ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​លិច​បាត់ ​ម្នាក់​ទៀត​​ចុះ​ទៅ​ជួយ ក៏​ស្រែ​ក​ថា​មាន​ចរន្ត​ឆក់ ផ្អើល​អាង​អូរ​ខៃ​ដ​ន (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

យុវជន​២​នាក់​សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​ឆក់ បណ្ដាល​ឲ្យ​លិច​បាត់​ខ្លួន​ទៅ​ក្នុង​ទឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​អាង​អូរ​ខៃ​ដ​ន

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​២​នាក់​សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​ឆក់ បណ្ដាល​ឲ្យ​លិច​បាត់​ខ្លួន​ទៅ​ក្នុង​ទឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​អាង​អូរ​ខៃ​ដ​ន ស្ថិត​ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​បង្ក​ការ​ភ្ញាក់ផ្អើល​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២២​។ ហើយ​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​នេះ គឺ​១- ឈ្មោះ ឡេះ ស៊ី​ណា​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ជា​អ្នកគ្រប់គ្រង​បុគ្គលិក​ផ្នែក​ចែក​បៀ​នៅ​កាស៊ីណូ​ផ្កាយ​៥ (DNA STAR) និង​ទី​២- ឈ្មោះ សែ​ម លឹ​ម​ហៀ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ​បំរើ​ការ​នៅ​ខ្យូសជាប់​កន្លែង​កើតហេតុ​។

តាម​ប្រភព​ពី​នារី​ម្នាក់​ជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​ទី​១ (​ឡេះ ស៊ី​ណា​ន​) បាន​និយាយ​ឱ្យ​ដឹង​ថា មុន​ពេល​ហេតុការណ៍​កើតឡើង គឺ​ជន​រង​គ្រោះ​ទី​១ បាន​មក​ញ៉ាំ​អាហារ​នៅ​កញ្ចុះ​កន្លែង​កើតហេតុ ដោយ​មាន​គ្នា​៧​នាក់ ក្នុង​នោះ​ស្រី​៤​នាក់ និង​ប្រុស​៣​នាក់ តាំងពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​លុះ​រហូត​ដល់​ម៉ោង​ប្រហែល​១​រសៀល ជន​រង​គ្រោះ​ទី​១ (​ឡេះ ស៊ី​ណា​ន​) ចង់​ចុះ​ទៅ​លេង​ទឹក ហើយ​ក៏​ចុះ​ទៅ​ងូត​ទឹកតែ​ម្តង ដឹង​អី ក៏​ស្រាប់តែ​លិច​បាត់​។

នារី​ខាងលើ​បន្ត​ថា បន្ទាប់​មក​នោះ ក៏​មាន​ស្ត្រី​អាយុ​១៩​ឆ្នាំ​ត្រូវជា​សង្សារ​របស់​ជន​រង​គ្រោះ ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ បាន​ស្រែក​ឲ្យ​គេឯង​ជួយ ភ្លាម​ៗ​នោះ​យុវជន​ម្នាក់​ឈ្មោះ សែ​ម ​លឹ​ម​ហៀ​ង អាយុ​២០​ឆ្នាំ ជា​កម្មករ​បំរើ​ការងារ​នៅ​​ខ្យូស​​ខាងលិច ជាប់​កន្លែង​កើតហេតុ ក៏​បាន​រត់​មក​ជួយ ប៉ុន្តែ​ដឹង​អី ស្រាប់តែ​ស្រែ​កថា «​មាន​ចរន្តអគ្គិសនី​ឆក់​» បន្ទាប់​មក​ក៏​លិច​បាត់​ដូច​​ជា​ជន​រង​គ្រោះ​ទី​១ ដែរ​ទៅ​។

គួរ​បញ្ជាក់​ថា រហូត​មក​ទល់​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា​នេះ មន្ត្រី​ជំនាញ​ជាប់​ពាក់ព័ន្ធ បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ តែ​នៅ​តែ​រក​មិនឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​នៅឡើយ​ទេ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​បន្ត​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ