ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងល្អ ! ពលរដ្ឋខ្មែរដែលរត់ពីសង្គ្រាមទៅអាមេរិកអាចសុំសញ្ជាតិខ្មែរ និងធ្វើអត្តសញ្ញាប័ណ្ណបាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រត់​ចេញពី​កម្ពុជា​ក្នុង​សម័យ​សង្គ្រាម​ទៅ​រស់នៅ​សហរដ្ឋអាមេរិក «​អាច​សុំ​សញ្ជាតិ​ខ្មែរ និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​» បាន ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម សួ​ស យ៉ា​រ៉ា អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ។

ឯកឧត្តម សួ​ស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា​ថ្លែង​ក្នុង កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ ឯកអគ្គរាជទូត​-​រដ្ឋ​ទូត ប្រចាំ​ព្រះរាជា ណា​ចក្រ​កម្ពុជា​ស្តី​ពី​ដំណើរការ​ប្រជាធិបតេយ្យ​ក្នុង​ការ​បោះ​ឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ កាលពី​រសៀល​ថ្ងៃ​ទី​៨​មិថុនា នៅ​វិមាន​រដ្ឋសភា​ថា ក្នុង​ជំនួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រត់​ដោយសារ​សង្គ្រាម​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​អាច​សុំ​សញ្ជាតិ​ខ្មែរ និង​ធ្វើ​អត្តសញ្ញាណ​ប័ន​បាន ។

ឯកឧត្តម​បាន​បញ្ជាក់​ថា ៖«​វា​ជា​ការ​ផ្តល់​ឱកាស​ធំ​មួយ​ដែល​មិន​ក្នុង​ប្រវត្តិសាស្ត្រ​ទេ គឺ​សម្តេច​តេ​ជោ បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្មែរ​ដែល​ជំនាន់​ទី​១ ទី​២ និង​ទី​៣ ដែល​បាន​រត់​ពី​សង្គ្រាមស៊ីវិល​កម្ពុជា​អាច​មាន​សិទ្ធិ​ស្នើ​សុំ​សញ្ជាតិ​ដោយ​ផ្ទាល់​បាន​ហើយ​អាច​ធ្វើ​សញ្ញាណ​ប័ណ្ណ​ខ្មែរ​បាន ។ នេះ​ការ​គាំទ្រ​ធំ​ណាស់​របស់​ប្រជាជន​យើង​ជុំវិញ​ពិភពលោក​ក្នុង​ការ​បង្រួបបង្រួម​ខ្មែរ​ដោយ​មិន​ប្រកាន់​ព័ណ៌​សម្បុរ និន្នាការ​នយោបាយ​នោះ​ទេ​» ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ទៀត​ថា ៖«​ពី​មុន​រដ្ឋាភិបាល​បាន​អនុ​ញ្ញា​ឲ្យ​ធ្វើ​តែ​ទិ​ដ្ឋ​ការ​រយៈពេល​វែង​មួយ​ជីវិត ប៉ុន្តែ​អា​លូវ​នេះ​គាត់​ត្រូវ​បាន​ឲ្យ​សិទ្ធិ​បោះ​ឆ្នោត​ថែម​ទៀត ដែល​បង្ហាញ​ពី​ប្រជាធិបតេយ្យ​មួយទៀត ។ ខ្ញុំ​ក្នុង​នាម​ជា​រដ្ឋសភា​សប្បាយ​រីករាយ​ផង​ដែរ ដែល​បងប្អូន​ខ្មែរ​អាច​សុំ​សញ្ជាតិ និង​ធ្វើ​អត្ថ​សញ្ញាណ​ប័ណ្ណ ដោយ​អាច​បោះ​ឆ្នោត​នៅ​កម្ពុជា​បាន​»​។

ឯកឧត្តម​ប្រធាន​បាន​លើក​ឡើង​ទៀត​ថា ការ​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​នេះ​បង្ហាញ​ពី​ការ​ពង្រឹង​ប្រជាធិបតេយ្យ​បន្ថែម​សម្រាប់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្រៅប្រទេស​មាន​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ជាដើម ។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ឯកឧត្តម ឌឹ​ម សុ​វ​ណ្ណា​រុំ​សមាជិក គ​.​ជ​.​ប បាន​លើក​ឡើង​ថា ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត គឺ​ប្រជាពលរដ្ឋ​អាច​បោះ​ឆ្នោត​លុះត្រា​មាន​គ្រប់​អាយុ​១៨​ឆ្នាំ​ហើយ​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ។ ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ត្រូវធ្វើ​នៅ​ខែតុលា​ខាង​មុខ​នេះ បន្ទាប់​ពី​ការ​ធ្វើ​បោះ​ឆ្នោត​ឃុំ សង្កាត់​រួច ៕