រទេស​ក្រូ​អាទ
ឧទ្យាន​ជាតិ​បឹង Plitvice ស្ថិត​នៅ​ក្រុង​លី​កា ជា​បឹង​ធំ និង​មាន​ទឹកជ្រោះ​ហូរ​លើ​ថ្ម​១៦​ជាន់ ដោយ​ជាន់ នីមួយ​ៗ​មាន​ទេសភាព​ស្រស់​ប្រណីត ។

បឹង​នោះ​បាន​ក្លាយជា​បេតិកភណ្ឌ​ពិភពលោក​ពី​អង្គការ «​យូ​ណេ​ស្កូ​» នៅ​ឆ្នាំ​១៩៧៩

១-​ឧទ្យាន​ជាតិ​បឹង «​ភ្លី​ទ្វី​ស​» ប្រទេស​ក្រូ​អាទ
ឧទ្យាន​ជាតិ​បឹង Plitvice ស្ថិត​នៅ​ក្រុង​លី​កា ជា​បឹង​ធំ និង​មាន​ទឹកជ្រោះ​ហូរ​លើ​ថ្ម​១៦​ជាន់ ដោយ​ជាន់ នីមួយ​ៗ​មាន​ទេសភាព​ស្រស់​ប្រណីត ។

បឹង​នោះ​បាន​ក្លាយជា​បេតិកភណ្ឌ​ពិភពលោក​ពី​អង្គការ «​យូ​ណេ​ស្កូ​» នៅ​ឆ្នាំ​១៩៧៩ ដោយនៅ​ក្នុង​បឹង​មាន​ទឹកជ្រោះ ល្អាង និង​សត្វ​ជា​ច្រើន​ប្រភេទ រួម​មាន​ខ្លាឃ្មុំ ចចក បក្សី​កម្រ​ជាដើម ។

២-​ស្រែអំបិល «​សាឡា ដឺ អ៊ូ​យូ​នី​» ប្រទេស​បូ​លី​វី
«Salar De Uyuni» ស្ថិត​នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រទេស​បូ​លី​វី ជា​ស្រែអំបិល​ធំ​បំផុត​នៅ​លើ​លោក មាន​ក្រឡា​ផ្ទៃ​ដល់​ទៅ​១០.៥៨២​គីឡូ​ម៉ែត្រការ៉េ ។ នៅ​រដូវវស្សា​ទីតាំង​នោះ​បាន​លាតសន្ធឹង​ដោយ​ទឹកថ្លា​នៅ​ពីលើ​អំបិល ឆ្លុះ​ផ្ទៃមេឃ​ដ៏​ស្រស់​ស្អាត និង​ទាក់ទាញ​អ្នកទេសចរ​នៅ​លើ​ពិភពលោក​ទៅ​មក​ទស្សនា​នៅ​ក្នុង​ជីវិត​របស់​គេ ។

៣-«Cinque Terre» ប្រទេស​អីុតា​លី
Cinque Terre ជាទី​តាំង​ប្រជុំ​ដោយ​ភូមិ​ចំនួន​៥​នៅ​អីុ​តា​លី ក្នុង​នោះ​មាន​ភូមិ Monterosso al mare, Vernazza, Corniglia, Manarola និង Riomaggiore ដោយ​ភូមិ​ទាំងអស់​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ហើយ​ភាព​លេចធ្លោ​របស់​ភូមិ​នេះ ស្ថិត​នៅ​លើ​ផ្ទាំង​ថ្ម​ដែល​មានផ្ទះ​សម្បែង​ស្រស់​ស្អាត ។

៤-«​ប៉ា​មុ​ក​កាឡេ​» ប្រទេស​តួ​ក​គី
«Pamukkale» មាន​លក្ខណៈ​ជា​ថ្មកំបោរ​ពណ៌​ស កាត់​ផ្តាច់​ជា​ស្រទាប់ និង​មាន​ទឹកផុស​ចេញពី​ដី​ក្លាយជា​អាង​ទឹក​ឆ្លុះ​ពន្លឺ​ដ៏​ស្រស់​ត្រកាល ទាក់ទាញ​អ្នកទេសចរ​ឱ្យទៅ​ទស្សនា។

៥-​ថ្ម​ជញ្ជាំង «​អេ​ត​ត្រេ​តាត​» នៅ​បារាំង
ជញ្ជាំង​ថ្ម​កោង​លយ​ចូល​សមុទ្រ គឺជា​និមិត្តរូប​ដ៏​លេចធ្លោ ក្លាយជា «Etretat» ទាក់ទាញ​អ្នកទេសចរ​នៅ​លើ​ពិភពលោក ស្ថិត​នៅ​លើ​តំបន់ឆ្នេរ «Pays de Caux» ជាទី​ក្រុង​ទេសចរណ៍​ដ៏​ស្ងប់ស្ងាត់ សម​ស្រប​សម្រាប់​សម្រាក​លំហែកាយ ។ លើស​ពី​នេះ​ជា​តំបន់ឆ្នេរ​ដ៏​ស្រស់​ស្អាត ជាទី​ពេញ​និយម​ទៅ​កម្សាន្ត ។

៦-​រូង​ល្អាង​ពណ៌​ខ្មៅ «Jacob’s Well» សហរដ្ឋអាមេរិក
ល្អាង​ដ៏​ជ្រៅ «Jacob’s Well» ទោះបីជា​គួរ​ឱ្យ​ភ័យ​ខ្លាច​បែប​ណា​ក៏​ដោយ ក៏​មិន​អាច​រារាំង​អ្នកក្លាហាន​ទេ ។ អង្កត់ផ្ចិត​នៃ​មាត់​ល្អាង​ប្រហែល​៤​ម៉ែត្រ និង​ជម្រៅ​៣០​ម៉ែត្រ ។ ជម្រៅ​នៃ​ល្អាង​នោះ គឺជា​ចំណុច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​មុជទឹក​ទាំងឡាយ ដែល​ចង់ទៅ​ដក​បទ​ពិសោធន៍ ភាព​ក្លាហាន និង​ស្វែងរក​វត្ថុ​ដ៏​អស្ចារ្យ​នៅ​បាត​ទឹក​នៃ​ល្អាង ។

៧-«​ហ្សា​ង​យ៉េ តាន​សៀ​» ប្រទេស​ចិន
ហ្សា​ង​យ៉េ តាន​សៀ ជា​និមិត្តរូប​ធរណីវិទ្យា ស្ថិត​នៅ​ប្រទេស​ចិន ។ ជ្រលង​ភ្នំ​ដ៏​ស្រស់​ស្អាត​នោះ មាន​រហស្សនាម​ថា «​ជ្រលង​ភ្នំ​ឥន្ទធនូ​» ឬ​ឧទ្យាន​ជាតិ​ធរណីវិទ្យា «Zhangye Danxia» នៅ​ប៉ែក​ខាងជើង​ខេត្ត​គាន់​ស៊ូ ព្រោះ​តំបន់​នោះ​រំលេច​ដោយ​ពណ៌​ចម្រុះ​នៅ​លើ​ផ្ទៃដី និង​ធ្វើ​ឱ្យ​អ្នកទេសចរ​ភ្លេច​មិន​បាន ។ បាតុភូត​ផ្នែក​ធរណីវិទ្យា​នេះ​កើត​ពី​ថ្ម​ខ្សាច់ និង​រ៉ែ ផ្សេង​ៗ ដែល​ពុក​ផុយ និង​គ្របដណ្តប់​លើ​រ៉ែ​ប្រភេទ ផ្សេង​អស់​រយៈពេល​ជា​ច្រើន​រយ​ឆ្នាំ ទើប​ធ្វើ​ឱ្យ​វា​មាន​ភាព​ស្រស់​ស្អាត​ប្រៀប​ដូច​ជា​ប្រើ​ជក់​ផាត់​ចេញ​ជា​ពណ៌​ចម្រុះ ។ ចំពោះ​ទេសភាព​ល្អ​បំផុត គួរ​ឱ្យ​ចង់​ទស្សនា គឺ​ស្ថិត​ក្នុង​អំឡុង​ខែមិថុនា​ដល់​ខែកញ្ញា ។

៨-​ឋានសួគ៌​នៅ​ប្រទេស​ក្រិ​ក
«Meteora» ជា​ឋានសួគ៌​នៅ​លើ​វេហាស៍ ជាទី​តាំង​ដ៏​សក្តិ​សិទ្ធិ​អណ្តែត​លើ​ដុំ​ថ្ម​ដ៏​ធំ នៅ​ភាគ​កណ្តាល​ប្រទេស​ក្រិ​ក មាន​កម្ពស់​៣១០​ម៉ែត្រ ធ្លាប់​ជា​រាជដំណាក់​របស់​អ្នក​កាន់​និកាយ «​អូ​តូ​ដុក​» ព្រោះ​ពួក​គេ​មាន​ជំនឿ​ថា ការ​សង់​ប្រាសាទ​នៅ​ទី​ខ្ពស់ នឹង​ស្ថិត​នៅ​ជិតបង្កើយ​នៃ​ឋានសួគ៌ ។ នៅ​ឆ្នាំ​១៩៨៨ អង្គការ​យូ​ណេ​ស្កូ បាន​ចុះបញ្ជី​ទីតាំង​នោះ​ជា​បេតិកភណ្ឌ​ពិភពលោក ។

៩-​វាល​ខ្សាច់​ពណ៌​ស​នៅ​ប្រេ​ស៊ី​ល
វាល​ខ្សាច់​ពណ៌​ស គ្របដណ្តប់​លើ​ក្រឡា​ផ្ទៃ​ប្រហែល​១.៥០០​គីឡូ​ម៉ែត្រការ៉េ ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ «Lencois Maranhenses National Park» រដ្ឋ​ម៉ា​រ៉ា​ន​ហាវ នៅ​ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​ប្រេ​ស៊ី​ល ។ លក្ខណៈ​របស់​វា គឺជា​ទីទួល​ខ្សាច់​ដ៏​ធំ រួម​ទាំង​មាន​អាង​ទឹក​ក្នុង​តំបន់​មួយ​ចំនួន ហើយ​ភ្ញៀវ​ទេសចរ​គួរ​ទៅ​ទស្សនា​ក្នុង​អំឡុង​ពី​ខែឧសភា​ដល់​កញ្ញា ព្រោះ​ទឹក​បឹង​ដែល​កើត​ពី​ទឹកភ្លៀង​មាន​ពណ៌​បៃតង និង​មាន​ទេសភាព​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ ។

១០-​រូង​រណ្តៅ​ទឹក​ពណ៌​ខៀវ​នៅ​ប្រទេស​បេ​លី
រណ្តៅ​ទឹក​ពណ៌​ខៀវ​នៅ​បាតសមុទ្រ បើ​បានឃើញ​គួរ​ឱ្យ​ចង់​គយគន់ ដោយ​រណ្តៅ​នោះ​ស្ថិត​នៅ​ខាងក្រៅ​តំបន់ឆ្នេរ​ប្រទេស​បេ​លី ក្បែរ​ប្រជុំ​កោះ​ថ្ម​ប៉ប្រះ​ទឹក​រាង​ជា​រង្វង់​មូល មាន​អង្កត់ផ្ចិត​ជាង​៣០០​ម៉ែត្រ និង​ជម្រៅ​ប្រហែល​១២៤​ម៉ែត្រ ។

តាម​ការ​វិភាគ​លើ​ថ្មដុះ ដែល​ប្រទះ​ឃើញ​នៅ​ក្នុង​រណ្តៅ​ពណ៌​ខៀវ បង្ហាញ​ថា មានការ​កកើត​ជា​ថ្ម​ជាង​១៥៣.០០០​ឆ្នាំ និង​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ៕