ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស​បន្ត​ចុះថោក​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តម្លៃ​មាស​នា​ពេល​អនាគត​នៅ​លើ​ទីផ្សារ Comex របស់​ New York Mercantile Exchange បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​សុក្រ ខណៈ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​កាន់តែ​រឹង​មាំ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​

សហរដ្ឋអាមេរិក ៖ តម្លៃ​មាស​នា​ពេល​អនាគត​នៅ​លើ​ទីផ្សារ Comex របស់​ក្រុមហ៊ុន New York Mercantile Exchange បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​សុក្រ ខណៈ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​កាន់តែ​រឹង​មាំ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក ។

កិច្ចសន្យា​សកម្ម​បំផុត​នៃ​មាស​សម្រាប់​ចែកចាយ​នៅ​ខែធ្នូ បាន​ធ្លាក់​ចុះ​៤២,១​ដុល្លារ​អា​មេ​រិ​ក ឬ​៣,៣២% ដែល​មាន​តម្លៃ​១.២២៤,៣០​ដុល្លារ​ក្នុង​១​អោន ។

ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក វិនិយោគិន​ជឿ​ថា ប្រធានាធិបតី​ជាប់​ឆ្នោត លោក Donald Trump នឹង​កាត់​បន្ថយពន្ធ​លើ​ប្រាក់​ចំណូល និង​ពន្ធ​សាជីវកម្ម ដែល​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ជា​ច្រើន​នឹង​រីករាយ​ជាមួយ​ប្រាក់​ចំណេញ​បន្ថែម​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ។ ដូច្នេះ វា​បាន​គាំទ្រ​ដល់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​ដាក់​សម្ពាធ​ទៅ​លើ​មាស ។

ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​កើនឡើង​០,២៣% ។ ស​ន្ទ​ស្សន៍​នេះ​ជា​រង្វាស់​នៃ​ប្រាក់​ដុល្លារ​ធៀប​ជាមួយ​រូបិយប័ណ្ណ​សំខាន់​មួយ​ចំនួន​។ មាស និង​ប្រាក់​ដុល្លារ ជា​ធម្មតា គឺ​មាន​ទិស​ដៅ​ផ្ទុយ​គ្នា មាន​ន័យ​ថា ប្រសិនបើ​ប្រាក់​ដុល្លារ​កើនឡើង តម្លៃ​មាស​នា​ពេល​អនាគត​នឹង​ធ្លាក់​ចុះ ដោយសារ​ប្រាក់​ដុល្លារ​មាន​តម្លៃ​ថ្លៃ​សម្រាប់​វិនិយោគិន ។

រដ្ឋមន្ត្រី​រតនាគារ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ធនាគារកណ្តាល​សហរដ្ឋអាមេរិក ដែល​វិនិយោគិន​ជា​ច្រើន​ជឿជាក់​ថា ធនាគារកណ្តាល​អាច​នឹង​បង្កើន​អត្រា​ការ​ប្រាក់​ពី​០,៥០​ទៅ​០,៧៥ ក្នុងអំឡុងពេល​កិច្ចប្រជុំ​របស់ FOMC នៅ​ខែធ្នូ​។ នេះ​បើ​តាម​ក្រុមហ៊ុន CME Group ។

តម្លៃ​មាស​ត្រូវ​បាន​ដាក់​នៅ​ក្រោម​សម្ពាធ ខណៈ​សាកលវិទ្យាល័យ Michigan ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បង្ហាញ​ថា កម្រិត​ស​ន្ទ​ស្សន៍​អតិថិជន​កើនឡើង​៩១,៦ ជា​តួលេខ​មួយ​ល្អ​ប្រសើរ​ជាង​ការ​រំពឹង​ទុក ។ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​កត់សម្គាល់​ថា វា​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​៥​ខែ ហើយ​ទំនងជា​នឹង​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​លោហៈ​មាន​តម្លៃ​នេះ ដែល​នឹង​កាត់​បន្ថយ​តម្រូវការ ។

ចំណែក​តម្លៃ​ប្រាក់​សម្រាប់​ចែកចាយ​នៅ​ខែធ្នូ​បាន​ធ្លាក់​ចុះ​១,៣៥៥​ដុល្លារ ឬ​ស្មើនឹង​៧,២៣% ប្រហែល​១៧,៣៨២​ដុល្លារ​ក្នុង​១​អោន ។ តម្លៃ​ផ្លា​ទី​ន​សម្រាប់​ចែកចាយ​នៅ​ខែមេសា បាន​ធ្លាក់​ចុះ​៣៩​ដុល្លារ ឬ​ស្មើនឹង​៣,៩៧% ប្រមាណ​៩៤៣,២០​ដុល្លារ​ក្នុង​១​អោន ៕