ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ប្រុស​ស្រី​៥​នាក់ ដកហូត​ថ្នាំ​ញៀន​ម៉ា​ទឹកកក​៥​កញ្ចប់

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត ធ្វើការ​ …

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ធ្វើការ​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​បទ​ចែកចាយ ប្រើប្រាស់ និង​រក្សារ​ទុក​នូវ​សារធាតុ​ញៀន ។ កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ភូមិ​ពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

មន្ត្រី​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​មាន ១-​ឈ្មោះ ឡា តារា អាយុ​២៨​ឆ្នាំ​, ២-​ឈ្មោះ ក្រុង ឆេ​ង​លី ភេទ​ស្រី អាយុ​១៩​ឆ្នាំ​, ៣-​ឈ្មោះ ឡា ច​ន្នី អាយុ​២១​ឆ្នាំ​, ៤-​ឈ្មោះ ជួប វឌ្ឍនៈ អាយុ​១៦​ឆ្នាំ និង ៥-​ឈ្មោះ ភី ចាន់​ថន អាយុ​១៨​ឆ្នាំ ពួក​គេ​ទាំង​៥​នាក់​មាន​ទីលំនៅ​ភូមិ​-​សង្កាត់​ឃាត់ខ្លួន​ខាងលើ ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​មាន​កិច្ចសហការ​ល្អ​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​ក្រុង​និង​ខេត្ត​បាន​សហការ​ជា​គ្នា​ដោយ​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ផង បាន​ចុះ​ធ្វើការ​ឆែកឆេរ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ជា​បន្តបន្ទាប់ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ថ្នាំ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​៥​កញ្ចប់​, ដាវ​១​ដើម​, កាំបិត​ចុង​ស្រួច​១, ថង់​ប្លា​ស្ទិ​ក​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​១​ដុំ​ធំ និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កិច្ច​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​និ​តិ​វិធី​ច្បាប់ ៕