ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​រស់​ជិត​១០០​ក្បាល​លោត​ឆត្រ​ពី​វៀតណាម ពេល​ចាប់​ឡាន​សា​រ៉ែ​ន​មក​អមដំណើរ​ចង់​រំដោះ​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តព្រៃវែង ៖ សត្វ​ជ្រូក​រស់​ជិត​១០០​ក្បាល ត្រូវ​បាន​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ចាប់​ឃាត់​បាន​នៅ​ខណៈ​ពេល​ដែល​ឈ្មួញ កំពុង​ដឹក​ជញ្ជូន​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពុងត្របែក ខេត្តព្រៃវែង​។ ​ជ្រូក​ទាំង​អស់នេះ ត្រូវ​បាន​ក្រុម​ឈ្មួញ ដឹក​តាម​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ…


​ខេត្តព្រៃវែង ៖ សត្វ​ជ្រូក​រស់​ជិត​១០០​ក្បាល ត្រូវ​បាន​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ចាប់​ឃាត់​បាន​នៅ​ខណៈ​ពេល​ដែល​ឈ្មួញ កំពុង​ដឹក​ជញ្ជូន​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពុងត្របែក ខេត្តព្រៃវែង​។

​ជ្រូក​ទាំង​អស់នេះ ត្រូវ​បាន​ក្រុម​ឈ្មួញ ដឹក​តាម​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3F 9874 គោលដៅ​ឆ្ពោះទៅ​កាន់​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ពេល​មក​ដល់​ចំណុច​គល់​ស្ពាន​ក្បាល​ក្របី ក្នុង​ឃុំ​កំពង់ត្របែក ក៏​ត្រូវ​កំលាំង​មន្ត្រី​ជំនាញ អគ្គនាយកដ្ឋាន​សុខភាព​សត្វ ចាប់​ឃាត់​បាន​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២​មិថុនា​។

​លោក ហ៊ុន សា​រ៉ាត់ ប្រធាន​ក្រុម​បង្ក្រាប អគ្គនាយកដ្ឋាន​សុខភាព​សត្វ​នៃ​ក្រសួងកសិកម្មបាន​ឱ្យ​ដឹង​ថា ការ​ចាប់​ឃាត់​សត្វ​ជ្រូក​ទាំង​អស់នេះ គឺ​ដោយសារ​ពិនិត្យ​ឃើញ​ថា ជា​ជ្រូក​ដែល​ក្រុម​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ ហើយ​ក្រោយ​ពេល​ដែល​មន្ត្រី​ជំនាញ​ចាប់​ឃាត់​ភ្លាម ស្រាប់តែ​ក្រុម​ឈ្មួញ​បាន​យក​រថយន្ត​២​គ្រឿង ពាក់​ស្លាក​លេខ ខ​.​ម និង​មាន​បំពាក់​ភ្លើង​សា​រ៉ែ​ន​នៅ​ពីលើ មក​បិទ​ខាង​មុខ​១​គ្រឿង និង​ខាងក្រោយ​រថយន្ត​មន្ត្រី​ជំនាញ​១​គ្រឿង ក្នុង​បំណង​ចង់​គាប​និង​រំដោះ​យក​រថយន្ត​ដឹក​ជ្រូក​ទៅ​វិញ ។

ប៉ុន្តែ​បន្តិច​ក្រោយមក ដោយ​ឃើញ​មាន​អ្នក​សារ​ព័ត៌មាន​ច្រើន​នាក់ ចុះ​ទៅ​ដល់​និង​តាម​ថតរូប​ភាព​ផង​នោះ ទើប​រថយន្ត​សា​រ៉ែ​ន​របស់​ដែល​សង្ស័យ​ស៊ីឈ្នួល​ការពារ​ក្រុម​ឈ្មួញ​ដែល​បិទ​ខាង​មុខ បាន​ដកថយ​និង​ត្រឡប់​ទៅ​ក្រោយ​វិញ ទើប​ធ្វើ​អោយ​មន្ត្រី​ជំនាញ មានឱកាស​អាច​នាំ​យក​រថយន្ត​ដឹក​ជ្រូក​នោះ មក​កាន់​នាយកដ្ឋាន​បាន​ដោយ​ជោគជ័យ​។

​លោក ហ៊ុន សា​រ៉ាត់ បាន​បញ្ជាក់​ថា គិត​មក​ដល់​ត្រឹម​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១២ មិថុនា មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​បាន​រាប់​ចំនួន​សត្វ​ជ្រូក​នៅ​លើ​រថយន្ត​នៅឡើយ​ទេ ដោយ​រង់ចាំ​អោយ​ម្ចាស់​មក​ដល់​ទើប​រាប់ ។ ប៉ុន្តែ​បាន​យក​សំណាក​ឈាម​ជ្រូក ទៅ​ពិនិត្យ​ហើយ បើ​លទ្ធផល​ឃើញ​ថា មាន​មេរោគ នោះ​ត្រូវ​អនុវត្ត​តាម​វិធាន​បសុពេទ្យ គឺ​ដុត​កំទេច​ចោល ប៉ុន្តែ​បើ​មិនឃើញ​មាន​មេរោគ​ទេ គឺ​គ្រាន់តែ​ផាក​ពិន័យ ចន្លោះ​ពី​១០​ទៅ​១៥​លាន​រៀល​ប៉ុណ្ណោះ​។

​តាម​ព័​ត៌​មាន​លេចឮ​ថា ជ្រូក​ជិត​១០០​ក្បាល​នេះ ជា​របស់​ក្រុមហ៊ុន​មួយ​នៅ​ភ្នំពេញ ក្នុង​តំបន់​បឹង​ក្រពើ​​លើ ។​

​ព័ត៌មាន​បន្ថែម​និង​ច្បាស់ការ​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត នៅ​លើ​កាសែត​កោះសន្តិភាព ។​

អត្ថបទសរសេរ ដោយ