ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលនយោបាយ​ថ្មី​អាច​ជំរុញ​ការ​វិនិយោគ​នៅ​មី​យ៉ា​ន់​ម៉ា

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ គោលនយោបាយ​វិនិយោគ​ថ្មី​ចំនួន​៧ ត្រូវ​បាន​តាក់តែង​ឡើង ដោយ​ផ្តល់​អាទិភាព​លើ​អាជីវកម្ម​ចំនួន​៨ ។ នេះ​បើ​តាម​អគ្គនាយករង​ក្រុមហ៊ុន DICA លោក Than Aung Kyaw

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ គោលនយោបាយ​វិនិយោគ​ថ្មី​ចំនួន​៧ ត្រូវ​បាន​តាក់តែង​ឡើង ដោយ​ផ្តល់​អាទិភាព​លើ​អាជីវកម្ម​ចំនួន​៨ ។ នេះ​បើ​តាម​អគ្គនាយករង​ក្រុមហ៊ុន DICA លោក Than Aung Kyaw បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ។

អាជីវកម្ម​ទាំងនោះ​មាន​ដូច​ជា ផ្នែក​ធ្វើ​ដំណើរ ផលិតកម្ម​កសិកម្ម​មាន​តម្លៃ​ខ្ពស់ អាជីវកម្ម​ភ្ជាប់​បណ្តាញ​ផលិតកម្ម​ក្នុង​តំបន់​និង​ពិភពលោក ការ​ជំរុញ​បច្ចេកវិទ្យា ព្រមទាំង​អាជីវកម្ម​ដែល​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​មុខ​ជំនួញ​ខ្នាត​តូច និង​មធ្យម ។

ការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ និង​គម្រោង​ឧស្សាហកម្ម​ពិសេស ត្រូវ​បាន​កំណត់​ជា​អាជីវកម្ម​អាទិភាព ដែល​នាំ​ឲ្យ​មានការ​បង្កើត​ឱកាស​ការងារ និង​ការ​បណ្តុះបណ្តាល ។

លោក Than Aung Kyaw ឱ្យ​ដឹង​ថា នឹង​មាន​ប្រាក់​លើកទឹកចិត្ត​ដល់​អាជីវកម្ម​នៅ​ក្រោម​គោលនយោបាយ​វិនិយោគ​ថ្មី​នេះ ។ លោក​និយាយ​ថា ៖ « ប្រសិនបើ​មានការ​វិនិយោគ​ក្នុង​វិស័យ​ដែល​រដ្ឋាភិបាល​ដាក់​ជា​អាទិភាព​នោះ គឺ​នឹង​ត្រូវ​បាន​កាត់​បន្ថយពន្ធ ឬ​មិន​គិតថ្លៃ​ពន្ធ » ។

អ្នកតំណាង​ក្រុមហ៊ុន Pyithu Hluttaw លោក Lwin Ko Latt ឱ្យ​ដឹង​ថា ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ត្រូវ​សម្លឹង​មើលទៅ​លើ​ការ​បង្កើន​អត្ថប្រយោជន៍​ជា​អតិបរមា​ដល់​កសិករ និង​ក្រុមហ៊ុននាំចេញ ។

លោក Lwin Ko Latt បានឱ្យ​ដឹង​ក្នុង​សន្និសីទកាសែត ស្តី​ពី​ថវិកា​របស់​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ថា ៖ « ទីផ្សារ​របស់​អ្នក​ប្រើប្រាស់​នឹង​មាន​ទំនុកចិត្ត​បន្ថែម​ទៀត ដោយសារ​តែ​គុណភាព​ផលិតផល​ល្អ​ប្រសើរ​ជាង​មុន » ។

លេខាធិការ​គណៈកម្មការ​វិនិយោគ​មី​យ៉ា​ន់​ម៉ា (MIC) លោក Aung Naing Oo និយាយ​ថា ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​និង​តំបន់ នឹង​ត្រូវ​បាន​ពិចារណា ក៏​ដូច​ជា​ការ​អភិវឌ្ឍ​លើ​ផ្នែក​ពាណិជ្ជកម្ម​ពិសេស ។

លោក​បន្ត​ថា រីឯ​អាជីវកម្ម​ដែល​មិន​បាន​កំណត់​ក្នុង​វិស័យ​អាទិភាព នឹង​ទទួល​បាន​ដី​សម្បទាន ប្រសិនបើ​ពួក​គេ​ប្រតិបត្តិការ​ក្នុង​តំបន់​មិន​ទាន់​មានការ​អភិវឌ្ឍ និង​អាច​ជំរុញ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ក្នុង​តំបន់ ។ ចំណែក​ការ​វិនិយោគ​ពី​បរទេស​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​មី​យ៉ា​ន់​ម៉ា និង​ដៃគូ​ពាណិជ្ជកម្ម ក៏​នឹង​ត្រូវ​បាន​ស្វាគមន៍​សម្រាប់​ក្របខ័ណ្ឌ​ថ្មី​នេះ​ដែរ ។

គោលបំណង​នេះ គឺ​ដើម្បី​ផ្ដល់​ឱ្យ​វិនិយោគិន​នូវ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​អាច​ជឿ​ទុកចិត្ត​បាន ព្រមទាំង​យន្តការ​ដោះស្រាយ​ជម្លោះ ។ គេ​សង្ឃឹមថា លក្ខខណ្ឌ​ថ្មី​នេះ​នឹង​ការពារ​ដល់​បរិស្ថាន​ផង​ដែរ ៕