ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេហទំព័រកោះសន្តិភាព បាន​ចែកចាយ​ដល់​គ្រួសារ​​សាកសពជន​​រង​គ្រោះ​​ហើយ

7 ឆ្នាំ មុន

ខេត្តកំពត ៖ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយលើ​​គេហទំព័រ​​កោះសន្តិភាព​រួចមក ត្រូវ​បាន​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អណ្តូង​ខ្មែរ​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា នេះថា ​មាន​ក្រុម​គ្រួសារ​មក​ទាក់ទង​សួរ​រក​សាកសពអនាថាម្នាក់ ដែលប្រទះឃើញ​ក្នុងទឹកព្រែកនោះ​ហើយ។

​ប្រភពឱ្យដឹងថា សពជន​រង​គ្រោះ​​ឈ្មោះ​ជិន ផាត ​អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ច​នៀង ឃុំ​បា​នៀវ ស្រុក​ឈូក ខេត្តកំពត​។ ជន​រងគ្រោះ​​ខាងលើ ​មានជំងឺសរសៃ​​ប្រសាទ ត្រូវ​ក្រុម​គ្រួសារ​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត នៅ​ថ្ងៃ​ទី១៨ វិច្ឆិកា កន្លងមក ហើយគាត់​​បាន​រត់​ចេញពី​មន្ទីរពេទ្យ​បាត់​ កាលពី​យប់​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៦ ហើយក្រុម​គ្រួសារ​តាម​រក​មិនឃើញទេ ​។

លុះព្រឹកថ្ងៃទី២៣ ត្រូវ​​ឃើញ​រូបភាព​សាកសព​លើគេហទំព័រ​​កោះសន្តិភាព ​និង​ប្រព័ន្ធ​សង្គម​ហ្វេ​ស​បុក ​​ក៏​​មក​ទំនាក់ទំនង​ប៉ុស្តិ៍​រដ្ឋបាល​ ដើម្បី​យក​អដ្ឋិធាតុ​ទៅ​ធ្វើបុណ្យ​តែម្តង ​។