រាជធានីភ្នំពេញ ៖ ដំណើរជីវិតរបស់មនុស្សយើងរមែងតែងតែមានឧបសគ្គ មាននូវបញ្ហាជារឿយៗ បន្តិចរឿងនេះ បន្តិចរឿងនោះជាច្រើនគឺបញ្ហាកើតឡើងតាមផ្លូវចិត្តហ្នឹងឯង បើយើងមិនមានធម៌សម្រាប់ដោះស្រាយទេ វារមែងមានការលំបាកតានតឹងក្នុងចិត្តជាពន់ពេក ហើយវាអាចគ្របសង្កត់ចិត្តយើងបានយូរទៀតផង ។

ប្រៀបបីដូចអ្នកបើករថយន្តទៅផ្លូវឆ្ងាយ បើមិនមាននូវគ្រឿងឧបករណ៍សម្រាប់ជួសជុល កែខៃនៅពេលរថយន្តខូច ឬធ្លាយកង់ទេនោះ លុះដល់រថយន្តមិនដំណើរការក៏រមែងមានការលំបាកច្រើន ក្នុងដំណើរផ្លូវ ប៉ុន្តែបើយើងមាននូវគ្រឿងបន្លាស់ និងមាននូវឧបករណ៍ផ្សេងៗ ដែលទុកសម្រាប់ប្រើប្រាស់នៅពេលដែលរថយន្តមានបញ្ហាអ្វីណាមួយនោះ យើងក៏កក់ក្តៅក្នុងចិត្តដែរ ។

ហើយប្រសិនបើរថយន្តមាននូវបញ្ហាពិតមែនដូចជា ធ្លាយកង់ជាដើម យើងក៏មិនមានទុក្ខលំបាកអ្វីពេកនោះដែរ ព្រោះយើងអាចដោះស្រាយបាន ។

សេចក្តីនេះយ៉ាងណា ដំណើរជីវិតរបស់យើងម្នាក់ៗគឺមានលក្ខណៈដូចគ្នា បើយើងមិនមាននូវធម៌ជាគ្រឿងសម្រាប់កក់ក្តៅក្នុងចិត្តទេ ដល់ពេលមានបញ្ហាកើតឡើង ក៏ជាទុក្ខក្រៀមក្រំលំបាកលំបិនក្នុងចិត្តក្រៃលែងក៏យ៉ាងនោះដែរ ៕
ចែករំលែកព័តមាននេះ