ទឹកនោមផ្អែម ជាជំងឺម្យ៉ាងដែលមនុស្សទូទៅអាចពិនិត្យឃើញច្បាស់ ព្រោះជាតិស្ករក្នុងឈាមឡើងខ្ពស់ប៉ះពាល់ដល់សុខភាព ។ ប្រសិនបើកើតមានអាការបែបនេះ ក៏មានមនុស្សភាគច្រើនមិនបានដឹងថា តើខ្លួនកើតជំងឺទឹកនោមផ្អែមប្រភេទណា ហើយក៏ជាជំងឺរ៉ាំរ៉ៃនិងជាមិនដាច់ផងដែរ ។
ជំងឺទឹកនោមផ្អែមមាន២ប្រភេទគឺ ប្រភេទពឹងផ្អែកលើអាំងស៊ុយលីន(Insulin) និងប្រភេទមិនពឹងអាំងស៊ុយលីន ។ ប្រភេទដែលប្រទះឃើញញឹកញាប់គឺប្រភេទទី២ដោយមិនពឹងលើ អាំងស៊ុយលីន ដែលរមែងប្រទះឃើញលើមនុស្សមានអាយុពី៤០ឆ្នាំឡើង ប៉ុន្តែអាចកើតលើកុមារ ឬវ័យជំទង់ក៏មាន ។
ប្រភេទនេះគឺក្រពេញអាចបង្កើតអាំងស៊ុយលីនបានតិចតួចមិនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ ធ្វើឱ្យរាងកាយចាំបាច់ត្រូវទទួលអាំងស៊ុយលីនម្តងម្កាលបាន ។
១-បត់ជើងតូចញឹកញាប់ និងស្រេកទឹក
ប្រសិនបើលោកអ្នកមានអារម្មណ៍ថាត្រូវចូលបន្ទប់ទឹកបត់ជើងតូចញឹកញាប់ខុសប្រក្រតី ពិសេសនៅពេលយប់ និងស្រេកទឹក នោះគឺជារោគសញ្ញាកើតទឹកនោមផ្អែម ព្រោះរាងកាយត្រូវបញ្ចេញបរិមាណស្ករក្នុងឈាមខ្ពស់ជាងប្រក្រតី ។
២-ស្រក់ទម្ងន់
ការស្រកទម្ងន់ខុសប្រក្រតីជារឿងមួយគួរប្រុងប្រយ័ត្ន ព្រោះជាសញ្ញាប្រកាសអាសន្នពីការកើតជំងឺទឹកនោមផ្អែម ។ ការមានជាតិស្ករខ្ពស់ក្នុងឈាម នឹងបណ្តាលឱ្យទម្ងន់ថយចុះឆាប់រហ័សប្រហែលពី៥ទៅ១០គីឡូក្រាមក្នុងរយៈពេលពី២ទៅ៣ខែ ។
៣-ឧស្សាហ៍ឃ្លាន
ប្រសិនបើកើតអាការទទួលទានញឹកញាប់ដោយគ្មានមូលហេតុ អាចសន្និដ្ឋានបានថា លោកអ្នកកើតជំងឺទឹកនោមផ្អែម ព្រោះនៅពេលកម្រិតជាតិស្ករនៅក្នុងឈាមទាប រាងកាយក៏ត្រូវការអាហារបន្ថែមដើម្បីបង្កើតជាតិស្ករនៅក្នុងឈាម ។
៤-មានបញ្ហាសើស្បែក
ស្បែកស្ងួត ប្រេះ ឬរមាស់ គឺជារោគសញ្ញា ចម្បងរបស់អ្នកកើតជំងឺទឹកនោមផ្អែម ។
៥-មានដំបៅក្រជាសះស្បើយ
បើមុតដោយសារមូលហេតុផ្សេងៗបង្កទៅជាដំបៅ នោះលោកអ្នកំពុងប្រឈមមុខនឹងជំងឺទឹកនោមផ្អែម និងកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ។
៦-ឆាប់ឆ្លងមេរោគ
ទឹកនោមផ្អែម ជាមូលហេតុមួយដែលធ្វើឱ្យប្រព័ន្ធការពារមេរោគក្នុងខ្លួនថយចុះ តម្រូវឱ្យខ្លួនប្រាណឆាប់ឆ្លងមេរោគហៅថាវីរុស «Candida» ដែលរមែងកកើតក្នុងស្ថានភាពដែលសម្បូរជាតិស្ករ ដូច្នេះលោកអ្នកត្រូវគ្រប់គ្រងជាតិស្ករដើម្បីសម្លាប់វីរុសនេះ ។
៧-ឆាប់ហត់ និងមានអារម្មណ៍ឆេវឆាវ
អាការឆាប់ហេវហត់អស់កម្លាំង និងមានអារម្មណ៍ឆេវឆាវ ជាករណីដែលអ្នកជំងឺទឹកនោមផ្អែមត្រូវជួប ក្នុងពេលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ។
៨-ភ្នែកមើលឃើញព្រាលៗ
ការសម្លឹងឃើញព្រាលៗមិនសូវច្បាស់ គឺជាហេតុផលមួយដែលបណ្តាលមកពីកម្រិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ ធ្វើឱ្យប្រតិកម្មនៅក្នុងភ្នែកខុសប្រក្រតី ។ ដូច្នេះនៅពេលលោកអ្នកមានអាការបែបនេះ គួរគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឱ្យមានភាពប្រក្រតី ។
៩-ស្ពឹកចុងដៃ-ចុងជើង
អាការស្ពឹកចុងដៃ-ចុងជើង បង្ហាញថាកម្រិតជាតិស្ករបានចូលទៅបំផ្លាញដល់ប្រព័ន្ធធ្វើការនៃសរសៃប្រសាទ ។ ករណីបែបនេះរមែងកើតទៅលើអ្នកកើតជំងឺទឹកនោមផ្អែមដែលមានកម្រិតជាតិស្ករខ្ពស់ ។
១០-ជាតិស្ករក្នុងឈាមខ្ពស់
ការពិនិត្យជាតិស្ករអាចបញ្ជាក់ថា តើអ្នកកើតជំងឺទឹកនោមផ្អែម ឬអត់0x017d7 ប៉ុន្តែកុំមានជំនឿលើលទ្ធផលត្រួតពិនិត្យឈាមលើកដំបូង ព្រោះកម្រិតជាតិស្ករអាចកើតពីការទទួលទានអាហារក៏បាន ។
គួរត្រួតពិនិត្យសាជាថ្មីដោយមិនទទួលទានអាហារ និងទឹក មុនពេលពិនិត្យឈាម យ៉ាងហោច៨ម៉ោង ។ កម្រិតជាតិស្កររបស់មនុស្សធម្មតាមានប្រហែល៩៩មីល្លីក្រាមក្នុងមួយដេស៊ីលីត្រប្រសិនបើមានប្រហែល១០០ទៅ១២៥ មីល្លីក្រាមក្នុងមួយដេស៊ីលីត្រ គួរប្រុងប្រយ័ត្ន ប៉ុន្តែបើកម្រិតជាតិស្ករខ្ពស់ជាង១២៦មីល្លីក្រាមក្នុងមួយដេស៊ីលីត្រ គឺខុសប្រក្រតីលោកអ្នកអាចកើតជំងឺទឹកនោមផ្អែម ៕
ចែករំលែកព័តមាននេះ