ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​ទី​២ សង្ស័យឆ.ក់ចរន្តអគ្គិសនីលង់ទឹកត្រូវ​​ក្រុម​អ្នក​មុជទឹក​ថៃ​រក​ឃើញ​ហើយ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះ​ទី​២ នៃ​ករណី​ឆ​.​ក់​ចរន្តអគ្គិសនី​នៅ​អាង​អូរ​ខៃ​ដ​ន ក្រុង​ប៉ោយ​ប៉ែ​ត ដែល​បាត់​ខ្លួន​ តាំងពី​រសៀល​ថ្ងៃ​ទី​១៧ មិថុនា​នេះ បាន​រក​ឃើញ​ហើយ ដោយ​ក្រុម​អ្នក​មុជទឹក​ថៃ…

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះ​ទី​២ នៃ​ករណី​ឆ​.​ក់​ចរន្តអគ្គិសនី​នៅ​អាង​អូរ​ខៃ​ដ​ន ក្រុង​ប៉ោយ​ប៉ែ​ត ដែល​បាត់​ខ្លួន​ តាំងពី​រសៀល​ថ្ងៃ​ទី​១៧ មិថុនា​នេះ បាន​រក​ឃើញ​ហើយ ដោយ​ក្រុម​អ្នក​មុជទឹក​ថៃ ម៉ោង​ជិត​១២​ថ្ងៃ​ទី​១៨ ខែមិថុនា​នេះ ខណៈម្នាក់ទៀតរកឃើញកាលពីល្ងាចម្សិលមិញ ។

ជន​រង​គ្រោះ​ទី​២ ដែល​ទើបនឹង​រក​ឃើញ​នេះ ឈ្មោះ ឡេះ ស៊ី​ណា​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ ផ្នែក​ចែក​បៀ និង​មាន​ទីលំនៅ​ភូមិ​ទំនប់​ក​៥ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា​នេះ នៅ​បន្ត​រុករក ខណៈ​ជន​រង​គ្រោះ​ម្នាក់​រក​ឃើញ កាលពី​ល្ងាច​ថ្ងៃ​កើតហេតុ ។ ជន​រង​គ្រោះ​ដែល​បាន​រក​ឃើញ​ឈ្មោះ សែ​ម លឹ​ម ហៀ​ង ហៅ​ពេជ្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

សូម​បញ្ជាក់​ថា ៖ កាលពី​ម្សិលមិញ​មាន​យុវជន​២​នាក់​សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​ឆ​.​ក់​បណ្ដាល​ឲ្យ​លិច​បាត់​ខ្លួន​ទៅ​ក្នុង​ទឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​អាង​អូរ​ខៃ​ដ​ន ស្ថិត​ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ ៕

សូមរំលឹក ៖ សង្ស័យ​ឆ.ក់​ចរន្ត​អគ្គិសនីលង់ទឹក​២​នាក់ ​រក​ឃើញ​ម្នាក់ ​និង​កំពុង​បន្ត​រុករក​ម្នាក់​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ