ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ផ្តាច់ជីវិតខ្លួនឯង ​ម្តាយ​ប៉ង​​ផ្តាច់ជីវិត​​កូន​ម្នាក់​ទៀត

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ពិតជា​រឿង​គួរ​ឱ្យ​​ងឿងឆ្ងល់​ និង​សង្ស័យ​ ខណៈ​ស្ត្រី​ម្នាក់​បាន​ចា.ក់​សាំ.ង​ដុ.ត​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ពិតជា​រឿង​គួរ​ឱ្យ​​ងឿងឆ្ងល់​ និង​សង្ស័យ​ ខណៈ​ស្ត្រី​ម្នាក់​បាន​ចា.ក់​សាំ.ង​ដុ.ត​ខ្លួនឯង​ ដោយ​មិនដឹង​ពី​មូលហេតុ​ បន្ទាប់​ពី​ប៉ុនប៉ង​បញ្ច្រ.កថ្នាំ​កណ្តុរ​បំពុ.ល​កូនប្រុស​ម្នាក់​មិន​បាន​សម្រេច​ បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​៩ ​មិថុនា​ ឆ្នាំ​២០២២ ​នៅ​ភូមិ​បា​លិ​លេ​យ្យ​២​សង្កាត់​​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។

​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ងួ​ន​ ស្រី​មុំ​ អាយុ​៥០​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

​តាម​ប្រភពពី​អ្នកលក់​គ្រឿងទេស​ម្នាក់​​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ មុន​កើតហេតុ​ នៅវេលា​​ម៉ោង​ប្រហែល​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​​កើតហេតុ ​ពេល​គាត់​កំពុង​អង្គុយ​លក់​ ស្រាប់តែ​ឮសំឡេង​​ក្មេង​ប្រុស​ជា​កូន​របស់​ស្ត្រី​​រងគ្រោះ​បាន​ស្រែក​ដង្ហោយហៅ​​ឱ្យ​គេឯង​ជួយ​ ដោយ​និយាយ​ថា​ ម្តាយ​របស់​គេ​បង្ខំ​ឲ្យ​លេ.បថ្នាំ​ពុ.ល​ប្រភេទ​ថ្នាំ​កណ្តុរ​។

​អ្នកលក់​គ្រឿងទេស​ដដែល​​បាន​បន្ត​ថា​ លុះ​គាត់​និង​អ្នក​ជិតខាងរ​ត់ទៅ​មើល​ ស្រាប់តែ​ឃើញ​ស្ត្រី​ជា​ម្តាយ​កំពុង​យក​ថ្នាំពុល​បញ្ចុ.ក​កូន​មែន​ ទើប​ពួក​គាត់​ក៍​នាំ​គ្នា​ដណ្តើម​ចាប់​យក​កូនប្រុស​នោះ​ចេញ​ខណៈ​ស្ត្រី​ជា​ម្តាយ​បាន​លេបថ្នាំ​កណ្តុរ​អស់​ខ្លះ​ បន្ទាប់​មក​ក៏​​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​។​ លុះ​ប្រហែល​២០​នាទី​ក្រោយមក ​ស្រាប់តែ​ពួកគាត់​ទទួល​ដំណឹង​ពី​អ្នក​ភូមិ​ថា ​ស្ត្រី​រងគ្រោះ​បាន​ចា.ក់​សាំ.ង​ដុ.ត​ខ្លួនឯង បណ្តាល​ឱ្យ​​ស្លា.ប់​បាត់​ទៅ​ហើយ​។​

ពាក់ព័ន្ធ​​នឹង​ករណី​​ខាងលើ​នេះ​ បុរស​ជា​ប្តី​របស់ស្ត្រីរងគ្រោះ​ឈ្មោះ​ចាយ​ មែ​ង ​អាយុ​៦៤​ឆ្នាំ​ មិន​បាន​ប្រាប់​សមត្ថកិច្ច​លម្អិត​ថា​ ក្នុង​គ្រួសា​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ​ ។ ដោយ​ត្រឹម​ប្រាប់​ថា​ កាលពី​ថ្ងៃ​ទី​៤​ ខែ​មិថុនា ឆ្នាំ​២០២២ ​គាត់​បាន​យកប្រពន្ធ​ទៅ​មើលជម្ងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​មង្គល​បូ​រី​ ហើយ​បាន​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​៩​ មិថុនា​ ។

​បុរស​ជា​ប្តី​របស់ស្ត្រីរងគ្រោះ​បាន​បន្ត​ថា​ ​លុះ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ ប្រពន្ធ​​របស់​គាត់​បាន​ប្រមូល​ឯកសា​សំបុត្រ​កំណើត​ទាំងអស់​យក​ដុ.ត​កម្ទេច​ចោល​ ​នៅ​​ពេល​ហាម​ឃាត់ ក៍​មិន​ស្តាប់​ដែរ ថែម​ទាំង​ទាញ​កាំបិ.ត​ដេ.ញ​កា.ប់​គាត់​ទៀត​ ​ហើយ​រូបគាត់​បានរ​ត់ទៅ​តូប​កូន​លក់​គ្រឿងក្រអូប​ លុះ​កន្លះ​ម៉ោង​ក្រោយមក ​ស្រាប់តែ​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ឈ្មោះ​អាន​ និង​ជា​អ្នក​ជិតខាង​ផង​ បាន​មក​​ប្រាប់​គាត់​ថា​ ប្រពន្ធ​កំពុង​ចាប់​កូនប្រុស​ឈ្មោះ​យឿ​ង ​វ​ឌ្ឍ​នា ​អាយុ​១២​ឆ្នាំ​ បញ្ច្រកថ្នាំ​កណ្តុរ​ ។

បុរស​ជា​ប្តី​របស់ស្ត្រីរងគ្រោះ​បាន​បន្ត​ទៀត​ថា​ នៅ​​ពេល​ទទួល​បាន​ព័​ត៍​មាន​ខាងលើ​ គាត់​មិន​ហ៊ាន​ទៅ​ផ្ទះ​ទេ​ ព្រោះ​ខ្លា.ច​ប្រពន្ធ​កា.ប់​ តែ​ដឹង​អី​២០​នាទី​​ក្រោយមក ស្រាប់តែ​គេ​ទូរស័ព្ទ​ប្រាប់​គាត់​ថា​ ប្រពន្ធ​ចា.ក់​សាំ.ង​ដុ.ត​ខ្លួន​ឯង នៅ​​ពេល​គាត់​ទៅ​មើលឃើញ​ប្រពន្ធ​ស្លា.ប់​មែន​ ។

​បន្ទាប់ពី​ទទួល​បាន​ព័​ត៍​មាន​ដូច​ខាងលើ​​​ ​មានកា​សម្របសម្រួល​និ​តិ​វិធី​ពី​​លោក​​កើត​ វ​ណ្ណា​រ៉េ​ត​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ និង​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ សហ​ការជាមួយ​គ្រូពេទ្យ​ផ្នែក​កោសល្យ​​វិ​ច្ច័​យ​,​ អាជ្ញាធរ​បាន​បង្កើត​គណៈកម្មការ​មួយ​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​បើក​កា​ស្រាវជ្រាវ ​​។​

តាមការ​ចុះពិនិត្យ​នៅ​កន្លែងកើតហេតុ ​បានរកឃើញ ស.ពស្ត្រីរងគ្រោះ​​បាន​ដេក​ស្លា.ប់​នៅ​ក្នុង​ព្រៃ​ល្បោះនៃ​ដី​ឡូ​តិ៍​ទំនេរ​មួយ​កន្លែង​ក្នុងភូមិ​កើតហេតុ​​ខាងលើ ដោយនៅ​ជិត​​ស្ត្រី​រង​គ្រោះ​មាន​ដប​សាំង​១​ចំណុះ​១​លី​ត្រ​ និង​ដែកកេះ​ព​ណ៏​លឿង​១​ផង​ដែរ​។

​ក្រោយពេលពិនិត្យ​រួច ស.ព​ស្ត្រីរងគ្រោះ​​ត្រូវ​បាន​ប្រគល់​ឱ្យ​​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​ដោយ​​គ្រូពេទ្យ​ជំនាញ​បញ្ជាក់​ថា​ ស្ត្រី​​រង​គ្រោះ​​បានបញ្ចប់ជីវិត​ ​ដោយ​យក​សាំង​ដុ.ត​ខ្លួនឯង​ និង​គ្មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​អំពើ​ឃា.តកម្ម​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ