ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​បុណ្យអុំទូក​នៅ​សៀមរាប​ជាង​2​សែន​នាក់

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ តាម​របាយការណ៍ របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប គឺ លោក​ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក

ខេត្តសៀមរាប ៖ តាម​របាយការណ៍ របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប គឺ លោក​ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ខេត្តសៀមរាប​គឺ​នៅ​ថ្ងៃ​ទី​១៣ ១៤ និង​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង​២០​ម៉ឺន​នាក់ បាន​ចូល​មក​ទស្សនាការ​ប្រណាំងទូក​នៅ​ដងស្ទឹង​សៀមរាប និង​ដើរ​កម្សាន្ត​នៅ​តាមរ​ណី​យ​ដ្ឋា​ន​នានា​ក្នុង​ខេត្តសៀមរាប ។

លោក​បាន​បន្ដ​ថា ថ្ងៃ​បុណ្យអុំទូក​រយៈពេល​៣​ថ្ងៃ​ឆ្នាំ​នេះ មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​២០១៨២៧​នាក់ មានការ​កើនឡើង ១៤១,០៥% ធៀប​នឹង​ឆ្នាំ​២០១៥​ក្នុង​នោះ ភ្ញៀវ​បរទេស​​មាន​ចំនួន ៣១៨២៧​នាក់ មានការ​កើនឡើង​៣៧,៦១% ធៀប​នឹង​ឆ្នាំ​២០១៥ ។ ភ្ញៀវ​ជាតិប្រមាណ ១៧០.០០០ នាក់ កើនឡើង​១៨០.៥២៥,២% ធៀប​នឹង​ឆ្នាំ​២០១៥។ លោក​បាន​បញ្ជាក់​ថា ចំពោះ​ថ្លៃ​ផ្ទះសំណាក់ សណ្ឋាគារ និង​ម្ហូបអាហារ​គឺ​មានការ​ឡើងថ្លៃ​តិចតួច​ដែរ ។ ប៉ុន្តែ​សម្រាប់​បន្ទប់​ស្នាក់​នៅ​គឺ​អត់​មានការ​ខ្វះខាត​ទេ ដោយសារ​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្តសៀមរាប​នៅ​ក្នុង​ឱកាស​បុណ្យអុំទូក​បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ភាគច្រើន​ជា​ភ្ញៀវ​ជាតិ​ហើយ​ពួក​គេ​ស្នាក់​នៅផ្ទះ​បងប្អូន​ឬ​មិត្តភក្ដិ ។

លោក​ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ថា សម្រាប់​ការ​រៀបចំ​ពិធី បុណ្យអុំទូក​បណ្តែតប្រទីប សំពះ​ព្រះ​ខែ​និង​អកអំបុក​គឺ​បាន​រៀបចំ​ធ្វើ​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ ក៏​ដូច​ជា​ផ្តល់​ឱកាស​មួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជួបជុំ​គ្នា​សប្បាយ​ជា​ពិសេស​គឺ​ចង់​បង្ហាញ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បានឃើញ​និង​ស្វែង​យល់​អំពី​វប្បធម៌​ខ្មែរ​ផង​ដែរ ។ ដោយឡែក​ការ​រៀបចំ​ស​ណ្ឋា​ប់​ធ្នាប់​ប្រព្រឹត្ត​ទៅ​យា​៉​ង​ល្អ​ប្រសើរ​ដោយ​គ្មាន​ការ​កកស្ទះ​យូរ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរ​ជាតិ​នោះ​ទេ​។ លោក​បាន​បញ្ជាក់​ថា ការ​ដែល​ភ្ញៀវ​ទេសចរ​សម្រុក​មក​ទស្សនា​នៅ​ខេត្តសៀមរាប​ច្រើន​ដោយសារ​តែ​ទី​១ ខេត្តសៀមរាប​មាន​រមណីយដ្ឋាន​កម្សាន្ត​ច្រើន ទី​២​ខេត្តសៀមរាប​មាន​រៀបចំ​ប្រណាំងទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ដូច​នៅ​រាជធានី​ភ្នំពេញ​ដែរ ។

លោក​ដេ​វិត ឃ្លា ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដែល​បាន​ចូលរួម​ទស្សនា​បុណ្យ​អុំ ទូក នៅ​តាម​ដងស្ទឹង​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា លោក ពិតជា​សប្បាយ​រីករាយ​ដែល​បានឃើញ​ការ​ប្រណាំងទូក​ពិត​ៗ និង​បន្ទាប់​ពី​លោក​បានឃើញ​រូបចម្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន​រួច​មក ។

លោក​បាន​សន្យា​ថា ឆ្នាំ​ក្រោយ​ៗ​ទៀត​លោក​នឹង​នាំ​កូនចៅ​បងប្អូន​លោក​មក​ទស្សនា​បុណ្យអុំទូក​នៅ​ខេត្តសៀមរាប​នេះ​ម្តងទៀត ។

លោក ជិ​ម យេ​ត ជា​ពលរដ្ឋ​ម្នាក់​មក​ពី​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​ថា ការ​រៀបចំ​ឱ្យ​មាន​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ខេត្តសៀមរាប​ចំ​ថ្ងៃ​តែ​មួយ​ដូច​នៅ​រាជធានី​ភ្នំពេញ​នេះ គឺជា​រឿង​មួយ​ដែល​ល្អ​ប្រសើរ​ណាស់ ពីព្រោះ​ខេត្តសៀមរាប​ជា​តំបន់​វប្បធម៌ និង​ប្រ​វ​តិ្ត​សាស្ត្រ​ដែល​អ្នកទេសចរ​គេ​ចង់​ដឹង​ចង់​ឃើញ ។ លោក​បាន​បញ្ជាក់​ថា ចំណែក​ការ​រៀបចំ​សន្តិសុខ ក៏​មានការ​ការពារ​បាន​ល្អ​ផង​ដែរ ៕