ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនត្រៀមៗ ថ្ងៃទី៤ មករានេះ តំបន់ខ្ពង់រាបអាកាសធាតុចុះត្រជាក់ដល់១៨អង្សាសេ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​នៅ​ថ្ងៃ​ទី​៤ មក​រា ឆ្នាំ​២០២៤ នៅ​តំបន់​ខ្ពង់រាប​នឹង​មាន​អាកាសធាតុ​ចុះ​ត្រជាក់​ដល់​១៨​អង្សា​សេ ។ យោង​តាម​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​នៅ​ថ្ងៃ​ទី​៤ មក​រា ឆ្នាំ​២០២៤ នៅ​តំបន់​ខ្ពង់រាប​នឹង​មាន​អាកាសធាតុ​ចុះ​ត្រជាក់​ដល់​១៨​អង្សា​សេ ។

យោង​តាម​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២៤ ទ្រនុង​នៃ​សម្ពាធ​ខ្ពស់​នៅ​លើ​ប្រទេស​ចិន​បន្ត​គ្របដណ្តប់​មក​លើ​តំបន់​ខ្ពង់រាប​ប្រទេស​កម្ពុជា​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​មធ្យម ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៤ តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២-២៤°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​៣-៥​ម៉ែត្រ​/​វិនាទី ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៨-២៣°C សីតុណ្ហភាព​អតិបរមា​ពី​៣១-៣៣°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​៤-៦​ម៉ែត្រ​/​វិនាទី ។ នៅ​ថ្ងៃ​ទី​៤-៦ ខែមករា ខេត្តមណ្ឌលគិរី រតនគិរី ព្រះ​វិហារ និង​ខេត្តឧត្តរមានជ័យ ធាតុអាកាស​ត្រជាក់​នៅ​ពេល​ព្រឹក​ជាមួយនឹង​សីតុណ្ហភាព​អប្បបរមា​ពី​១៨-២០°C ។

ដោយឡែក នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣-២៥°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​៣-៥​ម៉ែត្រ​/​វិនាទី ។ រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៥០-១,៥០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ