ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យយ៉ាងល្អិតល្អន់អស់រាប់​ម៉ោង​ហើយ សម្រេចឃ្លុមបេ​បិទគ្លីនិក​​ «De Beauté Clinic»

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្ត​ឱ្យ​ដឹងថា ពាក់ព័ន្ធ​ករណីគ្លីនិកយីហោ​ «De Beauté Clinic» បានវះកាត់​​ពង្រីក​សុដន់​ស្ត្រី​ម្នាក់ តែត្រូវប្រតិកម្ម​ថ្នាំ​បណ្តាលឱ្យ​ស្លា.ប់នោះ គិតត្រឹម​វេលាម៉ោង​០១ និង១០នាទីរសៀលថ្ងៃទី​២១ វិច្ឆិកា នេះ ​​ព្រះ​រាជ​អា​ជ្ញារង​លោក ស្រី ម៉ាកនី សម្រេច​បិទទីតាំង​នោះ​ជាបណ្តោះអាសន្ន ។

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្ត​ឱ្យ​ដឹងថា ពាក់ព័ន្ធ​ករណីគ្លីនិកយីហោ​ «De Beauté Clinic» បានវះកាត់​​ពង្រីក​សុដន់​ស្ត្រី​ម្នាក់ តែត្រូវប្រតិកម្ម​ថ្នាំ​បណ្តាលឱ្យ​ស្លាប់នោះ គិតត្រឹម​វេលាម៉ោង​០១ និង១០នាទីរសៀលថ្ងៃទី​២១ វិច្ឆិកា នេះ ​​ព្រះ​រាជ​អា​ជ្ញារង​លោក ស្រី ម៉ាកនី សម្រេច​បិទទីតាំង​នោះ​ជាបណ្តោះអាសន្ន ។

ការ​សម្រេចបិទ​ទ្វារ​គ្លីនិក«De Beauté Clinic» នេះ គឺបន្ទាប់ពីត្រូវកម្លាំង​ចម្រុះ​​​ចុះ​ទៅត្រួតពិនិត្យផ្ទាល់​ក្នុង​គ្លីនិកនោះ ​កាលពី​ព្រឹក​​ដោយ​រកឃើញនៅក្នុងបន្ទប់​វះកាត់នោះ គ្មាន​ការ​រៀបចំ​តាម​លក្ខណៈស្តង់ដារ និងគ្មានបច្ចេក​ត្រឹមត្រូវទេ ហើយ​បន្ទប់នោះ​បាន​ឆ្លង​មេរោគ​​ទៀតផង ។

គួររំលឹកថា នាព្រឹកថ្ងៃទី​២១ វិច្ឆិកា ២០១៦ នេះ មន្ទី​រ​នៃក្រសួង​សុខាភិបាល ព្រះរាជអាជ្ញា​រង ស្រី ម៉ានី និង​មន្ត្រីជំនាញពាក់ព័ន្ធ​ជាច្រើនទៀត ​​បានចុះទៅពិនិត្យ និង​ស្រាវជ្រាវ​ជា​បន្ទាន់ ស្ថិត​នៅ​តាំង​គ្លីនិកមួយ​កន្លែងយីហោ​ «De Beauté Clinic» ​ស្ថិតនៅ​ជិត​រង្វង់​កាំ​កូ​ស៊ី​ធី​ ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ​ ​បន្ទាប់ពី​ស្ត្រីម្នាក់បាន​ស្លាប់​ ក្រោយពី​​វះកាត់​ពង្រីក​សុដន់ ដោយ​ខុស​បច្ចេកទេស​នៅទីនោះ ។

ទាក់ទិន​នឹង​ករណី​ស្ត្រី​ស្លាប់ ដោយសារ​វះកាត់​ពង្រីក​សុដន់​នោះ ត្រូវ​បាន​បុរស​ជា​ប្តី​រៀបរាប់​ពី​ដំណើររឿង​ទាំង​ទឹកភ្នែក​ថា មុន​ពេល​ប្រពន្ធ​គាត់​សម្រេចចិត្ត​ឱ្យ​ខាង​គ្លីនិក «De Beauté Clinic» ធ្វើការ​វះកាត់​សុដន់​នោះ គឺ​គាត់​(​ប្រពន្ធ​)​បានដឹង​តាម​រយៈ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ឃើញ​គ្លីនិក​ខាងលើ​ធ្វើការ​ផ្សព្វផ្សាយ ។

បន្ទាប់​ពី​គាត់​ចាប់អារម្មណ៍​ហើយ ក៏​ចង់​វះកាត់​បាន​ឆាត​ទៅ​ឆាត​មក សួរ​ព័ត៌មាន និង​តថ្លៃ​គ្នា ។ ចុង​ក្រោយ​គាត់​ក៏​ត្រូវ​ថ្លៃ​ក្នុង​តម្លៃ​៣​ពាន់​ដុល្លារ ដែល​ខាង​គ្លីនិក​ព្រម​ក្នុង​តម្លៃ​នោះ ។

ខាង​គ្លីនិក​បាន​ធ្វើការ​វះកាត់​លើ​សុដន់​ធម្មតា ក៏​ប៉ុ​ុ​ន្តែ​បន្ទាប់​ពី​វះកាត់​ត្រឹម​រយៈ​២​ថ្ងៃ ស្រាប់តែ​ប្រតិកម្ម​ថ្នាំ ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ព្យាបាល​អាស៊ី​យូ ស្ថិត​ផ្ទះ​លេខ​៥ ផ្លូវ​៤០២ សង្កាត់​ទំ​ន់ប​ទឹក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​០៤ និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ វិច្ឆិកា បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ថ្នាំ​នោះ​បាន​ចូល​ទៅ​ស៊ី​គ្រឿងក្នុង​អស់ហើយ ហើយ​មាន​អាកា​រៈ​ធ្ងន់​ទៅ​ៗ ដោយ​គ្រូពេទ្យ​ប្រាប់​ទៀត​ថា គ្មាន​សង្ឃឹម​ទេ ព្រោះ​ប្រើ​ថ្នាំ​លើស​កំរិត ធ្វើ​ឱ្យ​ស៊ី​សួត ស៊ី​ថ្លើម និង​តម្រងនោម​អស់ហើយ រហូត​ដល់​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ស្ត្រី​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។

គួរ​បញ្ជាក់​ថា សាកសព​ស្ត្រី​រង​គ្រោះ​ឈ្មោះ​រស់ សុខ​នី អាយុ​៣៦​ឆ្នាំ ជា​អ្នកលក់​ទូរទស្សន៍ ស្នាក់​នៅ​ភូមិ​ក្រចេះ ស្រុក​ក្រចេះ ខេត្ត​ក្រចេះ មាន​ប្តី​ឈ្មោះ​ផៃ វាសនា អាយុ​៣៦ ជា​លក់ដូរ មានកូន​៤​នាក់ ប្រុស​៣​នាក់ និង​ស្រី​ម្នាក់ ។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា នេះ ខាង​មន្ទីរ​នៃ​ក្រសួងសុខាភិបាល ព្រះរាជអាជ្ញា​រង ស្រី ម៉ា​នី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត បាន​ចុះ​ទៅ​ពិនិត្យ និង​ស្រាវជ្រាវ​ជា​បន្ទាន់ ស្ថិត​នៅ​តាំង​គ្លីនិក​មួយ​កន្លែង​យីហោ «De Beauté Clinic» ស្ថិត​នៅ​ជិត​រង្វង់​កាំ​កូ​ស៊ី​ធី ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ បន្ទាប់​ពី​ស្ត្រី​ម្នាក់​បាន​ស្លាប់ ក្រោយ​ពី​វះកាត់​ពង្រីក​សុដន់ ដោយ​ខុស​បច្ចេកទេស​នៅ​ទីនោះ ។