ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង នៅ​ខណ្ឌ​ច្បារ​អំពៅ ដោយសារ​ឆ្លង​ចរន្តអគ្គិសនី

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឆ្លង​ចរន្តអគ្គិសនី​ បណ្តាល​ឲ្យ​មានអគ្គិភ័យ​​ឆាបឆេះ​លេប​ត្របាក់​​ផ្ទះ​ចំនួន០​១​ខ្នង ស្មើនឹង​៣​បន្ទប់​អស់ទាំង​ស្រុង ដោយ​ក្នុង​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​ប្រើប្រាស់​អស់​មួយ​ចំនួន ។ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង០១​និង​៥៥​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ ឆ្លង​ចរន្តអគ្គិសនី​ បណ្តាល​ឲ្យ​មានអគ្គិភ័យ​​ឆាបឆេះ​លេប​ត្របាក់​​ផ្ទះ​ចំនួន០​១​ខ្នង ស្មើនឹង​៣​បន្ទប់​អស់ទាំង​ស្រុង ដោយ​ក្នុង​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​ប្រើប្រាស់​អស់​មួយ​ចំនួន ។

ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង០១​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២២ ដែល​ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង (​ព្រែក​បារាំង​) ភូមិ​តា​ង៉ៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

យោង​តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​អគ្គិភ័យ​ដែល​ឆាបឆេះ​រោងចក្រ​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អ​គិ្គ​ស​នី ​បង្ក​ជា​អគ្គិភ័យ ហើយ​ធ្វើ​ឲ្យ​ខូចខាត​ឆេះ​ថ្ម​ក្រោម ​លើ​ឈើ​ អស់​ចំនួន០១​ខ្នង ស្មើនឹង ៣​បន្ទប់ និង​ខូចខាត​សម្ភារៈប្រើប្រាស់​មួយ​ចំ​នួន ​។

លោក​វរសេនីយ៍ឯក បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​របស់​យើង​បាន​ធ្វើការ​អន្តរាគមន៍​ពន្លត់​ទាំងស្រុង​នា​វេលា​ម៉ោង២​និង​៤៥​នាទី​រសៀលថ្ងៃដដែល ។

ដោយ​ក្នុង​នោះ កម្លាំង​ជំនាញ​របស់​បាន​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ រាជធានី​ភ្នំពេញ ចំនួន០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់ ៦​ឡាន ស្មើនឹង ២៤​ម៉ែត្រគូប​, រថយន្ត​ជំនួយ​មក​ពីសា​លា​ខណ្ឌ​ច្បារ​អំពៅ ចំនួន០១​គ្រឿង ប្រើប្រាស់​ទឹក​អស់០១​ឡាន ស្មើរ​នឹង ៨​ម៉ែត្រគូប និង​រថយន្ត​បុរី ប៉េង ហួត បឹង​ស្នោ ចំនួន០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់០៣​ឡាន ស្មើនឹង ២៦​ម៉ែត្រគូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ