ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​លោក​ កឹ​ម ​សុខា ​រិះគន់​លោក សម រ​ង្ស៊ី

1 ឆ្នាំ មុន
  • ភ្នំពេញ

កូនស្រី​របស់​លោក​កឹ​ម សុខា គឺ កឹ​ម មនោ​វិទ្យា បាន​រិះគន់​ដល់​លោក សម រ​ង្ស៊ី និង​ក្រុម​របស់​គាត់​ក្នុង​ស្ថានភាព​នយោបាយ​ថ្មី​មួយ ដែល​ឈាន​ដល់​ការ​បែក…

កូនស្រី​របស់​លោក​កឹ​ម សុខា គឺ កឹ​ម មនោ​វិទ្យា បាន​រិះគន់​ដល់​លោក សម រ​ង្ស៊ី និង​ក្រុម​របស់​គាត់​ក្នុង​ស្ថានភាព​នយោបាយ​ថ្មី​មួយ ដែល​ឈាន​ដល់​ការ​បែក បាក់​ផ្ទៃក្នុង​សង្គ្រោះ​ជាតិ​ជា​ស្ថាពរ ។

តាម​រយៈ​សារ​ដែល​ផុស​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​១៦ ខែមិថុនា កញ្ញា កឹ​ម មនោ​វិទ្យា បាន​និយាយ​ថា ដោយសារ​លោក សម រង្សី និង​ក្រុម​ចាប់ផ្តើម​មាន ទស្សនៈ​ខុស​ពី​លោក កឹ​ម សុខា ចាប់តាំងពី​លោក​ត្រូវ​បាន​ជាប់​ពន្ធនាគារ​មក ក្រុម​នេះ​បាន​ដើរ​ចេញពី​លោក កឹ​ម សុខា បន្តិច​ម្តង​ៗ​រហូត​ដល់​ជា​ផ្លូវការ នៅ​ថ្ងៃ​២៧ វិច្ឆិកា ឆ្នាំ​២០២១ ជា​ស្ថាពរ​។

កញ្ញា​បាន​រិះគន់​ដល់​លោក​សម រ​ង្ស៊ី និង​ក្រុម​របស់​គាត់​ថា លោក​អ្នក​ខ្វះ​សច្ចភាព ខ្វះ​ការ​ទទួលខុសត្រូវ មើលងាយ​អ្នកគាំទ្រ​ខ្លួន ដោយ​មិន​ទទួល​ថា ខ្លួន​ជា អ្នក​បោះបង់់​វាយប្រហារ​ព្យាយាម​កំចាត់ និង​ដើរ​ចេញពី​លោក កឹ​ម សុខា ដោយ​ភាព​ឈ្នានីស​គិត​ខ្លី ។

កញ្ញា​និយាយ​ទៀត​ថា យើង​ហ៊ាន​រិះគន់​លោក​អ្នកជា​ចំហរ យើង​ហ៊ាន​បង្ហាញ​កំហុស លោក​អ្នក យើង​មាន​សច្ចភាព យើង​ហ៊ាន​និយាយ និង​ទទួល​ការ​ពិត ។ ការ​ដែល​លោក​អ្នក​គ្មាន​សច្ចភាព​នេះ​ហើយ ដែល​ធ្វើ​អោយ​យើង​ចែកផ្លូវ​គ្នា ជា​ស្ថាពរ​។

រូបភាព​បែកបាក់​គ្នា​នៃ​ក្រុម​សម រ​ង្ស៊ី និង​ក្រុម កឹ​ម សុខា បាន​ចេញ​រូបរាង កាន់តែ​ច្បាស់​នៅ​ពេល​ដែល​លោក កឹ​ម សុខា បាន​និយាយ​នៅ​ក្នុង​តុលាការ​ថា កឹ​ម សុខា និង​សម រង្សី លែង​ជា​មនុស្ស​តែ​មួយទៀត​ហើយ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​លោក សម រ​ង្ស៊ី នៅ​តែ​និយាយ​ថា សម្ព័ន្ធភាព រវាង​លោក និង​លោក កឹ​ម សុខា មិន​មាន​អ្វី​ប្រែប្រួល​ទេ ។ នេះ​បើ​តាម សម្តី​របស់​លោក​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​បរទេស ។

លោក ពន្យល់​ថា យុទ្ធសាស្ត្រ និង​គោលដៅ គឺ​នៅ​ដូច​គ្នា​ដដែល បើ​ទោះបីជា​យុទ្ធវិធី​អាច​ខុស​គ្នា​ខ្លះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ