ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចព្រឺរោម​នេះ កាន់តែ​មាន​គ្រោះ​ថ្នាក់​ទៀត

7 ឆ្នាំ មុន

ចិន​ ៖ ដោយសារ​តែ​ធុញថប់​​នឹង​ការ​ចាំង​ភ្លើង​​ហ្វា​រថយន្ត​ខ្លាំងពេក ​​ប្រជាជន​ចិន​ច្រើន​ឡើង​ៗ​បាន​នាំ​គ្នា​ទិញ​រូប​ខ្មោច មក​បិទ​នៅ​ផ្ទៃ​កញ្ចក់​ខាងក្រោយ​របស់គាត់ ​។ រូបខ្មោច​​ទាំងនោះ ​មិន​បញ្ចេញ​ឲ្យ​ឃើញ​នៅ​កន្លែង​ងងឹត ឬកន្លែង​ដែល​មាន​ថ្ងៃ​ធម្មតា​ទេ​។ ទាល់តែ​

ចិន​ ៖ ដោយសារ​តែ​ធុញថប់​​នឹង​ការ​ចាំង​ភ្លើង​​ហ្វា​រថយន្ត​ខ្លាំងពេក ​​ប្រជាជន​ចិន​ច្រើន​ឡើង​ៗ​បាន​នាំ​គ្នា​ទិញ​រូប​ខ្មោច មក​បិទ​នៅ​ផ្ទៃ​កញ្ចក់​ខាងក្រោយ​របស់គាត់ ​។ រូបខ្មោច​​ទាំងនោះ ​មិន​បញ្ចេញ​ឲ្យ​ឃើញ​នៅ​កន្លែង​ងងឹត ឬកន្លែង​ដែល​មាន​ថ្ងៃ​ធម្មតា​ទេ​។ ទាល់តែ​មាន​ភ្លើង​ហ្វា​បញ្ចាំង​លើ​វា ទើប​វា​លេច​រូបរាង​ចេញ​មក​ ។ រូប​ទាំងនោះ​ មាន​ដូច​ជារូប​ខ្មោច រូប​ព្រាយ​ជញ្ជក់​ឈាម រូប​បិសាច រូប​អសុរកាយជាដើម​ ។

ការ​បិទ​ដូចនេះ គឺ​ដើម្បី​ធ្វើ​ឱ្យ​ពួក​ដែល​ទម្លាប់​បញ្ចាំង​ហ្វា​ឡាន​ភ្លឺ​ខ្លាំង​នោះលែង​ហ៊ាន ព្រោះថា បើ​ហ៊ាន​តែ​បញ្ចាំង ពួក​គេ​នឹង​ឃើញ​ខ្មោច​​នៅ​លើ​កញ្ចក់​ឡាន​បើក​នៅ​ខាង​មុខ​ពួក​គេ​ ។ ស្ទីក​ឃើរ​គួរ​ឲ្យ​ខ្លាច​ទាំងនោះ មាន​តម្លៃ​ចាប់ពី៣​ដុល្លា ទៅ​ដល់១៨​ដុល្លា អាស្រ័យ​​ទៅ​តាម​​ទំហំ​ ។

យោង​ទៅ​តាម​កាសែត South China Morning Post បាន​ឲ្យ​ដឹង​ថា ប៉ូ​លិស​បាន​ព្រមាន​ទៅ​ដល់​អ្នក​ដែល​បិទ​ស្ទិ​ក​ឃើរ​ទាំងអស់​ឲ្យ​​ប្រយ័ត្ន​ខ្លួន ព្រោះ​ការ​បិទ​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ផ្លូវ​សាធារណៈ​ ។ ពួក​គេ​អាច​នឹង​ទទួល​ការ​ផាកពិន័យ១០០​យន់​ចិន(១៥​ដុល្លា​) ហើយ​ប្រសិនបើ​មាន​នរណា​ម្នាក់ ​ទទួល​រងគ្រោះថ្នាក់​ដោយសារ​រូប​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​នេះ ម្ចាស់​​​ត្រូវ​ទទួលខុសត្រូវ​។

​មក​ដល់​ពេល​នេះ​ហើយ មិន​ទាន់​ឃើញ​មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​ ដោយសារ​ស្ទីក​ឃើ​នេះ​ទេ​។ បើ​គិត​ទៅ ការ​បញ្ចាំង​ភ្លើង​ហ្វា​ខ្លាំង​ ក៏​ខុស​ដែរ ព្រោះ​វា​ប៉ះពាល់​ដល់​សុវត្ថិភាព​សាធារណៈ​ដូច​តែ​គ្នា​នឹង​ការ​បិទ​ស្ទិ​ក​ឃើ​ខ្មោច​។

គួរបញ្ជាក់ថា រឿង​នេះ​កើតឡើង​ក្រោយ​​ពី​​មានការ​ដាក់​ពិន័យ​ដល់​អ្នក​ដែល​បញ្ចាំង​ភ្លើង​ហ្វា ឱ្យ​អង្គុយ​សម្លឹង​មើល​ភ្លើង​ហ្វា​របស់​រថ​យន្ត​ខ្លួន​ ។