អាកាសធាតុ29 វិច្ឆិកាដល់1 ធ្នូ ឥទ្ធិពលព្យុះទី25បង្កជាភ្លៀង ធ្លាក់នៅរាជធានី ខេត្តមួយចំនួន
រាជធានីភ្នំពេញ ៖ ស្ថានភាពអាកាសធាតុនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនគិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ធ្នូ អាចនឹងមាន
រាជធានីភ្នំពេញ ៖ ស្ថានភាពអាកាសធាតុនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនគិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ធ្នូ អាចនឹងមាន
រាជធានីភ្នំពេញ ៖ ស្ថានភាពអាកាសធាតុនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនគិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ធ្នូ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយលាយឡំជាមួយនឹងការធ្លាក់ខ្យល់ពីទិសខាងជើង និងចូលមកដល់(រដូវរងា) ។
យោងតាមការជូនដំណឹងពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមថ្ងៃ២៣ វិច្ឆិកា បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមកឃើញថា ៖
-ជ្រលងសម្ពាធខ្ពស់មានឥទ្ធិពលខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា និងតំបន់ឥណ្ឌូចិនជាមួយគ្នានេះ ឥទ្ធិពលសម្ពាធទាបពីសមុទ្រចិនខាងត្បូងក៏កំពុងគ្របដណ្តប់មកលើព្រះរាជាណាចក្រកម្ពុជា ។
-នៅចុងខែវិច្ឆិកានេះ ក៏អាចនឹងមានព្យុះទី២៥ ឈ្មោះ TOKAGE កើតឡើងនៅភាគអាគ្នេយ៍ប្រទេសហ្វ៊ីលីពីន ។ ព្យុះនេះនឹងធ្វើដំណើរចូលមកសមុទ្រចិនខាងត្បូង រួចបន្តដំណើរទៅដល់តំបន់ឆ្នេរប្រទេសវៀតណាមភាគអគ្នេយ៍ នាអំឡុងថ្ងៃទី២៩ និងទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
យោងតាមការព្យាករណ៍ ស្ថានភាពអាកាសធាតុបែបនេះនឹងបន្តឱ្យ ៖
-បណ្តារាជធានី-ខេត្តមួយចំនួនរួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កណ្តាល កំពង់ស្ពឺ តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងបណ្តាខេត្តនៅតាមតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ
២០១៦ ។
-បន្ទាប់ពីព្យុះទី២៥ អស់ឥទ្ធិពលទៅ ជ្រលងសម្ពាធខ្ពស់ លាយឡំជាមួយជំនោរពីទិសខាងជើង នឹងចាប់ផ្តើមបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ