ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែប្លែកទៀត! ​យក​ខ្សែ​​ដោតចូល​លិង្គ​​​​ចង់​​ស្រណុក​ស្រួល​

7 ឆ្នាំ មុន

ចិន ​៖ តាម​​ប្រភព​ពី​ Metro ​ឱ្យ​ដឹង​ថា បុរស​ម្នាក់​​​​យក​ខ្សែ​ដោត​​ទូរស័ព្ទ ដាក់​បញ្ចូល​ទៅ​ក្នុង​​លិង្គ ស្រាប់តែ​​ជាប់​នៅ​ក្នុង​​នោះ រហូត​ដល់​​ទ្រាំ​មិន​បាន ​ទើប​​មក​រកគ្រូ​​ពេទ្យជួយ ​។

ចិន ​៖ តាម​​ប្រភព​ពី​ Metro ​ឱ្យ​ដឹង​ថា បុរស​ម្នាក់​​​​យក​ខ្សែ​ដោត​​ទូរស័ព្ទ ដាក់​បញ្ចូល​ទៅ​ក្នុង​​លិង្គ ស្រាប់តែ​​ជាប់​នៅ​ក្នុង​​នោះ រហូត​ដល់​​ទ្រាំ​មិន​បាន ​ទើប​​មក​រកគ្រូ​​ពេទ្យជួយ ​។

បុរស​មក​ពី​ខេត្ត​សាន​ស៊ី ដែល​សុំមិន​​​បញ្ចេញ​ឈ្មោះ ត្រូវ​បាន​គេ​គិត​​ថា ​​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ​ពេល​ដែល​យក​ខ្សែ​​ដោត​ទូរស័ព្ទ
​ញ៉ុ​ក​​ចូល​ក្នុង​លិង្គ ដើម្បី​ទទួល​ភាព​ស្រណុក​​ស្រួលនោះ ​។

តាម​ពិត​​បុរស​ខាងលើ ចេះ​តាម​វី​ឌី​អូហើយ​ក៏​ធ្វើ​តាម​ ។ ស្រាប់តែ​ពេល​នោះគាត់​ដឹង​ថា ដក​​ខ្សែ​នោះ​ មិន​រួច​ចេញពី​ក្នុង​លិង្គ​ ។ គ្រូ​ពេទ្យ ​ដែល​បាន​វះ​យក​ខ្សែ​ចេញពី​ក្នុង​លិង្គ​​​បុរស​ល្មោភកាម​​ខាងលើឱ្យ​ដឹងថា «​អ្នកជំងឺ​​ឃើញ​វី​ឌី​អូ​មួយ​នោះ​ នៅ​ក្នុង​អ៊ី​ន​ធើ​ណេ​ត ដែល​​បង្រៀន ឱ្យ​​ចេះ​ជួយ​ខ្លួនឯង​ ដោយ​ប្រើ​ខ្សែ​ដោត​ថ្ម​ទូរស័ព្ទ​ ។ ដោយសារ​តែ​ឃើញ​អ​ញ្ចឹ​​ង​ហើយ ទើប​អ្នកជំងឺ​ធ្វើ​តាម​ ។

នៅ​ពេល​ដែល​ជនរងគ្រោះ​​មក​ដល់​មន្ទីរពេទ្យ​ភ្លាម គាត់​មានការ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង​​ ។ ការ​វះកាត់​ចំណាយពេល​លើស​​មួយ​​ម៉ោង ហើយ​គ្រូពេទ្យ​បាន​កាត់​ជា​​កង់​ៗ​សរុប​៣​កំណាត់​ ។ ​តែកុំ​​ច្រ​លំ​​ថា កាត់​លិង្គ​ជា​៣​កំណាត់​ គឺ​គ្រូពេទ្យ​កាត់​ខ្សែ​បញ្ចូល​ថ្ម​ទេ ។

គេ​នៅ​មិន​ទាន់​ដឹង​ពី​​ផលវិបាក​ទៅ​ថ្ងៃក្រោយ​នៅឡើយ​ទេ​ ។ បុរស​រង​គ្រោះ ​ដោយសារ​កាម​ខ្លួនឯងបាន​ប្រាប់​ថា​ គាត់​ពិតជា​មាន​ភាព​អាម៉ាស់ណាស់ ហើយ​ស្តាយក្រោយ​​ទៀត ។