ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមេរ៉ា​សុវត្ថិភាព​ ៖ ​សោកនាដកម្ម​ដ៏​រន្ធត់ ស្លា.ប់​ក្មេង​-​ចាស់​៥​នាក់ នៅ​ស្រុក​មោងឫស្សី

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​-​ស្រី​ចំនួន​៥​នាក់​បាន​ស្លា.ប់​ជា​បន្តបន្ទាប់ ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​-​ស្រី​ចំនួន​៥​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់ ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៤ វិច្ឆិកា លើ​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំណុច​ភូមិ​ព្រៃ​ព្រាល ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី ដែល​បង្ក​ដោយ​រថយន្ត​បុក​គ្នា ។

លោក​ម៉ែ​ន បូ​រី នាយ​ផ្នែក​ដំណោះស្រាយ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ខេត្ត​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​គេ​សង្ស័យ​បង្ក​ឡើង​ដោយ​រថយន្ត​ឡិច​ស៊ី​ស ដែល​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ធំ ។ នៅ​ក្នុង​ហេតុការណ៍​នេះ​ជាក់ស្ដែង​គឺ​មាន​មនុស្ស​ប្រុស​-​ស្រី​ចំនួន​៤​នាក់​បាន​ស្លាប់ និង​ស្ត្រី​ម្នាក់​រង​របួសធ្ងន់​តែ​ក៏​ត្រូវ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។ លោក​ថា ជន​រង​គ្រោះ​ទាំងអស់​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX300 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2Q-0998 ហើយ​អ្នកបើកបរ​ទំនង​របួសស្រាល​បាន​រត់​ចោល​រថយន្ត​ក្រោយ​កើតហេតុ ។

ដោយឡែក​រថយន្ត​ម្ខាង​ទៀត​ម៉ាក​ហ៊ី​ណូ​ដឹក​ទំនិញ​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3C-7509 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​ព្រោះ​រត់​ចោល​រថយន្ត​ដែរ ។
លោក​ម៉ែ​ន បូ​រី បញ្ជាក់​ថា រថយន្ត​ទាំង​២​បាន​បុក​គ្នា​ពេញទំហឹង​ពេល​កំពុង​ធ្វើ​ដំណើរ​ផ្ទុយ​គ្នា​ពី​កើត​ទៅ​លិច ។

មូលហេតុ​ដែល​បង្ក​អោយ​មាន​សោកនាដកម្ម​លើ​ផ្លូវជាតិ​លេខ​5​នេះ បើ​តាម​កាមេរ៉ា​សុវត្ថិភាព​របស់​ស្ថានីយ៍​ប្រេង​ឥ​ទ្ធ​នៈ​TELA ដែល​នៅ​ទុល​មុខ​កន្លែង​កើតហេតុ​បាន​បង្ហាញ​អោយ​ឃើញ​ថា ៖ មាន​រថយន្ត​ម៉ាក​តូ​រី​ស​មួយ​គ្រឿង​បាន​បើក​វ៉ា រ៉ឺ​ម៉ក​ម៉ូតូ ស្រប​ពេល​ដែល​រថយន្ត​ឡិច​ស៊ី​ស​បើក​មក​ពី​ខាងកើត​ឆ្ពោះទៅ​លិច​យ៉ាង​លឿន ក៏​បាន​ព្យាយាម​វ៉ា​រថយន្ត​តួ​រី​ស​ថែម​ទៀត ពេល​មក​ដល់​ចំនុច​កើតហេតុ ស្រាប់តែ​បុក​ជាមួយ​រថយន្ត​ធុន​ធ្ងន់​ទាំង​កំរោល​តែ​ម្ដង ខណៈ​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ។

សាក្សី​នៅ​ទីនោះ​បាន​និយាយ​ថា អ្នក​ជិះ​ក្នុង​រថយន្ត​ឡិច​ស៊ី​ស​ទាំងអស់​បាន​ស្លាប់ តែ​អ្នកបើកបរ​របួស​តិច​តូច​ទេ និង​បាន​ព្យាយាម​រត់គេច​ខ្លួន​បាត់​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់ ។ អ្នក​ភូមិ និង​សមត្ថកិច្ច​បាន​ជួ​យ​គាស់​យក​សាកសព​ជន​រង​គ្រោះ​ចេញពី​រថយន្ត​ភ្លាម​ៗ​ដែរ ។ គេ​សង្ស័យ​រថយន្ត​ឡិច​ស៊ី​ស​នោះ​ជា​រថយន្ត​រត់​តាក់ស៊ី ព្រោះ​អ្នកដំណើរ​ទាំងនោះ​ហាក់​មិនមែន​ជា​សាច់ញាតិ​នឹង​គ្នា​នោះ​ទេ ។

លោក​ម៉ែ​ន បូ​រី នាយ​ផ្នែក​ដំណោះស្រាយ ការិយាល័យ​ចរាចរណ៍​បាន​និយាយ​ថា សមត្ថកិច្ច​កំពុង​ទំនាក់ទំនង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដើម្បី​ឲ្យ​មក​ទ​ទូល​សាកសព និង​កំពុងធ្វើការ​វាស់វែង​កន្លែង​កើតហេតុ ៕