ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រីករាយ​ប្រមូល​ផល​ផ្លែ​មៀន​ប៉ៃលិន​(​តា​ង៉ែ​ន​)​ឆ្នាំ​នេះ ខណ​:​តម្លៃ​ទីផ្សារ​ក៏​កំពុង​​ឡើង​​ខ្ពស់

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិ​ន ៖ រហូតមកដល់​ថ្ងៃទី១៤​ មិថុនា ​នេះ គេ​សង្កេតឃើញប្រជាពលរដ្ឋ​ដែល​ប្រកបមុខរបរ ដាំដំណាំ​មៀន​ប៉ៃលិន «ហៅ​តាង៉ែ​ន» កំពុងត្រៀមខ្លួន​រៀបចំ​ប្រមូល​ផល​ជា​បណ្តើរ​ៗ​បេះ​លក់​ឱ្យ​ឈ្មួញ​​ហើយ ខណ:តម្លៃ​ទីផ្សារ…


ខេត្ត​ប៉ៃលិ​ន ៖ រហូតមកដល់​ថ្ងៃទី១៤​ មិថុនា ​នេះ គេ​សង្កេតឃើញប្រជាពលរដ្ឋ​ដែល​ប្រកបមុខរបរ ដាំដំណាំ​មៀន​ប៉ៃលិន «ហៅ​តាង៉ែ​ន» កំពុងត្រៀមខ្លួន​រៀបចំ​ប្រមូល​ផល​ជា​បណ្តើរ​ៗ​បេះ​លក់​ឱ្យ​ឈ្មួញ​​ហើយ ខណ:តម្លៃ​ទីផ្សារ ហាក់ដូចជា​មានការ​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ​បន្តិច ធ្វើ​ឱ្យ​ពួកគាត់​មានការ​សប្បាយរីករាយ​យ៉ាង​ខ្លាំង ដោយ​ម្នា​ក់ៗ​សង្ឃឹមថា អាច​នឹង​បេះ​លក់​ឱ្យ​ឈ្មួញ បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ឈ្មោះ សោភ័ណ អាយុ៤៥ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ គាត់​បាន​ជួ​ល ដើម​មៀន​ប៉ៃលិន ហៅ​តាង៉ែន ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​អូរ​រអិល ឃុំ​ស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ចំនួន​ជាង១០០ដើម ដោយ​រហូតមកដល់​ពេ​លនេះ ផ្លែឈើ​នេះ ចាប់ផ្តើម​ទុំ​ជា​បណ្តើរ​ៗ​ហើយ ខណ:ដែល​ឈ្មួញ​ទិញ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ឆ្នាំមុន គឺ១គីឡូក្រាម តម្លៃ៤៥០០រៀ​ល ជាហេតុ​ធ្វើ​ឱ្យ​គាត់​មានការ​សប្បាយចិត្ត​ស្ទើរតែ​លោត​រាំ​។

គាត់​បន្ត​ទៀត​ថា កាលពី​ឆ្នាំ​មុន​ៗ តម្លៃ​ទីផ្សារ​តាង៉ែន មានការ​ធ្លាក់ចុះ​យ៉ាង​គំហុក ដោយ​ឈ្មួញ​ទិញ​ត្រឹមតែ ១គីឡូក្រាម តម្លៃ២០០០ទៅ២៥០០រៀល​ប៉ុណ្ណោះ ជាហេតុ​ធ្វើ​ឱ្យ​អ្នក​ដាំដំណាំ​មួ​យ​នេះ មិន​ចំណេ​ញ​នោះ​ឡើយ ព្រោះ​ត្រូវ​ចំណាយ​ច្រើន​ទៅលើ​ជី ថ្នាំ​កំចាត់ សត្វល្អិត ថ្លៃ​បូមទឹក​ស្រោ​ច តែង​មែក ជួល​កម្មករ​ប្រមូល​ផល ស្ទើរតែ​បោះបង់ចោល​ទាំងស្រុង​ទៅ​ហើយ រហូតដល់​អ្នកខ្លះ​កាប់​ដើម​ចោល​អស់ពី​ចំការ ដោយ​ងាក​បែរ​ទៅ​ដាំ​ដំ​ណាំ​ផ្សេង​ៗ ដូចជា ពោតក្រហម ដំឡូងមី និង​ដំណាំ​ស្វាយកែវ​រមៀត​ជាដើម​។

គាត់​បញ្ជាក់​ទៀត​ថា ម៉ូយ​ដែល​ទិញ​កសិផល​ដំណាំ​តាង៉ែន​របស់​គាត់ គឺ​យក​ទៅ​លក់ដូរ​បន្ត​រហូត​ដល់​ខេត្តបាត់​ដំបង ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ ថែមទៀត​ផង ដោយ១គីឡូក្រាម គេ​លក់​បាន​តម្លៃ៥០០០រៀល​។ រី​ឯ​ចំការ​របស់​គាត់​នៅក្នុង​ភូមិ​ដីក្រហម សង្កាត់​អូរតាវ៉ៅ ក្រុងប៉ៃលិន បាន​ដាក់​អ​ក​ម៉ូ​នប​ញ្ចេញ​ផ្កា​រួចរាល់​ហើយ ដែល​មាន​ចំនួន​ជាង៣០០ដើម ហើយ​នៅ​រដូវ​បុណ្យ​ភ្ជុំ​ខាងមុ​ខ​នេះ នឹងអាច​ប្រមូល​ផល​លក់​ជាបន្តបន្ទាប់​ផង​ដែរ​។

ទោះបីជា​យ៉ាងណាក៏ដោយ បើ​តម្លៃ​ទីផ្សារ​ផ្លែ​តាង៉ែន នៅ​បន្ត​ឡើងថ្លៃ​ខ្ពស់​ប្រហែល​ពេលនេះ អាច​ឱ្យ​ពួកគាត់​មាន​សង្ឃឹម និង​មិន​មានចិត្តចង់​កាប់​ដើម​ចោល ងាក​បែរ​ទៅ​ដាំ ដំណាំ​ផ្សេងទៀត​ជំនួស​ទេ​។ តែ​តាមអ្វី​ដែល​គាត់​ស្មានដោយសារតែ​អត់​សូវ​មាន​អ្នក​ដាក់​អ​ក​ម៉ូ​នប​ញ្ចេញ​ផ្លែ និង​អ្នកខ្លះ​ទៀត​កាប់​ចោល​អស់​ច្រើន ពោល​គឺ​នៅសល់​អ្នកថែទាំ​ដំណាំ​នេះ​តិចតួច ទើប​តម្លៃ​ទីផ្សារ​ឡើង​ខ្ពស់​បែ​បនេះ បើ​នាំគ្នា​ដាំ​ច្រើន​ដូច​កាលពីមុន ប្រហែលជា​ថោក​ដដែល​៕ ​

អត្ថបទសរសេរ ដោយ